Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ១១ ខែកក្កដា ឆ្នាំ​២០១៩

spot_img

ឆ្នាំ​ជូត ៖ ថ្ងៃនេះ​អ្នក​ត្រូវ​ប្រយ័ត្នប្រយែង​ជាង​ជាមួយ​រឿង​ពាក់ព័ន្ធ​ដល់​លុយកាក់ ។ អ្នក​ងាយ​ខាតបង់​ប្រាក់​ទៅ​ក្នុង​រឿង​មិន​សក្តិសម​។ គួរ​មាន​ផែនការ​ចំណាយ​ឲ្យ​ច្បាស់លាស់ ។ រឿង​មនោសញ្ចេតនា​អាច​នឹង​ជួប​បញ្ហា​ស្មុគស្មាញ​ទាំងសងខាង​មិន​យល់ចិត្ត​គ្នា ធ្វើឲ្យ​ទំនាស់​កាន់តែ​ជ្រាលជ្រៅ ។​

-​បុព្វហេតុ ៤​ពិន្ទុ ។ លាភ ៣​ពិន្ទុ ។ សុខភាព​៤​ពិន្ទុ ។ មនោសញ្ចេតនា ៣​ពិន្ទុ ។ លេខ​សំណាង ៥,៨​ពិន្ទុ ។ ម៉ោង​ល្អ 15h-17h ។ ពណ៌ ៖ ទឹកសមុទ្រ , ស ។ អ្នក​យក​អាសា ៖ ឆ្នាំ​រកា វ​ក ម្សាញ់ ។​

​ឆ្នាំ​ឆ្លូវ ៖ ការងារ​មិន​ល្អ អ្នក​មាន​អារម្មណ៍​នឿយណាយ ។ តាំងពី​ដើម​ចង់​ធ្វើ​រឿង​ល្អ រួម​យោបល់​ឲ្យ​អ្នក​នៅ​ជុំវិញ​ខ្លួន តែ​ចុងក្រោយ​គេ​ពុំ​យល់​បែរជា​ច្រណែនឈ្នានីស​អ្នក​ទៅវិញ ។ មនោសញ្ចេតនា មាន​ភាពល្អប្រសើរ គូស្នេហ៍​យកចិត្តទុកដាក់​ចំពោះ​អ្នក​ច្រើនជាង​មុន ។​

-​បុព្វហេតុ ៣​ពិន្ទុ ។ លាភ ៣​ពិន្ទុ ។ សុខភាព ៤​ពិន្ទុ ។ មនោសញ្ចេតនា ៥​ពិន្ទុ ។ លេខ​សំណាង ២,៥​ពិន្ទុ ។ ម៉ោង​ល្អ 15h-17h ។ ពណ៌ ៖ លឿង , ត្នោត ។ អ្នក​យក​អាសា ៖ ឆ្នាំចរ , ថោះ , កុ​រ ៕

​ឆ្នាំ​ខាល ៖ អ្នក​ជួប​សំណាង​ល្អ​ទាំង​ក្នុង​ការងារ និង​រឿង​មនោសញ្ចេតនា ។ អ្នករកស៊ី​ធ្វើ​ជំនួញ​ងាយ​រក​ប្រាក់ចំណេញ​បាន​យ៉ាង​ងាយស្រួល ដោយ​អ្នក​គ្រាន់តែ​រហ័ស​ចាប់យក​ឱកាស​នេះ​ឲ្យទាន់ពេល ។ មនុស្ស​ដែល​អ្នក​ប៉ងប្រាថ្នា​ធ្វើជា​គូគាប់​ក៏បានផ្តល់​ចម្លើយ​គួរ​ជាទី​សង្ឃឹម​ដល់​អ្នក ។​

-​បុព្វហេតុ ៖ ៤​ពិន្ទុ ។ លាភ ៥​ពិន្ទុ ។ សុខភាព ៤​ពិន្ទុ ។ មនោសញ្ចេតនា ៥​ពិន្ទុ ។ លេខ​សំណាង ៤,៧​ពិន្ទុ ។ ម៉ោង​ល្អ 7h-9h ។ ពណ៌ ៖ ខ្មៅ , លឿង ។ អ្នក​យក​អាសា ៖ ឆ្នាំ​មមែ , ច​រ , កុ​រ ៕

