Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំង​បង្ក្រាប​ទីតាំងសិប្បកម្ម​ផលិត​ទឹកក្រូចក្លែងក្លាយរបស់លោក​ លឹម ​ភ័​ណ្ឌ​

spot_img

​កំពង់ធំ​៖ លោក អ៉ិ​ត សុធា ព្រះរាជអាជ្ញា​ខេត្តកំពង់ធំ ដឹកនាំ កម្លាំង​បង្ក្រាប​ទីតាំង សិប្បកម្ម​ផលិត​ទឹកក្រូច ក្លែងក្លាយ យីហោ លឹម​ភ័ណ នៅ​សង្កាត់​អាចារ្យ​លាក់ ខេត្តកំពង់ធំ នៅវេលា​ម៉ោង ១២ និង​០០​នាទី ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៩ រកឃើញ​ទឹកក្រូច ជាច្រើន​ប្រភេទ ដែល​ផលិត ដាក់​មេ លាយ​ទឹក សម្រាប់​លក់​ចែកចាយ​..​។​ល​។​

​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​បុកក៏មាន​អ្នក​បញ្ចេញយោបល់​ជាច្រើន “​យីហោ​មិន​ច្បាស់​កុំ​ផឹក​អី កាល​ទៅ​ស្រុក​អូន​ឯង បង​ឃេី​ញ​គេ​លក់​ច្រេី​ន​ណាស់ ហេី​យ​បងអូន​ឯង​ក៏​ទិញ​ផឹក​ដែរ​”, “​នេះ​ជា​បញ្ហា​ផ្នត់គំនិត និង​ភាព​អាត្មានិយម មានរឿង​ច្រើន​ដែល​ដោះស្រាយ​មិន​ចេញ​”,”​ងាប់​តែ​គ្នា​អ្នក​នៅតាម​ជនបទ​មិនដឹង​គំនិត​រក​សុី​ថោកទាប​ពួក​អា​ចៃ​អស់នេះ , អោយតែ​ថោកៗ​គ្នា​ចេះតែ​ទិញ​ផឹក​ហើយ​។​”,”​បើ​ចេះតែ​សំលាប់​ខ្មែរ​គ្នាឯង​ដោយ​មិនចេះ​គិតបែបនេះ ​តើ​ថ្ងៃមុខ​នឹង​ទៅជា​យ៉ាងណា​ទៅ​លោក​អើយ​?”​។​

​សិប្បកម្ម​ផលិត​ទឹកក្រូច យីហោ លឹម​ភ័​ណ្ឌ ត្រូវបាន​គេ​ដឹងថា បាន​បើក​ដំណើរការ​រាប់​ឆ្នាំ​មកហើយ ដែលមាន​ម្ចាស់​ឈ្មោះ លឹម ភ័​ណ្ឌ មាន​តួនាទី​ជា​អនុប្រធាន​សភាពាណិជ្ជកម្ម​ខេត្តកំពង់ធំ ។​លោក​លឹម​ភ័​ណ្ឌ សម្ងំ​ផលិត​ទឹកក្រូច​អត់​គុណភាព​រាប់ និង​ក្លែងក្លាយ​រាប់​ឆ្នាំ មកហើយ​រហូត​ក្លាយជា​សេដ្ឋី កំពុង​រត់គេចខ្លួន បន្ទាប់ពី​សមត្ថកិច្ច​ប​ង្ក្រា​ប​ទីតាំង​របស់ខ្លួន​។​

​លោក អ៊ិត សុធា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ធំ បាន​ដឹកនាំ​កម្លាំង​បង្ក្រាប​ទីតាំង សិប្បកម្ម​ផលិត​ទឹកក្រូច​យីហោ លឹម​ភ័​ណ្ឌ ដោយ​រកឃើញ​ទឹកក្រូច ជាច្រើន​ប្រភេទ ដែល​ផលិត ដាក់​មេ លាយ​ទឹក សម្រាប់​លក់​ចែកចាយ​នៅលើ​ទីផ្សារ​ក្នុង​ខេត្តកំពង់ធំ និង​តាម​បណ្តា​ខេត្ត​មួយចំនួនទៀត​។​

​មហាជន​ជន​កំពុង​រង់ចាំ​មើលថា តើ​អាជ្ញាធរ​អាច​ចាត់វិធានការ​ច្បាប់​លើ​លោក​លឹម ភ័​ណ្ឌ នេះ​បាន​ឬទេ​? ដោយ​៖​កូ​ឡាប​

spot_img
×