Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រីជំនាញបសុព្យាបាលខេត្តនិងអជ្ញាធរស្រុកអង្គរបូរីអះអាងថា ជ្រូកដែលដឹកតាមឡាន ៤ក្បាលនោះ គឺជាជ្រូកក្នុងស្រុកមិនមែនជាជ្រូកវៀតណាមទេ

spot_img

តាកែវ៖ ក្រោយពីមានការផ្សព្វផ្សាយតាមបណ្តាញព័តមានកាលពីថ្ងៃទី ០៩ខែកក្កដា ឆ្នាំ២០១៩នេះ ថាមានសកម្មភាពឈ្មួញលួចដឹកជ្រូកវៀតណាមឡើងមកបន្តទៀត ក្រោយមានការផ្ទុះជម្ងឺប៉េស្តអាហ្រ្វិកនៅមូលដ្ឋានឃុំពន្លៃ ស្រុកអង្គរបូរី រួច លោកថៃ លី ប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្ត និងលោក ឌឹម គឹមសាន្ត អភិបាលស្រុកអង្គរបូរី រួមជាមួយនិងមន្ត្រីជំនាញពាក់ព័ន្ធ បានអះអាងប្រាប់ផ្នាក់ងាររបស់យើងនៅថ្ងៃទី ១០ ខែកក្កដា នេះថា ជ្រូកដែលឃើញដឹកក្នុងរថយន្តត៉ាកូម៉ា ពណ៏ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2X-5306 ដែលដឹកជ្រូកចំនួន ០៤ក្បាលនោះជាជ្រូកដែលឈ្មួញទិញក្នុងស្រុកអង្គរបូរីដឹកយកទៅលក់បន្តនៅផ្សាតាឡាត់ ខេត្តកំពង់ស្ពឺ មិនមែនជាជ្រូកដែលដឹកឡើងមកពីប្រទេសវៀតណាមទេ ។

ជុំវិញបញ្ហានេះលោក ថៃ លី ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តតាកែវ បាននិយាយថា ពិតជាមានករណីដឹកជ្រូកនេះពិតមែន ហើយឡានដឹកជ្រូកនោះត្រូវកំលាំងជំនាញរបស់យើងធ្វើការ សុំសហការជាមួយនិងមន្ត្រីជំនាញបសុព្យាបាលខេត្តកំពង់ស្ពឺ ដោយរកឃើញថា ឈ្មួញដែលដឹកជ្រូកក្នុងស្រុកអង្គរបូរីនោះតាមឡានតាកូម៉ានោះ មានឈ្មោះ ឆាង ជាអាជីវករកាប់ជ្រូកនៅផ្សារតាឡាត់ ខេត្តកំពង់ស្ពឺ ដែលមានស្រុកកំណើតនៅភូមិធ្លកយុល ឃុំពន្លៃ ស្រុកអង្គរបូរី បានចូលមកទិញជ្រូកក្នុងស្រុកចំនួន ០៤ក្បាលដឹកតាមរថយន្តខាងលើ មកលក់នៅលើទីផ្សារតាឡាត់ ។ លោកប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តបាននិយាយទៀត ថានេះជាចំណុចដែលចន្លោះប្រហោងមួយសម្រាប់កំលាំងជំនាញរបស់លោក ហើយក៏សូមអរគុណដល់ការសហការជាមួយនិងអ្នកសារពត័មានផងដែរ តែដោយសារតែកត្តានៃមន្ត្រីជំនាញបសុពេទ្យរបស់យើងគឺមានគ្នាតិច ហើយពិបាកក្នុងការគ្រប់គ្រងនៅតំបន់មូលដ្ឋាននោះណាស់ ព្រោះប្រជាពលរដ្ឋនៅក្បែរខាងនោះក្រោយពីមន្ត្រីជំនាញរបស់យើងដឹកនាំកំលាំងចុះធ្វើជីវសុវត្តិភាព បាញ់ថ្នាំសម្លាប់មេរោគនៅភូមិអំពិល ឃុំពន្លៃកាលពីមុនផ្ទុះជម្ងឺ ស្រាប់តែពួកគាត់បាននាំគ្នាសម្រុកលក់ជ្រូកចេញដើម្បីកុំអោយមានការខាតបង់ ព្រោះថានៅភូមិក្បែរគ្នាមានករណីផ្ទុះជម្ងឺប៉េស្តអាហ្រ្វិកទៅហើយ ដូច្នេះពួកគាត់ដែលជាប្រជាពលរដ្ឋមិនរងចាំទទួលការខាតបង់ធ្ងន់ធ្ងរនោះទេ ហ៊ានលក់ជ្រូកក្នុងតម្លៃថោកៗ ដើម្បីកុំអោយជ្រូករបស់ខ្លួនឆ្លងមេរោគ ហើយងប់យកទៅកប់ចោលខាតបង់ដោយទទេនោះ ។

ដោយឡែកលោក ឌឹម គឹមសាន្ត បានប្រាប់ភ្នាក់ងាររបស់យើងអោយដឹងដែរថា វាពិតជាតំណឹងដ៏អកុសល់មួយដែលក្នុងមូលដ្ឋានរបស់ខ្លួនមានផ្ទុះនៅជម្ងឺប្តេសអាហ្វ្រិកនេះ ហើយមុនការផ្ទុះនៅជម្ងឺនេះដែរ រូបលោករួមជាមួយនិងកំលាំងចម្រុះ រាល់ថ្ងៃ រាល់យប់ គឺមានវិធានការណ៏យ៉ាងម៉ឹងម៉ាត់ថា និងទប់ស្កាត់ការលួចដឹកជ្រូកឡើងរបស់ក្រុមឈ្មួញ តែជាលទ្ធផលគឺមិនដែលជួបប្រទះឡើយ ដោយហបីដូចជាក្រុមឈ្មួញទាំងនោះបានដឹងពីសកម្មភាពរបស់អាជ្ញាធរអញ្ចឹង ។ ហើយចំពោះករណីក្នុងថ្ងៃទី ០៩ កក្កដា នេះជ្រូកដែលដឹកតាមរថយន្តតាកូម៉ានោះលោករួមជាមួយនិងកំលាំងចម្រុះបានចុះស្រាវជ្រាវក្នុងមូលដ្ឋាននោះ ដោយរកឃើញថា ឈ្មួញឈ្មោះឆាង នោះបានទិញពីម្ចាស់ឈ្មោះ ហេង ស្រូយ ២ក្បាល និងម្ចាស់ជ្រូកឈ្មោះ ចូច ម៉ៅ ចំនួន ២ក្បាល នៅភូមិធ្លកយុល ឃុំពន្លៃ ស្រុកអង្គរបូរី ជាជ្រូកក្នុងស្រុក មិនមែនជាជ្រូកដែលដឹកមកពីប្រទេសវៀតណាមនោះទេ តែជ្រូកនោះគឺជាជ្រូកដែលឋិតនៅក្បែរតំបន់ផ្ទុះជម្ងឺ ដែលមានរយៈចំងាយពីកន្លែងផ្ទុះជម្ងឺ ជាង ជិត ៤គីឡូម៉ែត្រពីភូមិអំពិល និងភូមិធ្លកយុល ៕ ដោយ ៖ តាកែវ

spot_img
×