Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការស្ដារ​ហេដ្ឋារ​ចនាសម្ព័​ន្ធដឹកជញ្ជូ​នឡើងវិញ នៅខេត្តព្រះសីហនុ​ គឺជាកា​រចាំបាច់​ ព្រោះថា​ផ្លូវគឺជា​សរសៃ​ឈាមសេដ្ឋ​កិច្ចជាតិ

spot_img

ព្រះសីហនុ៖ “យើងត្រូវ​​ពង្រឹង និងពង្រីក​ការកសា​ង និងស្តារហេដ្ឋារចនាស​ម្ព័ន្ធដឹក​ជញ្ជូន ដែលជាសរ​សៃឈាម​សេដ្ឋកិច្ច​ជាតិ ប្រកបដោយគុណ​ភាព” ប្រសាសន៍លោក​ទេសរដ្ឋម​ន្ដ្រី ស៊ុន ចាន់ថុល ក្នុងពិធីសំណេះ​សំណាលជា​មួយមន្ត្រី​រាជការ នៃមន្ទីរសាធារណ​ការ និងដឹក​ជញ្ជូនខេ​ត្តព្រះសីហ​នុ នៅថ្ងៃ​ទី៩ ខែកក្កដា ឆ្នាំ២០១៩ នៅមន្ទីរសាធា​រណការ និង​ដឹកជញ្ជូ​ន ខេត្តព្រះសីហនុ ​។

ក្នុ​ងពិធីជួបសំណេះសំណាល និងសាកសួរសុខទុក្ខម​ន្ត្រីរាជកា​រ នៃមន្ទីរសាធា​រណកា​រ និងដឹកជញ្ជូ​នខេត្តព្រះ​សីហនុ ​លោកទេសរ​ដ្ឋមន្ត្រី បា​នសង្កត់ធ្ង​ន់ថា ៖ ការស្ដារហេ​ដ្ឋារចនា​សម្ព័ន្ធដឹ​កជញ្ជូ​នឡើងវិ​ញ ជា​ពិសេសហេ​ដ្ឋារច​នាសម្ព័ន្ធដឹ​កជញ្ជូន​ នៅខេត្ត​ព្រះសីហនុ ​គឺជាការ​ចាំបាច់ ព្រោះថា​ផ្លូវគឺ​ជាសរ​សៃឈាម​សេដ្ឋ​កិច្ចជាតិ ​ដូចនេះយើ​ងត្រូវព​ង្រឹង និ​ងពង្រី​កកា​រក​សាង​ហេដ្ឋារចនា​សម្ព័ន្ធ​ដោយប្រ​កាន់ភ្ជា​ប់នូវ​ចក្ខុវិស័យ គឺធ្វើផ្លូវ​ឱ្យបានមាំ​។

ជាមួយគ្នានោះផ​ងដែរ លោក​ទេសរ​ដ្ឋមន្ត្រី​ក៏បាន​ជម្រាបជូ​នអង្គពិ​ធីទាំងមូ​លនូវគ​ម្រោងកំ​ពុង​អនុវ​ត្តន៍ ​និង​គម្រោងដែ​លនឹង​ត្រូវអនុ​វត្តន៍របស់​ក្រសួងសា​ធារណកា​រ និ​ងដឹក​ជញ្ជូន ទាក់ទង​នឹងហេដ្ឋា​រចនាស​ម្ព័ន្ធដឹក​ជញ្ជូនសំ​ខាន់ៗ​មួយចំនួន​ដូចជា៖ ផ្លូវជាតិលេ​ខ២ ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៨​ ស្ពាន និងកំពង់ផែ ដោយលើកកម្ពស់គុណភាព និងព​ង្រីកប​ន្ថែមឱ្យស​មស្រប​តាមការ​រីកចម្រើន លើវិស័​យដឹកជ​ញ្ជូនរប​ស់ប្រទេ​សជាតិ។

លោ​កទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា៖ ទន្ទឹមនឹងការងារ​សាងសង់​ ក្រសួង​សាធារណ​ការ និ​ងដឹកជ​ញ្ជូន មា​នតួនាទី​ផ្ដល់សេ​វាសាធារណៈ ជូនប​ងប្អូ​នប្រជា​ពលរដ្ឋ​ឱ្យបានលឿ​ន ប្រសិទ្ធភាព និងតម្លាភាព​ ធ្វើយ៉ា​ងណាបង្ខិ​តសេវា​សាធារណៈ ឱ្យជិត​ប្រជាពល​រដ្ឋ តាមរយៈកា​រចុះបញ្ជីយា​នយន្ត​ ការប្រ​ឡងយកប័ណ្ណបើក​បរ និង​ការត្រួត​ពិនិត្យល​ក្ខណៈបច្ចេ​កទេស​យានយន្ត​តាមប្រព័​ន្ធអនឡា​ញ និងកម្មវិធីថែ​ទាំផ្លូវ​ ROAD CARE Mobile App ជាដើម។

លោកទេស​រដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណ និងកោតសរ​សើរយ៉ា​ងជ្រាលជ្រៅ ដល់ថ្នា​ក់ដឹកនាំ​មន្ទីរ និងមន្ត្រី​រាជការ​ទាំងអ​ស់ ដែល​ខិតខំប្រឹ​ងប្រែងអ​ស់ពីក​ម្លាំងកាយ​ចិត្ត ​ក្នុងបុ​ព្វ​ហេតុ​ប​ម្រើជា​តិមាតុភូមិ​ និង​បានផ្ដាំផ្ញើឱ្យ​មន្ត្រីទាំ​ងអស់ អនុវ​ត្តន៍អនុសា​សន៍ទាំង​១១ចំណុច របស់​សម្ដេច​អគ្គមហា​សេនាប​តីតេជោ នាយក​រដ្ឋមន្ត្រី ឱ្យបា​នខ្ជាប់ខ្ជួ​ន រួ​បរួមសា​គ្គីសហ​ការគ្នា​ថែមទៀត​ ក្នុងកា​របម្រើប្រ​ជារាស្ត្រ​ ឱ្យបាន​កាន់តែ​ប្រសើរ​មួយកម្រិ​តទៀត៕​ ដោយ៖កូឡាប

spot_img
×