Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យោធិន​ពិការ​រាប់រយ​គ្រួសារ​ប្ដឹង​រដ្ឋបាលខេត្ត​បន្ទាយមានជ័យ​ដែល​រំលោភ សជណ របស់​រដ្ឋាភិបាល មិន​ចែក​ដី​ជូន​ពួកគាត់​តាម​ការឯកភាព​របស់​សម្ដេច​

spot_img

​បន្ទាយមានជ័យ​៖ នៅ​ថ្ងៃ ទី 10 ខែ កក្កដា ឆ្នាំ ២០១៩ នេះ សាម​ជិ​ក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់យោបល់​ពី​គណបក្ស​ខ្មែរ​ក្រោក លោក​វីល្លាម បាន​ចុះ​ពិនិត្យ ២ ករណី​តប​តាម​កិច្ច​សុំ​អន្តរាគមន៍​របស់​ពល​រដ្ឋ នៅ​ខេត្ត បន្ទាយមានជ័យ ដែល​រួមមាន ៖

១. ករណី​តំណាង​ពលរដ្ឋ ៣១០​គ្រួសារ ឈ្មោះ កែវ យ៉យ​និង ហ៉ឹ​ម យឺន រស់នៅ មកពី​ចំណុច ៦៧១ និង​ចំណុច បឹង​ជង្រុក ឃុំ​ទួល​ពង្រ ស្រុក ម៉ាឡៃ ខេត្តបន្ទាយមានជ័យ ដែល​បាន​ប្ដឹង រដ្ឋបាល​ស្រុក រដ្ឋបាលខេត្ត ប្រេី​អំណាច​គាបសង្កត់ ដែល​អនុវត្តន៍​បញ្ច្រាស់ សជណ របស់​ទីស្ដីការគណៈរដ្ឋមន្ត្រី យោងតាម​ចំណារ​សម្ដេច​លេខ ៩០៦ ដែលមាន​គោលការណ៍ ផ្ដល់​ដី​ឲ្យ​ពួកគាត់ ជា​គ្រួសារ​ពលី និង​យោធិន​ពិការ ជាពិសេស​អាជ្ញាធរខេត្ត​ថែមទាំង​ប​ង្កេី​ត សជណ ថ្នាក់​ខេត្ត​ខ្លួនឯង មក​អនុវត្តន៍​បំពាន​ពី​លេី សជណ ថ្នាក់ជាតិ​បន្ថែមទៀត​។​

២. ករណី​ពលរដ្ឋ​ឈ្មោះ សំ សារ៉ាន់ នៅ​ភូមិ​សុខ​សាន្ន សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែល​បាន​ប្ដឹង​មន្ត្រី​មូលដ្ឋាន​ឈ្មោះ រី សុវណ្ណ និង​អឿន សុជា ដែល​បាន​ឃុបឃិត លួច​យក​ដីស្រែ​របស់គាត់ លក់​ឲ្យ​ឈ្មួញ និង​គម្រាមកំហែង​ជេរប្រមាថ ដល់​គាត់​ជា​រៀង​រាល់ដង ។​

​លោក​វីល្លាម បាន​ថ្លែងថា ករណី​ទាំងនេះ មិន​ត្រឹម​ជា​ករណី​វិវាទ​ដីធ្លី​ទេ តែ​ជាការ​ឆ្លុះ​ប​ញ្ជាំ​ង រាល់​ភាព​អសកម្ម​ក្នុងការ​អនុវត្ត​ច្បាប់​របស់​មន្ត្រី​មូលដ្ឋាន អំពេី​ពុករលួយ អំពេី​ឃុបឃិត​ការរំលោភ បំពាន​លិខិតបទដ្ឋាន​គតិយុត្តិ​ថ្នាក់ជាតិ និង​ជាការ​គាបសង្កត់​សិទ្ធិ​ពលរដ្ឋ​ជា​ដេី​ម បន្ទាប់ពី​សិក្សា​រួច​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់យោបល់ ប្រមូល​តម្រុយ​ជា​មូលដ្ឋាន ឈានដល់​ការដាក់​របាយការណ៍ ជូន​សម្ដេច​តេ​ជោ តាម​នីតិវិធី ដេី​ម្បី​ឲ្យ​លោក​ពិនិត្យ​សម្រេច ៕​ ដោយ​៖​កូ​ឡាប​

spot_img
×