Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខណៈ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​ផ្ទុះ​នៅ​វៀតណាម បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ នៅតែ​លួច​ដឹក​ជ្រូក​វៀតណាម ចូល​តាម​ច្រករបៀង ក្នុង​ខេត្តព្រៃវែង​

spot_img

​ព្រៃវែង ​៖ ​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្តព្រៃវែង បាន​ឲ្យ​ដឹងថា មិនគួរ​សោះឡើយ មកដល់ពេលនេះ ហើយ​នៅមាន​បងប្អូន​ខ្មែរ​យើង នៅ​ប្រព្រឹត្ត​អំពើ​លបលួច​នាំ​ជ្រួក​វៀតណាម ចូលមក​លក់​នៅ​ស្រុក​យើង​ទៀត​សោះ​។

​មន្ទីរ​កសិកម្ម​ខេត្តព្រៃវែង​បាន​បញ្ជាក់ថា នៅ វេលា ម៉ោង​ប្រមាណ​ជា ៨​និង​៤៥​នា​នី​យប់ ថ្ងៃទី​៩ ខែកក្កដា ឆ្នាំ​២០១៩ កម្លាំង​នគ​បាល នឹង គយ​ប្រចាំការ​នៅ​ច្រកទ្វា​អត្តរ​ជាតិ​បន្ទាយ​ចក្រី ស្រុក​ព្រះស្តេច ខេត្តព្រៃវែង បាន​ល្បាត​តាម​ព្រំដែន នៅ​ចំណុច​ច្រករបៀង ទួល​លោកយាយ​ម៉ៅ បាន​ប្រទះឃើញ​ករណី ម៉ូតូ​សណ្តោង​រ៉ឺម៉ក គ្មាន​ផ្លាកលេខ ១​គ្រឿង ដឹក​ជ្រូក​រស់​ចំនួន​១១​ក្បាល ដែលមាន​ទង​ន់​សរុប​ចំនួន ១១១៦ គ​គ្រ ដែលមាន​ម្ចាស់​ឈ្មោះ ភួង ធី ភេទ​ស្រី សញ្ញា​តិ​ខ្មែរ​កាន់​អត្តសញ្ញាណប័ណ្ណ លេខ ០៥១៥០៥៨២៩ អាយុ ៤២ ឆ្នាំ មាន​ទីលំនៅ ភូមិ​ស្វាយ​ទោល ឃំ​ជៃ​កំពក​ស្រុក ព្រះស្តេច ខេត្តព្រៃវែង បាន​ដឹក​ជ្រូក​រស់​ចំនួន​១១​ក្បាល មាន​ទម្ងន់​សរុប ១១១៦ គីឡូក្រាម ពី​វៀត​ប្រទេស​ណា​ម ក្រោយពី​សមត្ថកិច្ច ឃាត់​សាកសួ គាត់​បាន ឆ្លើយថា គាត់​បាន​នាំ​ជ្រូក ចំនួន ១១​ក្បាល​នេះ ពី​វៀតណាម​ក្នុង​គោលបំណង ចូលមក​លក់​នៅ​ផ្សារ​ទ្រា ឃុំ អង្គររាជ ស្រុក​ព្រះស្តេច ខេត្តព្រៃវែង បច្ចុប្បន្ន ជ្រូក​ចំនួន​១១​ក្បាល ដែលមាន​ទម្ងន់​សរុប​១១១៦​គីឡូក្រាម ត្រូវបាន​សមត្ថកិច្ច​ប្រគល់ជូន​អង្គភាព មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់ នឹង​នេសាទ​ខេត្តព្រៃវែង ដើម្បី​យកមក​រក្សាទុក នឹង​ចាត់ការ​តាម​នីតិវិធី​បន្ត ។

​ឆ្លៀត​ក្នុងពេល​នេះដែរ មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​នឹង​នេសាទ​ខេត្ត សូម​ថ្លែង​នូវ​ការកោតសរសើរ​ដ៏​ស្មោះ​ចំពោះ​សមត្ថកិច្ច នគ​បាល​ការពារ​ប្រំ​ដែន និង​សមត្ថកិច្ច​គយ​ទាំងអស់​នៅ​ព្រំដែន ដែល​បាន សហ​ការល្អ​យកចិត្តទុកដាក់​ខ្ពស់ ចូលរួម​ទប់ស្កាត់​ការនាំ​ជ្រូក​រស់ នឹង​ផលិតផល​សាច់ជ្រូក ពី​វៀតណាម ចូលមក​កម្ពុជា​យើង ក្នុង​គោលបំណង​ការពារ​ការរីក​រាលដាល នៃ​ជំងឺប៉េស្ត​ជ្រូក​អា​ហ្វិ​ក នឹង​សូម​អំពាវនាវ​ដល់​បង​ប្អូន​អាជីវករ សូមប​ញ្ឃ​ប់​ជាបន្ទាន់ នូវ​ទង្វើ​ខាងលើនេះ ដើម្បី ការពារ​ផលប្រយោជន៍ ប្រជាពលរដ្ឋ​យើងទាំងអស់គ្នា ៕​ ដោយ​៖​កូ​ឡាប​

spot_img
×