​ឆ្នាំ​ថោះ ៖ អ្នក​ងាយ​មានឱកាស​សហការ​ពង្រីក​ជំនួញ​ក្នុងថ្ងៃនេះ ។ អ្នកធ្វើការ​ក្រុមហ៊ុន​ត្រូវ​ក្រើនរំលឹក​ខ្លួនឯង​អំពី​ការគោរព​ច្បាប់​ទម្លាប់​ដែល​ក្រុមហ៊ុន​និង​ថ្នាក់លើ​លើកឡើង ។ ប្រសិន​មាន​រឿង​អ្វី​មិន​សម​ហេតុផល ចូរ​ក្លាហាន​ឆ្លុះបញ្ចាំង​ជាមួយ​ថ្នាក់លើ ។​

-​បុព្វហេតុ ៣​ពិន្ទុ ។ លាភ ៤​ពិន្ទុ ។ សុខភាព ៤​ពិន្ទុ ។ មនោសញ្ចេតនា ៥​ពិន្ទុ ។ លេខ​សំណាង ១,៩​ពិន្ទុ ។ ម៉ោង​ល្អ 7h-9h ។ ពណ៌ ៖ ខ្មៅ​, ទឹកសមុទ្រ ។ អ្នក​យក​អាសា ៖ ឆ្នាំចរ , កុ​រ , ម​មែ ៕

​ឆ្នាំ​រោង ៖ រឿង​មនោសញ្ចេតនា​ជួប​ទំនាស់​ច្រើន បញ្ហា​ចាស់​ថ្មី​គរ​ត្រួត​គ្នា​ដែល​ពុំ​ទាន់​រកឃើញ​ដំណោះស្រាយ ។ ការងារ​ធ្លាក់ចុះ​ជួប​ការលំបាក​ឧបសគ្គ​ច្រើន​ចំពោះមុខ អ្នក​ត្រូវ​ប្រយ័ត្ន​មាន​សត្រូវ​ឈ្នានីស​ពីក្រោយ​ខ្នង ។​

-​បុព្វហេតុ ៣​ពិន្ទុ ។ លាភ ៤​ពិន្ទុ ។ សុខភាព ៤​ពិន្ទុ ។ មនោសញ្ចេតនា ៣​ពិន្ទុ ។ លេខ​សំណាង ៣,៦​ពិន្ទុ ។ ម៉ោង​ល្អ 15h-17h ។ ពណ៌ ៖ លឿង , ត្នោត ។ អ្នក​យក​អាសា ៖ ឆ្នាំចរ , រកា​, វ​ក ៕

​ឆ្នាំ​ម្សាញ់ ៖ ថ្ងៃនេះ​អ្នក​មិនចាំបាច់​ខ្វាយខ្វល់​ហួស​អំពី​បញ្ហា​លុយកាក់ ។ ទោះបីជា​អ្នក​ធ្វើការ​ស៊ី​ប្រាក់ខែ ឬ​ធ្វើ​ជំនួញ​ក៏​សុទ្ធ​តែ​ជួប​សំណាងល្អ ។ ប្រាក់ចំណូល​អាស្រ័យហេតុនេះ​ក៏​កើនឡើង ។ មនោសញ្ចេតនា​មិនល្អ ។ អ្នក​កំពុង​មិនដឹង​ត្រូវ​និយាយ​អ្វី​ជាមួយ​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់​អំពី​បញ្ហា​ដែល​អ្នក​កំពុង​ត្រូវ​ប្រឈមមុខ ។ ជម្រើស​យ៉ាង​ដូច​ម្តេច​ក៏​នឹង​មាន​អ្នក​ត្រូវ​រង​របួស​ផ្លូវចិត្ត ។​

-​បុព្វហេតុ ៤​ពិន្ទុ ។ លាភ ៥​ពិន្ទុ ។ សុខភាព ៤​ពិន្ទុ ។ មនោសញ្ចេតនា ៣​ពិន្ទុ ។ លេខ​សំណាង ៤,៩​ពិន្ទុ ។ ម៉ោង​ល្អ 15h-17h ។ ពណ៌ ៖ ក្រហម , ទឹកក្រូច ។ អ្នក​យក​អាសា ៖ ឆ្នាំ​រកា , ឆ្លូវ , វ​ក ៕

​ឆ្នាំ​មមី ៖ មាន​អ្នក​ជួយ​យក​អាសា​ដោះស្រាយ​រាល់​បញ្ហា​របស់​អ្នក ។ គ្រួសារ​សន្សឹមៗ​ត្រឡប់​មក​រក​ភាពសុខសាន្ត មិន​ជួប​ព្យុះ​ភ្លៀង​ទៀត ។ ជានិច្ចកាល​អ្នក​ចង់​ធ្វើ​រឿង​ល្អ​បំផុត​សម្រាប់​គូស្នេហ៍ ។ ប្រាក់​ចំណូល​ពី​ការងារ​ក៏​ច្រើនសន្ធឹក គ្រប់គ្រាន់​ឲ្យ​អ្នក​ចាយវាយ​ទូ​លាយដៃ ។​

