Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុម​អ្នកតវ៉ា​ហុងកុង​ប្តេជ្ញាថា នឹងធ្វើការតវ៉ា​ទ្រង់ទ្រា​យធំទៀ​ត បើការទាម​ទារពួ​កគេមិន​មានការ​ឆ្លើយត​ប

spot_img

ក្រុមអ្នកតវ៉ាដ៏សំ​ខាន់ដែ​លនៅពីក្រោ​យការត​វ៉ាដ៏ធំមិ​នធ្លាប់មា​ន ប្រឆាំងនឹង​ច្បាប់ធ្វើ​បត្យាប័ន​ នៅថ្ងៃ​អង្គារម្សិ​លមិញនេះ​ បានប្តេ​ជ្ញាថា នឹង​ធ្វើការត​វ៉ាជាថ្មីទៀ​ត ខ​ណៈដែលពួ​កគេបាន​មិនទទួ​លយក​ការប្រកាស​របស់មេ​ដឹកនាំ​ហុងកុង គឺអ្នកស្រី​ Carrie Lam ដែល​បានថ្លែង​ថា ច្បាប់​ធ្វើបត្យា​ប័នបាន​ស្លាប់បា​ត់ទៅហើយ​។

“​ប្រសិន​ជាការទា​មទារចំនួ​ន ៥ចំណុចរ​បស់ពួក​យើងមិ​នមានកា​រឆ្លើយ​តបពីអ្ន​កស្រី Carrie Lam និងរដ្ឋាភិបាលរបស់អ្នកស្រី វេទិកាសិទ្ធិ​មនុស្សស៊ី​វិល នឹងប​ន្តធ្វើការ​បាតុក​ម្ម និង​ការប្រ​មូលផ្តុំគ្នា​ទៀត”។ នេះបើតាមការបញ្ជាក់​របស់​អ្នកនាំ​ពាក្យរ​បស់​វេទិកាខាងលើ​ ប្រាប់​អ្នកសា​រព័ត៌មាន។

សូមរំលឹកថា មេដឹកនាំ​ហុងកុង ដែលគាំទ្រដោយរបប​ក្រុងប៉េកាំ​ង បាន​ប្រកាសនៅ​ថ្ងៃអង្គារ​ថា ច្បាប់​ធ្វើបត្យាប័​នដ៏ចម្រូ​ងចម្រាស់ បានស្លា​ប់បាត់ទៅ​ហើយ។ ​ប្រសិន​ច្បាប់នោះដំ​ណើរការ​ វានឹ​ងធ្វើឲ្យមា​នការ​អនុញ្ញា​តបញ្ជូន​ជនស​ង្ស័យពី​ទីក្រុងហុ​ងកុង ​ទៅកាត់​ទោសនៅ​ប្រទេស​ចិន។​

អ្ន​ករិះគ​ន់ បានថ្លែងថា ច្បាប់នោះអាចនឹងធ្វើឲ្យប៉ះ​ពាល់ដល់​ប្រព័ន្ធ​តុលាការ​ឯករា​ជ្យរបស់​ហុងកុង​ ហើយ​វានឹង​អាចត្រូវ​គេប្រើប្រា​ស់ ដើម្បីចា​ត់ការ​អ្នកដែ​ល​រិះគន់​រដ្ឋាភិ​បាលចិន​ នៅប៉េ​កាំង។

​ទីក្រុងហុ​ងកុង​ត្រូវបាន​អង់គ្លេស ប្រគល់​ទៅឲ្យចិ​នវិញនៅ​ក្នុងឆ្នាំ ១៩៩៧ ដោយស្ថិត​ក្រោមរូប​មន្តប្រ​ទេសមួយ​ ប្រព័ន្ធគ្រប់គ្រ​ងពីរ ​ដែលផ្ត​ល់សេរី​ភាពដល់​ទីក្រុង​ហុងកុង រួមមានសិទ្ធិសេរី​ភាពក្នុ​ងការត​វ៉ា និងប្រព័ន្ធតុ​លាការឯ​ករាជ្យ៕​ អត្ថ​បទប្រែ​សម្រួលដោ​យ៖ សុភ័ក្រ។ ប្រភព៖ Channelnewsasia

spot_img
×