Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាល​ត្រូវគោរព​វិជ្ជាជីវៈ និង​ឆន្ទៈ​មោះមុត ក្នុងការ​អនុវត្ត​តួនាទី ភារកិច្ច​ឲ្យ​បាន​កាន់​តែមាន​ប្រសិទ្ធភាព​

spot_img

ឧ​ត្ត​រ​មានជ័យ​៖ ​នៅ​ព្រឹក​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៩ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​បើក​កិច្ចប្រជុំ​ផ្សព្វផ្សាយ​សេចក្តីណែនាំ​លេខ​០១៩​ស​ណន ចុះ​ថ្ងៃទី​៥ ខែកក្កដា ឆ្នាំ​២០១៩​របស់​ក្រសួងមហាផ្ទៃ ស្តីពី​ការគ្រប់គ្រង​ប្រើប្រាស់​ក្របខ័ណ្ឌ​មន្ត្រី​នគរបាលជាតិ ការគ្រប់គ្រង​ប្រើប្រាស់​អាវុធជាតិផ្ទុះ និង មធ្យោបាយ​ជូន​ដល់​កងកម្លាំង​នគរបាល​ទាំងអស់​ឲ្យ​បាន​ជ្រួតជ្រាប​និង​ត្រូវអនុវត្ត​អោយបាន​ខ្ជាប់​ខ្ចួ​ន និង​ផែនការ​សកម្ម​ភាព​​លេខ ០៣៤ ផ​ក ចុះ​ថ្ងៃទី​០៥ ខែកក្កដា ឆ្នាំ​២០១៩ របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ ស្តីពី​វិធានការ​កាត់បន្ថយ​អត្រា​គ្រោះថ្នាក់​ដោយ​សំណល់​ជាតិ​ផ្ទុះ​ពីស​ង្គ្រោ​ម​របស់​កងកម្លាំង​នគរបាលជាតិ ។

ពិធី​ប្រជុំ​ផ្សព្វផ្សាយ​នេះ​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ម៉ែន លី ស្នងការ​នគរបាល​ខេត្ត​ឧ​ត្ត​រ​មានជ័យ ដោយ​ការ​មានការ​ចូលរួម​ពី​លោក​ស្នងការរង ,​លោកនាយ​- នាយរង​ការិយាល័យ​ជំនាញ លោក​អធិការ​ក្រុង​-​ស្រុក​ទាំង​០៥ មេបញ្ជាការ​វរ​សេនា​តូច​ទាំង​២ លោកនាយ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ទាំង​២៤ ។​

ដើម្បី​រក្សាបាន​នូវ​សេចក្តីថ្លៃថ្នូរ កិត្តិយស គុណធម៌ សីលធម៌ វិជ្ជាជីវៈ និង​ឆន្ទៈ​មោះមុត​បម្រើ​ការងារ​សំដៅ​លើកកម្ពស់​ក្នុងការ​អនុវត្ត​តួនាទី ភារកិច្ច​ឲ្យ​បាន​កាន់​តែមាន​ប្រសិទ្ធភាព ក្នុងការ​ថែរក្សា​ការពារ​សន្តិសុខ សណ្តាប់​ធ្នាប់​​សាធារណៈ និង​សុវត្ថិភាព​សង្គម បម្រើ​ផលប្រយោជន៍​ប្រទេសជាតិ និង​ប្រជាពលរដ្ឋ ក្រសួងមហាផ្ទៃ បានដាក់​ចេញ​នូវ​គោលការណ៍ ការគ្រប់គ្រង​ប្រើប្រាស់​ក្របខ័ណ្ឌ​មន្ត្រី​នគរបាលជាតិ ការគ្រប់គ្រង​ប្រើប្រាស់​អាវុធជាតិផ្ទុះ​និង​មធ្យោបាយ ចំនួន​១០​ចំណុច​ជូន​ដល់ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ អគ្គនាយកដ្ឋាន​នានា និង​ស្នងការដ្ឋាន​នគរបាល​រាជធានី​-​ខេត្ត ត្រូវធ្វើ​ការផ្សព្វផ្សាយ​ជូន​ដល់​មន្ត្រីនគរបាល​ក្រោម​ឱវាទ​បាន​ជ្រួតជ្រាប យកទៅអនុវត្ត​ឲ្យ​បាន​ម៉ឺងម៉ាត់ និង​ខ្ជាប់ខ្ជួន ។ បន្ទាប់ពី​ទទួលបាន​សេចក្តីណែនាំ​លេខ​០១៩ របស់​ក្រសួងមហាផ្ទៃ ដើម្បី​ចូលរួម​ស្តាប់​ការផ្សព្វផ្សាយ​សេចក្តីណែនាំ​នេះ ។

ក្រោយពី​ធ្វើការ​ផ្សព្វផ្សាយ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ម៉ែន លី ក៏បាន​ធ្វើការ​ផ្តាំផ្ញើ​ដល់​កងកម្លាំង​ទាំងអស់​ត្រូវខិតខំ​អនុវត្តតាម​សេចក្តីណែនាំ​លេខ​០១៩​នេះ ឲ្យ​បាន​ម៉ឺងម៉ាត់ ខ្ជាប់ខ្ជួន និង​មិនត្រូវ​ភ្លេច​តួនាទី​របស់ខ្លួន ដែលជា​អ្នកបម្រើ​ប្រជាពលរដ្ឋ ។​

លោក​ឧ​ត្ត​ម​សេនីយ៍​ស្នងការ បាន​បញ្ជាក់ថា បន្ទាប់ពី​ធ្វើការ​ផ្សព្វផ្សាយ​សេចក្តីណែនាំ​លេខ​០១៩​នេះ ជូន​ដល់​កងកម្លាំង​នគរបាល​ខេត្ត​បាន​ជ្រួតជ្រាប ត្រូវ​បន្ត​ចុះ​ធ្វើការ​ផ្សព្វផ្សាយ​សេចក្តីណែនាំ​លេខ​០១៩ នេះ​ជូន​ដល់​កងកម្លាំង​នគរបាល​តាម​បណ្តា​ស្រុក​-​ក្រុង​៥ និង​វរ​សេនា​តូច​ទាំង​២ បាន​ជ្រួតជ្រាប​បន្ថែមទៀត ដើម្បី​យកទៅអនុវត្ត​ឲ្យ​បាន​ម៉ឺងម៉ាត់ និង​ខ្ជាប់ខ្ជួន ៕​ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×