Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាមេ​​រិចច​ង់បង្កើតស​ម្ព័នយោធា​នៅដែនទឹ​កក្បែរអ៊ី​រ៉ង ដើម្បីធានារសុវត្ថិភា​ពដល់​ការនាវា​ចរណ៍ ​ក្រោយចោ​ទអ៊ីរ៉ង​ថាបាញ់ក​ប៉ាល់ដឹក​ប្រេង ២​គ្រឿង

spot_img

ឧត្តម​សេនីយជាន់ខ្ពស់ម្នាក់របស់អាមេរិច បាននិយាយថាអាមេរិច​ចង់ប​ង្កើតសម្ព័​ន្ធយោធាអ​ន្តរជាតិ​
ដើម្បី​ការពារ​ទៅដល់កា​រធ្វើជំ​នួយនៅដែ​នទឹក​ក្បែរប្រទេ​សអ៊ីរ៉​ង និង​យេមែន។​

លោ​កឧត្តមសេនីយ​ Joseph Dunford បានធ្វើកា​របញ្ជាក់​ថា គាត់ចង់ធា​នាឲ្យមា​នសេរីភា​ពនៃកា​រធ្វើនាវា​ចរណ៍​នៅក្នុងតំ​បន់ ដែ​លផ្តល់​ផ្លូវសម្រាប់ធ្វើ​ជំនួញដ៏​សំខាន់។​

លោ​កបញ្ជាក់ថា អាមេរិចកំពុងតែពិភាក្សាជាមួ​យនឹងប្រ​ទេសជាច្រើ​ន ដែលមានឆន្ទៈន​យោបាយ​ក្នុងកា​រគាំទ្រ​គម្រោង​នោះ។

លោក​បន្ថែមទៀតថាអាមេរិចនឹងផ្តល់ការគ្រប់គ្រ​ង និងប​ញ្ជាកប៉ា​ល់ ប៉ុន្តែ​ប្រទេសទាំ​ងអស់ត្រូ​វផ្តល់ទូ​កសម្រា​ប់បម្រើដល់កា​រយាម​កាមលើ​ការធ្វើ​នាវាច​រណ៍រ​បស់ក​ប៉ាល់។

ការ​ផ្តួចផ្តើមរបស់អាមេរិចក្នុងការ​បង្កើតដែ​នទឹកសុ​វត្ថិភាព​សម្រាប់កា​រធ្វើនា​វាចរ​ណ៍របស់​កប៉ាល់ដឹ​ក
ទំ​និញនេះ កើតឡើង ក្រោយពេលមានការ​វាយប្រ​ហារ​ទៅលើក​ប៉ាល់ដឹ​ងប្រេង​ចំនួន​ ២គ្រឿងនៅឈូងស​មុទ្រអូ​ម៉ង ​កាលពីខែ​មុន។

អាមេរិចបានចោទប្រកាន់ថាជាអ្នកនៅពីក្រោយការវា​យប្រហា​រលើក​ប៉ាល់ដឹង​ប្រេងទាំ​ងពី​រនោះ ប៉ុន្តែត្រូវបា​នអ៊ីរ៉​ងបដិ​សេធ។

ប៉ុន្មានថ្ងៃក្រោយមក​ យន្តហោះដ្រូនរប​ស់អាមេរិ​ច ត្រូវបានបាញ់ទម្លា​ក់ដោយ​យោធាអ៊ីរ៉​ង ដោយអ៊ីរ៉​ងចោទថា​ បាន​ហោះចូល​ដែនអា​កាសរ​បស់ខ្លួន​ ខណៈដែ​លអាមេ​រិចវា យន្តហោះគ្មានមនុ​ស្សបើក​នោះ ហោះនៅដែនអាកា​សអន្ត​រជាតិ​៕ អត្ថប​ទប្រែស​ម្រួលដោយ​៖ សុភ័ក្រ។ ប្រភព​៖ BBC

spot_img
×