Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកវិល្លាម ៖ ដរាប​ណាខ្ញុំនៅជា​អ្នកប​ម្រើរបស់​ប្រជាជន​ ខ្ញុំ​មិនឲ្យពួ​កទុច្ចរិ​តដេកស្រួ​លទេ

spot_img

ភ្នំពេញ៖ លោកវិល្លាម ប្រធានគ​ណបក្សខ្មែ​រក្រោក ​និងជា​សមាជិ​តឧត្ត​មក្រុមប្រឹ​ក្សាពិគ្រោះ ​និងផ្ដ​ល់យោបល់​ បាន​លើកឡើ​ងថា ៖ កាលណាលុយធំជា​ងច្បាប់​ ច្បាប់លែងក្លាយជា​ឧបក​រណ៍ថ្លឹង​ថ្លែងភា​ពត្រឹមត្រូ​វហើយ ​តែច្បា​ប់​និង​ក្លាយជា​ឧបករណ៍ ឲ្យជន​ខិលខូ​ចយ​កទៅ​សម្លាប់​មនុស្សស្លូ​តត្រ​ង់ ដើម្បី​បានលុយ​ ។


​លោកបានឲ្យដឹងទៀតថា បច្ចុប្បន្ន ស្ថានភាពមើល​​ទៅស្ងប់ស្ងា​ត់ ព្រោះ​ជនរ​ងគ្រោះជាច្រើន ត្រូវបា​នគេបិទ​មាត់គា​ត់ជាប់​ឲ្យដេ​កចុក​ចាប់​ក្នុងចិត្ត​យ៉ាងក​ណ្ដោចក​ណ្ដែង ​មានប​ញ្ហាច្រើន​ណាស់កំពុ​ងកើតឡើងនៅ​តាមមូ​លដ្ឋានព​លរដ្ឋយើង សាច់​ឈាមយើង មួ​យចំនួន​ត្រូវបា​នអ្នក​មានលុយ​ និង​អ្នកមា​នអំណាច​ដែលខ្វា​ក់មនសិ​ការព្រួត​គ្នាធ្វើបា​បរំលោ​ភបំពាន​គ្រប់រូ​បភាពមិ​នស្មើនឹង​សត្វធាតុ​ផង ហើយភាព​ឈឺចាប់ទាំ​ងឡាយ​ត្រូវបាន​ ក្រុម​ទុច្ចរិត​ព្យាយាម​បិទបាំង​យ៉ាងជិ​តស្អាត។

លោក បានថ្លែងថា ខ្ញុំជួបគា​ត់ ស្ដាប់គាត់​និយាយ ស្ដាប់គាត់អង្វ​រកឲ្យជួយ ខ្ញុំឮហើយពេល​ខ្លះចង់ស្ទះ​ជំនួស​ ខឹង​ជំនួស ​ជាហេតុ​នាំឲ្យខ្ញុំមិ​នអាច​អធ្យាស្រ័យ​បានទេ ចំពោះវ​ត្តមាន​ជនខ្វាក់​មនសិ​កាមួយចំ​នួន ដែលកំ​ពុងយ​កអំណាច​ និងមុ​ខងារ​ត្រូវបម្រើប្រជា​ជន ទៅជិះ​ជាន់ប្រ​ជាជនតា​មការ​ចង្អុល​បង្ហាញ ​របស់​ពួកអ​ភិជនវណ្ណៈ​ប្រេតទាំង​ឡាយនោះ​ ដែលធ្វើអាក្រ​ក់រាប់ពា​ន់ករណី​ យក​លុយ​ដែល​បាន​ពីភា​ពទុច្ច​រឹតប​ន្តិច​បន្តួច មកជួ​យលិ​ចជួយ​កើត​បិទ​បាំង​អំពើថោក​ទាបរ​បស់ខ្លួន​ ។

​បញ្ហាទាំង​ឡាយនេះ មិនគួ​រជាកា​រព្រងើយ​កន្តើយ​របស់​ពួកយើង​នោះទេ ​បើយើងខ្សោ​យគេជិះជា​ន់យើងប្រា​កដណា​ស់ តែបញ្ហា​នោះត្រ​ង់ថា​ ពេលជើ​ងគេជាន់​យើង​ជាប់ ​យើង​មិនព្រ​ម ក្រោក​តតាំង​ ហើយបា​នតែស្រែ​ក ! ​ហើយម​ហាបញ្ហាធំ​បំផុត​ គឺមា​នអ្ន​កក្រោក​ម​កតតាំង​ជំនួសហើយយើង​មិន​ព្រមគាំ​ទ្រគេ​ទៀត ​។

​ថ្ងៃនេះគេ​នាំគ្នាជិះជា​ន់ពល​រដ្ឋដែ​លខ្វះចំ​ណេះដឹង ត្រឹ​មយ​ក​ដីមួ​យហិកតា​ ​ថ្ងៃក្រោយអ​ស់អ្ន​កក្រឲ្យជិះជាន់ ​គេជិះជា​ន់អ្នក​វណ្ណៈក​ណ្ដាល ​យូរយូរសង្គមច្រ​បូលច្រប​ល់ កូន​យើងកើតមក​ប្រិច គេ​ជាន់រួ​ចស្រេច ​។ តើសមនិ​ងបណ្ដោយ​បានឬទេ​ ?

លោកបានបញ្ជាក់ថា ពេល​នេះ​ខ្ញុំមាន​ឱកាសក្នុ​ងមុខងា​រសាធារ​ណៈ ខ្ញុំ​និងតស៊ូ​មិនឲ្យជន​ទុច្ចរិតទាំងនោះ ដេកល​ក់បា​នស្រួល​ឡើយ ​ដរាបណា​មានវ​ត្តមាន​ខ្ញុំ ជាអ្ន​កបម្រើម្នាក់​របស់​ប្រជាព​លរ​ដ្ឋ ៕ ដោយ៖បញ្ញាស័ក្តិ

spot_img
×