-​បុព្វហេតុ ៤​ពិន្ទុ ។ លាភ​៥​ពិន្ទុ ។ សុខភាព ៤​ពិន្ទុ ។ មនោសញ្ចេតនា ៥​ពិន្ទុ ។ លេខ​សំណាង ៖ ២,៩​ពិន្ទុ ។ ម៉ោង​ល្អ ៖ 7h-9h ។ ពណ៌ ៖ ទឹកក្រូច , ផ្កាឈូក ។ អ្នក​យក​អាសា ៖ ឆ្នាំចរ , ថោះ , ខា​ល ៕

​ឆ្នាំ​មមែ ៖ មនោសញ្ចេតនា​មិនល្អ ។ អ្នក​មាន​អារម្មណ៍​នឿយហត់​ជាមួយនឹង​ទំនាកទំនង​បច្ចុប្បន្ន និង​ចង់​បញ្ចប់​តែ​បែរជា​មិន​មាន​ភាពក្លាហាន​និយាយ​ចេញ ។ អ្នក​ទាំង​២​ខូចចិត្ត​ដូចគ្នា តែ​អ្នក​នៅ​តែ​មាន​អារម្មណ៍​សោកស្តាយ​ពេលវេលា​ដ៏​ស្រស់​ស្អាត​មុន​នោះ ។ ប៉ុន្តែ​អ្នក​នៅ​តែ​រក្សា​បាន​ភាពនឹងន​រ និង​បែងចែក​ច្បាស់លាស់​រវាង​ការងារ និង​រឿង​ផ្ទាល់ខ្លួន មិន​ឲ្យ​រឿង​មនោសញ្ចេតនា ឥទ្ធិពល​ដល់​ការងារ​របស់​ខ្លួន​សម្រេច​បាន​យ៉ាង​ល្អ​ភារកិច្ច​ត្រូវបាន​ប្រគល់ឲ្យ ។​

-​បុព្វហេតុ ៥​ពិន្ទុ ។ លាភ ៤​ពិន្ទុ ។ សុខភាព ៤​ពិន្ទុ ។ មនោសញ្ចេតនា ៣​ពិន្ទុ ។ លេខ​សំណាង ៥,៨​ពិន្ទុ ។ ម៉ោង​ល្អ 13h-15h ។ ពណ៌ ៖ ត្នោត ទឹកក្រូច ។ អ្នក​យក​អាសា ៖ ឆ្នាំ​កុរ ឆ្នាំ​ថោះ ឆ្នាំ​មមី ៕

​ឆ្នាំ​វក ៖ ថ្ងៃនេះ​អ្នក​ទទួលបាន​រឿង​ល្អ​បំផុត​ដូច​បំណង​និង​មាន​សុភមង្គល​ជាមួយ​នឹង​អ្វី​ដែល​ខ្លួន​បាន​ជ្រើសរើស ។ អ្នក​ប្រែជា​មាន​ភាព​លេចធ្លោ​ជាង​កណ្តាល​ចំណោម​មនុស្ស ។ ចូរ​ប្រឹងប្រែង​បន្តទៀត អ្នក​ប្រាកដជា​នឹង​ទទួលបាន​ឱកាស​អភិវឌ្ឍន៍​ច្រើន​ទៀត ។​

-​បុព្វហេតុ ៥​ពិន្ទុ ។ លាភ ៤​ពិន្ទុ ។ សុខភាព ៤​ពិន្ទុ ។ មនោសញ្ចេតនា ៥​ពិន្ទុ ។ លេខ​សំណាង ២,៧​ពិន្ទុ ។ ម៉ោង​ល្អ 13h-15h ។ ពណ៌ ៖ ស លឿង ។ អ្នក​យក​អាសា ៖ ឆ្នាំ​ជូត រោង រកា ៕

