Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រាន់តែ​គ្រោះថ្នាក់​ចរាចរ​ម៉ូតូ​និង​ម៉ូតូ ស្លាប់ ៣​នាក់ របួសធ្ងន់ ស្រាល ៤​នាក់​

spot_img

​កំពង់ស្ពឺ ៖ បេី​កបរ​ត្រូវគោរព​ច្បាប់​ចរាចរណ៍​ទាំងអស់គ្នា ។ ​គ្រាន់តែ​គ្រោះថ្នាក់​ចរាចរ​ម៉ូតូ​និង​ម៉ូតូ ស្លាប់ ៣​នាក់ របួសធ្ងន់ ស្រាល ៤​នាក់​(​ក្មេង​តូច​ម្នាក់​) នៅ​លេី​ផ្លូវលំ ស្ថិត​ក្នុងភូមិ​ត្រពាំង​ប្រិ​យ៍ កាលពី​ថៃ្ង​ទី​៧ ខែកក្កដា ឆ្នាំ​២០១៩​។​

​ករណី​គ្រោះថ្នាក់​ចរាចរ​បណ្ដាល​ឲ្យ​ស្លាប់​មនុស្ស ២​នាក់ នៅ​ចំណុច​ភូមិ​ត្រពាំង​ប្រិ​យ៍ ឃុំ​ក្រាំង​ដឺ​វ៉ា​យ ស្រុក​ភ្នំស្រួច លើផ្លូវ​លំ រវាង​ម៉ូ តូ ០២​គ្រឿង ​បេី​កបរ ក្នុងទិសដៅ​បញ្ច្រាស​គ្នា មកដល់​ចំណុច​ខាងលើ​បាន​បុក​គ្នា​យ៉ាង​ពេញទំហឹង ម៉ូតូ HONDA C 125cc ពណ៌​ខ្មៅ ឆ្នាំ​២០១០​ពាក់​ស្លាក​លេខ​កំពង់ស្ពឺ 1H-2522 អ្នកបើកបរ ឈ្មោះ នី ណាត ភេទ​ប្រុស អាយុ ២៤​ឆ្នាំ ឌុប​គ្នា​០២​នាក់​ឈ្មោះ ភឿង សុខ​ណា អាយុ​២៤​ឆ្នាំ​របួសធ្ងន់ និង​ឈ្មោះ​ស៊ឺន ស៊ី អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ​ក្រាំងក្រូច ឃុំ​ក្រាំង​ដឺ​វ៉ា​យ ស្រុក​ភ្នំស្រួច របួសធ្ងន់​

​បាន​បុក​ជាមួយ​ម៉ូតូ​មួយគ្រឿង​ទៀត​ម៉ាក HONDA គុប​ជ្រុង ពណ៌​ទឹកប្រាក់ បើកបរ ដោយ​ឈ្មោះ ប្រាក់ វង់ ភេទ​ប្រុស អាយុ ៥១​ឆ្នាំ​(​ស្លាប់​) ឌុប ប្រពន្ធ ឈ្មោះ​ងូ​ន គីម​ឡេង អាយុ​៣០​ឆ្នាំ និង​កូនតូច ឈ្មោះ​វង់ ស្រី​ស អាយុ ៧​ឆ្នាំ នៅ​ភូមិ​ព្រៃទទឹង ឃុំ​ក្រាំង​ដឺ​វ៉ា​យ ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​។

​តាម​ការបញ្ជាក់​ពី​សមត្ថកិច្ច​មូលដ្ឋាន​អោយដឹងថា អ្នក​បេី​ក​ម៉ូតូ​ស្លាប់​ទាំងពីរ​នាក់​នៅនឹងកន្លែង មូលហេតុ​ដោយសារតែ​ងងឹត មេី​ល​មិន​ច្បាស់​ទេី​ប​បុក​តែម្ដង ចំណែក​អ្នករងរបួស​ត្រូវបាន សមត្ថកិច្ច​បញ្ជូនទៅ​មន្ទី​ពេទ្យ​ខេត្ត ព្យាបាល​សង្គ្រោះ សព​ត្រូវ​ប្រគល់ជូន​ក្រុមគ្រួសារ​យក ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី ចំណែក​ម៉ូតូ​ទាំង​២​គ្រឿង ត្រូវបាន​យកមក​រក្សាទុក នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល ក្រាំង​ដី​វ៉ា​យ កសាង​សំណុំរឿង ចាត់ការ​តាម​និតិ​វិធី​ច្បាប់​៕​ ដោយ ៖ បញ្ញាស័ក្តិ

 

spot_img
×