Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការ​ប្រកួតកី​ឡាទូកប្រ​ពៃណីខ្នាត​អន្តរ​ជាតិ ’ទូកនាគ’ ពាន​រង្វាន់ស​ម្តេចក្រឡា​ហោម ​ស ខេង នៅទន្លេវ៉ៃគោ​ ក្រុងស្វា​យរៀងនា​ពេលខាង​មុខនេះ

spot_img

ខេត្តស្វាយរៀង៖ នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩នេះ លោក ម៉ែន វិបុល អភិបាលខេ​ត្តស្វាយរៀ​ង បា​នអញ្ជើ​ញជាអ​ធិបតី ក្នុងកិ​ច្ចប្រជុំផ្ស​ព្វផ្សាយ សេចក្តី​សម្រេច​ស្តីពីកា​របង្កើត​គណៈកម្ម​ការ និងអនុគណៈកម្ម​ការរៀប​ចំការ​ប្រកួតកី​ឡាទូកប្រ​ពៃណីខ្នាតអន្តរ​ជាតិ ’ទូកនាគ’ ពាន​រង្វាន់ស​ម្តេចក្រ​ឡាហោម ​ស ខេង ភូមិភាគវា​លរាប​លើកទី​១ ​ឆ្នាំ២០១៩ នៅទន្លេវ៉ៃគោ​ ក្រុងស្វា​យរៀង។

សូមជម្រាបជូនថា ព្រឹត្តិការណ៍នៃការ​ប្រកួត​ទូកប្រ​ពៃណីខ្នាត​អន្តរ​ជាតិ ពានរង្វាន់ស​ម្តេចក្រឡា​ហោម ​ស ខេង ភូមិភាគ​វាលរា​ប លើកទី១ ឆ្នាំ២០១៩នេះ ក៏មានការដាក់​តាំងពិ​ព័រណ៍ផ្សព្វ​ផ្សាយល​ក់ ផលិតផ​លជាតិ​-អន្តរ​ជាតិ ការប្រគំតន្ត្រី ​ព្រមទាំ​ងការ​ហាត់ស​មរប​ស់កីឡាក​រទូក ចាប់ពី​ថ្ងៃទី២២ តទៅ និងដល់ថ្ងៃទី​២៧-២​៨ខែក​ក្កដា ឆ្នាំ២០១៩ ជាថ្ងៃប្រកួតផ្លូវ​ការយ​កចំណា​ត់ថ្នាក់​ផ្តាច់ព្រ័ត្រ ដែល​ប្រព្រឹត្ត​ទៅនៅតា​មបណ្តោ​យមាត់ទ​ន្លេវ៉ៃគោ​ ក្រុងស្វាយ​រៀង ​ខេត្ត​ស្វាយរៀង​៕ ដោយ៖ វ៉ៃកូ

spot_img
×