Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត​ដឹកឈើ​ល្មើសច្បាប់​ចំនួន ៤​គ្រឿង ត្រូវបានធ្វើ​ការបំផ្លាញ​ចោល​នៅនឹងកន្លែង​

spot_img

មណ្ឌលគិរី​៖ នៅ​ថ្ងៃទី​១០​កក្កដា រថយន្ត​ដឹកឈើ​ល្មើសច្បាប់​ចំនួន ៤​គ្រឿង ដែល​រកឃើញ​នៅក្នុង​ព្រៃ​ជ្រៅ ស្ថិតក្នុង​​ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី ពិបាក​ក្នុង​ការនាំ​ចេញមកក្រៅ​វិញ​នោះ ត្រូវបាន​កម្លាំង​គណៈកម្មកា​រ​ជាតិ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស ធនធានធម្មជាតិ​ធ្វើការ​កម្ទេចចោល​នៅនឹងកន្លែង​តែម្តង​។​

លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អេង ហ៊ី អ្នកនាំពាក្យ​គណៈកម្មការ​ជាតិ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស ធនធានធម្មជាតិ បាន​ថ្លែងថា រថយន្ត​ដឹកឈើ​នៅក្នុង​ព្រៃ​ចំនួន ៤​គ្រឿង ដែល​រកឃើញ​នៅក្នុង​ព្រៃ ត្រូវ​ធ្វើការ​បំផ្លាញ​ចោល​តែម្តង ដោយ​ប្រើ​ម្សៅ TNT​។ សម្រាប់​រថយន្ត​ល្មើស​ជាង ៤០​គ្រឿង​ទៀត ដែល​ត្រូវបាន​បង្ក្រាប និង​រឹបអូស​ផងដែរ​នោះ រង់ចាំ​ការ​កាត់ចោល និង​បំផ្លាញចោល​នៅពេល​ក្រោយ​។​

​ដោយឡែក​សំណុំរឿង​នៃ​ការចាប់ខ្លួន​លោក​ឧកញ៉ា ស៊ឹង សំអុល និង​បក្ខពួក​៣​នាក់​ផ្សេងទៀត ដែល​រង​ការចាប់ខ្លួន​ផងដែរ​នោះ ត្រូវបាន​លោក​ឧ​ត្ត​ម​សេនីយ៍​អ្នកនាំពាក្យ​អះអាងថា អាច​ផ្ទេរ​មកកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​បន្ត​៕​ ដោយ​៖​កូ​ឡាប​

spot_img
×