Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ បញ្ជូន​ខ្លួន គង់ រ៉ៃ យ៉ា ទៅ​តុលាការ​

spot_img

​ភ្នំពេញ​៖ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បៅ​រសៀល​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៩​នេះ បាន​បញ្ជូន​ខ្លួន​ជនសង្ស័យ គង់ រ៉ៃ​យ៉ា ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាមច្បាប់ ពាក់ព័ន្ធ​បទល្មើស ញុះញង់​ឲ្យ ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​។​

​អង្គការ​លីកាដូ បាន​ឲ្យ​ដឹងថា កាលពី​ម្សិលមិញ អតីត​និស្សិត​ជា​សកម្មជន លោក គង់ រ៉ៃ​យ៉ា និង​សមាជិក​ក្រុមគ្រួសារ​របស់លោក ៣​នាក់​ទៀត ត្រូវបាន​នគរបាល​ចាប់ខ្លួន ដោយ​ចោទប្រកាន់​ពីបទ​ញុះញង់​ឱ្យ​បង្កចលាចល​ក្នុងសង្គម​។ ខណៈដែល​សមា​ជិ​គ្រួសារ​៣​នាក់​កំពុងស្ថិត​នៅក្នុង​ការឃាត់​ខ្លួន​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​នៅឡើយ លោក គង់ រ៉ៃ​យ៉ា ត្រូវបាន​បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​សាកសួរ​។

លោក​ត្រូវបាន​ចាប់ខ្លួន​ម្ដង​ហើយ​កាលពី​ខែសីហា ឆ្នាំ​២០១៥ និង​ត្រូវបាន​ផ្ដន្ទាទោស​ដាក់ពន្ធនាគារ​ពី “​បទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​” ពាក់ព័ន្ធ​នឹង​ការ​បង្ហោះ​សារ​លើ​ហ្វេ​ស​ប៊ុ​ក ដែល​បាន​អំពាវនាវ​ឱ្យធ្វើ “​បដិវត្តន៍​ពណ៌​” ជា​ពាក្យ​ដែល​អាជ្ញាធរ​តែងតែ​ប្រើ​ដើម្បី​ចាត់ទុក​ចលនា​សន្ដិវិធី​ថា​ជា សកម្មភាព​បះបោរ​ដោយ​ហិង្សា​។​

​សូម​ជម្រាបជូន​ថា ជនសង្ស័យ​ឈ្មោះ គង់ រ៉ៃ​យ៉ា និង​បក្ខពួក ៣​នាក់​ទៀត ត្រូវបាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ឃាត់ខ្លួន​កាលពី​ថ្ងៃទី​០៩ ខែកក្កដា ឆ្នាំ​២០១៩​ម្សិលមិញ បន្ទាប់​ពួកគេ​​បោះពុម្ព ទ្រឹស្ដី របស់លោក​បណ្ឌិត កែម ឡី នៅលើ​អាវយឺត​ពណ៌​ខ្មៅ និង​ស ដែលមាន ខ្លឹមសារ​ញុះញង់​ឲ្យ​មាន​កំហឹង​ឈឺចាប់ ដោយ​ភ្ជាប់​នឹង​ថ្ងៃ​មរណភាព លោក​បណ្ឌិត កែម​ឡី កាលពី​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៦​។​

​ក្រោយ​ឃាត់ខ្លួន​យកទៅ​សាកសួរ សមត្ថកិច្ច បានសម្រេច​ឲ្យ​មនុស្ស ៣​នាក់​ទៅផ្ទះ​វិញ​ម​ដោយ​ទុក​តែ​ជនសង្ស័យ​ឈ្មោះ គង់ រ៉ៃ​យ៉ា ម្នាក់​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​តុលាការ​៕​ ដោយ​៖​កូ​ឡាប​

spot_img
×