Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ហា​សណ្តាប់ធ្នាប់​ចរាចរ​និង បញ្ហា​សំរាម​ជា​បញ្ហា​ប្រឈម​នៅ​រាជធានី​អភិបាល​រាជធានី​ភ្នំពេញ​ជំរុញ​អោយ​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤​និង​សង្កាត់​ទាំងអស់ រួមគ្នា​អនុវត្ត អោយមាន​ប្រសិទ្ធភាព​

spot_img

​ភ្នំពេញ ​៖​ អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​និង​ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ​លោក​ឃួ​ង​ស្រេង​បាន​មានប្រសាសន៍​លើកឡើងថា​បញ្ហា​សណ្តាប់ធ្នាប់​ចរាចរ​និង​បញ្ហា​សំរាម​ជា​បញ្ហា​ប្រឈម​នៅ​រាជធានី​ដូច្នេះ​ទេ​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤​និង​សង្កាត់​ទាំងអស់​ត្រូវ​រួមគ្នា​អនុវត្ត​ការងារ​នេះ​អោយមាន​ប្រសិទ្ធភាព​ខ្ពស់​។​

លោក​ឃួ​ង​ស្រេង​បាន​មានប្រសាសន៍​លើកឡើង​បែបនេះ​កាលពី​ព្រឹក​ថ្ងៃទី​១០​ខែកក្កដា​ឆ្នាំ​២០១៩​ក្នុង​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព​រា​ជ​ធានី​ភ្នំពេញ​នៅ​សាលា​រាជធានី​ភ្នំពេញ​ដើម្បី​បន្ត​ការដាក់​វិធានការ​ទៅលើ​ការរក្សាសន្តិសុខ​សណ្តាប់ធ្នាប់​សាធារណៈ បញ្ហា​បរិស្ថាន​និង​ការផ្ដល់​សេវាសាធារណៈ​ជូន​ប្រជាពលរដ្ឋនៅក្នុង​រាជធានី​ភ្នំពេញ​ឲ្យ​កាន់តែ​ល្អប្រសើរ​ឡើង​ថែមទៀត​។​

កិច្ចប្រជុំ​នេះ​ធ្វើឡើង​ក្រោម​វត្តមាន​លោក​ឃួ​ង​ស្រេង​អភិបាល​រាជធានី​ភ្នំពេញ​លោក​ស​ថេត​អគ្គ​ស្នងការរង​នគរបាលជាតិ​និង​ជា​ស្នងការ​រាជធានី​ភ្នំពេញ​លោក​រ័ត្ន​ស្រ៊ាង​មេបញ្ជាការ​ប៉េអឹម​រាជធានី​ភ្នំពេញ​អភិបាលរង​រាជធានី​និង​មានការ​ចូលរួម​ពី​អភិបាលខណ្ឌ​ទាំង​១៤​ព្រមទាំង​មន្ត្រីក្រោមឱវាទ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ជាច្រើនរូប​ទៀត​។​

លោក​ឃួ​ង​ស្រេង​បាន​មានប្រសាសន៍ថា​កាលពីពេល​ថ្មីៗ​នេះ​ប្រមុខ​រាជរដ្ឋាភិបាល​របស់​យើង​បានបង្ហាញ​ពី​ការអភិវឌ្ឍ​រីកចំរើន​លើ​គ្រប់​វិស័យ​របស់​កម្ពុជា​នៅលើ​ឆាក​អន្តរជាតិ​។​ទន្ទឹម​និង​ការរីកចំរើន​នេះ​ប្រមុខ​ដឹកនាំ​កម្ពុជា​ក៏បាន​បង្ហាញ​នូវ​បញ្ហា​ប្រឈម​ចំនួន​២​ផងដែរ​នៅ​គឺ​បញ្ហា​សណ្តាប់ធ្នាប់​ចរាចរ​និង​បញ្ហា​សំរាម​ដែល​ទាមទារ​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន​បង្កើន​ការយកចិត្តទុកដាក់​ឱ្យ​បាន​កាន់​តែមាន​ប្រសិទ្ធភាព​បន្ថែមទៀត​។​

ក្នុងឱកាស​នោះដែរ​លោក​ឃួ​ង​ស្រេង​ក៏បាន​សង្កត់ធ្ងន់​លើ​ការគ្រប់គ្រង​ស្ថិតិ​អ្នកស្នាក់នៅ​ក្នុង​សណ្ឋាគារ​និង​ខុន​ដូ​ដើម្បី​ពង្រឹង​ការគ្រប់គ្រង​សន្តិសុខ​សុវត្ថិភាព​ក្នុង​រាជធានី​ភ្នំពេញ​បន្ថែមទៀត​ជាពិសេស​ការជូនដំណឹង​ផ្សព្វផ្សាយ​ណែនាំ​ដល់​ម្ចាស់​អាជីវកម្ម​ដែលមាន​ផ្ទះល្វែង​ជួល​ឬ​លក់​រថយន្ត​និង​លក់​សំបុត្រ​រថយន្តក្រុង​នៅក្នុង​មូលដ្ឋាន​របស់ខ្លួន​ឱ្យបាន​ខ្ជាប់ខ្ជួន​។​ក្រៅពីនេះ​ក៏​នៅមាន​បញ្ហា​ផ្សេង​មួយចំនួនទៀត​ដូចជា​អនាម័យ​បរិស្ថាន​និង​របៀបរៀបរយ​សាធារណៈ​តាម​ដងផ្លូវ​ពិសេស​នៅ​តំបន់​ទីតាំង​ដីឡូត៍​ទំនេរ​គ្មាន​ម្ចាស់​និង​គ្មាន​សណ្ដាប់ធ្នាប់​ដែល​គណៈប្រតិភូ​ឆ្លងកាត់​ផងដែរ​។​

ក្នុង​កិច្ចប្រជុំ​នេះ​អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ​ទាំង​១៤​បាន​ឡើង​នូវ​រាយការណ៍​ពី​លទ្ធផល​ការងារ​មួយចំនួន​ក្នុងនោះ​រួមមាន​ការរាយការណ៍​ពី​លទ្ធផល​នៃ​ការអនុវត្ត​សេចក្តីណែនាំ​ស្តីពី​ការរៀបចំ​សណ្តាប់ធ្នាប់​តាម​ដងផ្លូវ​ការប្រើប្រាស់​ចិញ្ចើមផ្លូវ​សាធារណៈ​និង​ការទប់ស្កាត់​បទល្មើស​នា​នា​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ​៕​ ​ដោយ​៖​កូ​ឡាប​

spot_img
×