​ឆ្នាំ​រកា ៖ អ្នក​ត្រូវ​យកចិត្តទុកដាក់​ឲ្យបាន​ច្រើន​ជាង​ដល់​គ្រួសារ​របស់​ខ្លួន ។ ព្រោះ​កំពុង​មាន​បញ្ហា​ប្រេះស្រាំ​ក្នុង​ទំនាក់ទំនង​ប្តី​ប្រពន្ធ ។ ទាំង​២​នាក់​កំពុង​មាន​ការខ្វែងគំនិត ។ ល្អ​បំផុត​អ្នក​ទាំង​២​គួរលៃ​ពេល​ជជែក​គ្នា រ៉ាយរ៉ាប់​និង​ចែករំលែក​ជាមួយគ្នា​នូវ​រឿង​ដែល​ខ្លួន​ចង់ ។ ផ្ទុយ​ពី​មនោសញ្ចេតនា​ការងារ​របស់​អ្នក​រីក​ចម្រើន​បំផុត បាន​ថ្នាក់លើ​ជឿជាក់ និង​ប្រគល់​ភារកិច្ច​សំខាន់ៗ​ឲ្យ​គ្រប់គ្រង ចូរ​ប្រឹងប្រែង​សម្រេច​ឲ្យបាន​សមិទ្ធផល​ល្អ ។​

-​បុព្វហេតុ ៥​ពិន្ទុ ។ លាភ ៤​ពិន្ទុ ។ សុខភាព ៤​ពិន្ទុ ។ មនោសញ្ចេតនា ៣​ពិន្ទុ ។ លេខ​សំណាង ៣,៦​ពិន្ទុ ។ ម៉ោង​ល្អ 7h-9h ។ ពណ៌ ៖ ប្រាក់ លឿង ។ អ្នក​យក​អាសា ៖ ឆ្នាំ​ម្សាញ់​, ឆ្លូវ , រោង ៕

​ឆ្នាំចរ ៖ ប្រយ័ត្ន​មាន​អ្នក​ឈ្នានីស​ពីក្រោយ​ខ្នង ។ ជោគជ័យ​ដែល​អ្នក​ទទួល​បាន​ធ្វើឲ្យ​អ្នក​ក្លាយជា​គោលដៅ​របស់​ជន​អាក្រក់ ។ ទាំង​សកម្មភាព និង​ពាក្យ​សម្តី​របស់​អ្នក​អាច​នឹង​ត្រូវ​ជន​នោះ​តាមដាន​និង​ចាប់កំហុស ។ ដូច្នេះ​អ្នក​ត្រូវ​ប្រយ័ត្នប្រយែង​ក្នុង​គ្រប់​កិច្ចការ ។ ថ្ងៃនេះ​ដែរ​អ្នក​ងាយ​ជួប​បញ្ហា​អំពី​ផ្លូវ​រំលាយ​អាហារ ។ ចូរ​បរិភោគ​និង​សម្រាក​ឲ្យបាន​ត្រឹមត្រូវ បន្ថយ​បរិភោគ​អាហារ​ក្រៅ​ផ្ទះ ។​

-​បុព្វហេតុ ៣​ពិន្ទុ ។ លាភ ៤​ពិន្ទុ ។ សុខភាព ៤​ពិន្ទុ ។ មនោសញ្ចេតនា ៣​ពិន្ទុ ។ លេខ​សំណាង ៥,៩​ពិន្ទុ ។ ម៉ោង​ល្អ 17h-19h ។ ពណ៌ ៖ ស , ប្រាក់ ។ អ្នក​យក​អាសា ៖ ឆ្នាំ​ជូត , ឆ្លូវ , ម​មែ ៕

​ឆ្នាំ​កុរ ៖ បុព្វហេតុ​ជោគជ័យ អ្នក​ជ្រើសរើស​បាន​នូវ​អ្វី​ដែល​សមស្រប​បំផុត​សម្រាប់​ខ្លួន ។ ចំណូល​កើន​ឡើង​ជាង​មុន តែ​ក៏​ត្រូវ​ចេះ​សន្សំសំចៃ​កុំ​ខ្ជះខ្ជាយ ។ រឿង​មនោសញ្ចេតនា ធ្លាក់ចុះ ការឈ្លោះប្រកែក​គ្នា​អាច​ផ្ទុះឡើង​គ្រប់ពេល ចូរ​នឹងនរ​កុំ​ឆេវឆាវ​ធ្វើ​អ្វីខ្លះ​ការពិចារណា ។​

-​បុព្វហេតុ ៥​ពិន្ទុ ។ លាភ ៤​ពិន្ទុ ។ សុខភាព ៤​ពិន្ទុ ។ មនោសញ្ចេតនា ៣​ពិន្ទុ ។ លេខ​សំណាង ៥,៩​ពិន្ទុ ។ ម៉ោង​ល្អ 17h-19h ។ ពណ៌ ៖ ស ប្រាក់ ។ អ្នក​យក​អាសា ៖ ឆ្នាំ​ជូត , ឆ្លូវ , ម​មែ ៕

spot_img
×