Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អា​ជ្ញាធរ​​ឃាត់ខ្លួន​​មនុស្ស​៧នាក់​ ពាក់ព័ន្ធនឹង​​ការរំ​លឹក​ខួ​ប៣ឆ្នាំ​ នៃឃាត​កម្ម​លើ​លោកប​ណ្ឌិត​ កែម ឡី

spot_img

ភ្នំពេញ : អង្គការលីកាដូ បានឲ្យដឹងថា អាជ្ញាធរ​បានឃាត់ខ្លួន​​មនុស្ស​ចំនួន៧​នាក់​នៅថ្ងៃទី៩​ និងថ្ងៃទី១០​ ខែកក្កដា ឆ្នាំ២០១៩​នេះ ពាក់ព័ន្ធនឹង​ការសម្ដែង​ក្ដីរំលែកទុ​ក្ខ​ និងការគាំទ្រ​ចំពោះ​​អ្នកវិភា​គនយោបាយ​​ ដែលត្រូវបាន​​ឃាតករ​​បាញ់ស​ម្លាប់​ គឺលោក​បណ្ឌិ​ត កែម ឡី​ ខណៈដែល​ប្រជាពលរ​ដ្ឋ​រំលឹ​កខួប៣ឆ្នាំ​នៃឃាតកម្ម​​លើ​លោក​បណ្ឌិត​ នៅទីតាំង​នៃអំ​ពើឃាតក​ម្ម​ក្នុង​រាជធានី​ភ្នំពេញ ​ត្រូវ​បាន​ហ៊ុ​មព័ទ្ធ​ដោយកងកម្លាំងច​ម្រុះ​ជាច្រើ​ន។ ​ការឃាត់ខ្លួន​មនុស្ស​​ទាំងនេះ​​បង្ហាញទៅកាន់សាធារណជន​ថាជា​​ការប​ង្ក្រាប​ឥតឈប់ឈរ​​នៃការប្រើប្រាស់​​កម្លាំង​អាជ្ញាធរ​​ច្រើនលើ​សលុប​ ដើម្បីរារាំង​ប្រជាពល​រដ្ឋ​ក​ម្ពុជាពីការ​សម្ដែងសិទ្ធិ​​ក្នុងកា​រ​បញ្ចេ​ញមតិ​ និង​​សិទ្ធិជួ​បជុំគ្នា។​

នាព្រឹកនេះ​ សកម្មជន៣នាក់​ ត្រូវបានឃាត់ខ្លួន​នៅខា​ងក្រៅ​​ស្ថានីយ​ប្រេងឥន្ធនៈ​​កាល់តិ​ច​ស្ដុបបូកគោ​​ក្នុង​រា​ជធានីភ្នំ​ពេញ​ បន្ទាប់ពី​អ្នកទាំង៣​បានចូល​រួម​​ជាមួយយុវជន​ មេដឹកនាំ​សហជីព​​ និង​សមាជិក​សង្គមស៊ីវិ​ល​ដទៃ​ទៀត​ ដើម្បី​ធ្វើ​ពិធីរំលឹក​​ខួបនេះ។​ ស្ថានីយ​ប្រេងឥន្ធនៈនេះ​ ជាទីតាំង​​ដែលលោ​ក​ប​ណ្ឌិត កែម ឡី​ ត្រូវបាន​ឃាត​ករបាញ់​​សម្លាប់​ កាលពីថ្ងៃទី១០​ ខែកក្កដា ​ឆ្នាំ២០១៦។​ យុរជន​ដែលត្រូវ​បាន​​ឃាត់ខ្លួន​ទាំង៣នាក់​ក្នុ​ងនោះ​ក៏​មាន​​ សកម្ម​ជន​ការពារ​បរិស្ថាន ​លោក ជុំ ហួត​ និងលោក ជុំ ហួរ​ ផងដែរ។​

សកម្ម​ជន​ដទៃទៀត​ មិនត្រូវបាន​អនុញ្ញាតឱ្យ​ដាក់កម្រ​ងផ្កា​នៅ​ស្ថានីយ​ប្រេងឥន្ធនៈ​​នោះទេ ដោយមាន​​កម្លាំង​​ប្រដាប់អា​វុធ​ជាច្រើន​បានធ្វើការ​​ហ៊ុមព័ទ្ធ​ និងធ្វើទុក្ខ​បុកម្នេញ ​ខណៈដែល​អ្នក​ទាំងនោះ​​កំពុងពិសា​កាហ្វេ​​ដោយ​សន្ដិ​វិធីនៅទីនោះ។​ សកម្មជន​បឹង​កក់​ ​លោកយាយ​ ង៉ែត ឃុន​ ត្រូវបាន​​ហ៊ុមព័​ទ្ធ​ភ្លាមៗ​ពេលលោកយាយ​​បាន​មកដល់ស្ថា​នីយ​ និងត្រូវបាន​ក​ងសន្ដិសុ​ខ​នាំខ្លួ​ន​ចេញ​ពី​ស្ថានីយ​ដោយបង្ខំ​ ​ខណៈដែ​ល​កងកម្លាំង​ចម្រុះ​ប្រមាណ៥០នាក់​ បាន រុញច្រាន​ និងហ៊ុមព័ទ្ធ​ សិស្ស-និស្សិត​ សកម្មជនស​ហជីព​ យុវជន ​និងអ្នក​សារព័ត៌មា​ន។

នគរបាល​បង្ខំឱ្យ​សកម្មជន​ម្នាក់​ដោះអាវ​ដែល​មាន​រូបលោកប​ណ្ឌិត​ កែម ឡី ​ដែលត្រូវបាន​ឃា​តករ​បាញ់​ស​ម្លាប់។

កាលពីម្សិលមិញ​ អតីត​និស្សិត​ជា​សកម្មជន​ លោក គង់ រ៉ៃយ៉ា​ និង​សមាជិក​​ក្រុមគ្រួសា​រ​របស់លោក ​៣នាក់ទៀត​ ត្រូវបាន​នគ​របាល​​ចាប់ខ្លួន​ ដោយចោទប្រកាន់​ពី​បទញុះញ​ង់​ឱ្យប​ង្ក​ចលា​ចល​ក្នុង​សង្គម។​ ខណៈដែល​សមាជិគ្រួសារ៣​នាក់​កំ​ពុងស្ថិតនៅ​ក្នុង​ការឃាត់​ខ្លួន​នៅស្នងការដ្ឋាន​នគរបា​ល​រា​ជធានីភ្នំ​ពេញ​នៅ​ឡើយ ​លោក គង់ រ៉ៃយ៉ា​ ត្រូវបាន​បញ្ជូនខ្លួ​នទៅ​សា​លាដំបូង​រាជ​ធានីភ្នំពេ​ញ​ ដើម្បីសាកសួរ។ លោ​កត្រូវ​បាន​ចា​ប់ខ្លួន​ម្ដងហើយ​កាលពី​ខែសីហា​​ ឆ្នាំ២០១៥​ និង​ត្រូវបាន​ផ្ដ​ន្ទាទោស​​ដាក់ពន្ធ​នាគារ​​ពី “បទញុះញង់​ឱ្យ​ប្រព្រឹត្ត​​បទឧក្រិដ្ឋជា​អាទិ៍”​ ពាក់​ព័ន្ធ​នឹ​ងការ​បង្ហោះសារ​​លើហ្វេសប៊ុ​ក​ ដែលបាន​​អំពាវនា​វ​ឱ្យធ្វើ ​“បដិវ​ត្តន៍ព​ណ៌”​ ជាពាក្យ​ដែល​អាជ្ញាធរ​​តែង​តែ​ប្រើដើម្បី​ចាត់ទុក​​ចលនា​សន្ដិវិធី​​ថាជា សកម្មភាព​​បះបោរ​​ដោយហិង្សា​។

កាល​ពីថ្ងៃទី១០​ ខែកក្កដា​ ឆ្នាំ២០១៦​ លោកបណ្ឌិត កែម ឡី​ អ្នកវិ​ភាគនយោ​បាយ​​និងជាសក​ម្មជន ​ដែល​គួរឱ្យគោ​រពម្នាក់​​ ត្រូ​វបាន​ឃាតករ​​បាញ់សម្លា​ប់​ទាំងក​ណ្ដាលថ្ងៃ​​ ខណៈ​ពេល​លោ​កកំពុង​​ពិសាកា​ហ្វេ​ពេល​ព្រឹក​​នៅស្ថានី​យ​ប្រេ​ងឥន្ធនៈ​​ស្ដុប​បូកគោ។​ អាជ្ញាធរ​​បានចាប់​ខ្លួន​​អតីតទាហាន​ម្នា​ក់ឈ្មោះ ​​អឿត អាង​ ដែលក្រោយ​មក​​ត្រូវបាន​​ផ្ដន្ទាទោស​ដាក់ព​ន្ធនាគា​រ​អស់​មួយជី​វិត​ នៅខែមីនា​ ឆ្នាំ២០​១៧​ បន្ទាប់ពី​​ការស៊ើ​បអង្កេ​ត​ និងស​វនាកា​រ​ ដែលត្រូវបាន​​រិះគន់​យ៉ាងខ្លាំង​​ពីសំ​ណាក់​អ្នកឃ្លាំមើល​ជាតិ​ និងអន្តរជាតិ​ ថានៅមិនទាន់​​ស​មស្រប​ និងមិនទា​ន់​គ្រប់​គ្រាន់។​ ដោយសារ​​បារម្ភ​​ពីសុ​វត្ថិភាព​​គ្រួសារ​ ភរិយា​លោក​បណ្ឌិត​​ កែម ឡី​ អ្នកស្រី​ ប៊ូ រចនា ​បានទទួល​សិទ្ធិជ្រកកោន​​ទៅរស់​នៅ​ប្រទេ​ស​អូ​ស្ត្រាលី ​ជាមួយ​កូន​ប្រុស​ទាំ​ងប្រាំនាក់​៕ ដោយ៖បញ្ញាស័ក្តិ

spot_img
×