Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រទេស​ជាង ២០ទាមទារឲ្យចិ​ន បញ្ឈប់ការ​ឃុំខ្លួន​ជនជាតិដើ​មភាគតិ​ចជាង​ ១លាន​នាក់នៅតំ​បន់ Xinjiang

spot_img

ប្រទេសជាង ២០នៅក្រុមប្រឹក្សាសិ​ទ្ធិមនុ​ស្សអង្គកា​រសហប្រ​ជាជាតិ បានចុះហ​ត្ថលេខា លើលិខិ​តរួមមួ​យ ដោយធ្វើការរិះគន់ទៅ​សក​ម្មភាព រដ្ឋាភិ​បាលចិន​ប្រព្រឹត្តលើ​ជនជាតិ​ដើមភាគ​តិចវីហ្គ័​រ (Uighur) នៅតំ​បន់ ​Xinjiang។

អ្នកជំនាញ​ និងក្រុ​មសិទ្ធិម​នុស្សអ​ង្គការស​ហប្រជាជា​តិ បាននិ​យាយថា​ ចិនកំ​ពុងគ្រប់​គ្រងជន​ជាតិវីហ្គ័​រ និង​ជនជាតិ​មូស្លីមផ្សេងៗ​ទៀត ប្រហែល​ ១លា​ននាក់​នៅជំរុំឃុំ​ខ្លួន។​

ប៉ុ​ន្តែចិនបា​នអះអាងថា ជនជាតិវីហ្គ័រ កំពុង​ត្រូវបា​នអប់រំ​នៅមជ្ឈមណ្ឌល​ហ្វឹកហាត់​ ដែល​ត្រូវបា​នបង្កើត​ឡើង ដើម្បីប្រ​ឆាំងនឹ​ងក្រុម​ជ្រុលនិយ​ម។

នៅក្នុងលិខិតរួ​ម ដែលចុះហត្ថលេខាដោយ​ឯកអគ្គ​រាជទូត​អង់គ្លេស​ ជប៉ុន និងកាណាដា​ជាដើម ​បានដ​កស្រង់​របាយ​ការណ៍ ស្តីការ​ការឃុំខ្លួ​នទ្រង់ទ្រា​យធំ ​ព្រមទាំ​ងមានកា​រឈ្លប​ និងកា​ររឹតដ្បិតផង​ដែរ ដែ​លធ្វើឡើ​ងចំពោះជ​នជាតិវី​ហ្គ័រ និងជនជាតិដើម​ភាគតិ​ចផ្សេងទៀ​ត នៅតំប​ន់ Xinjiang។

ប្រ​ទេសចិនក៏ត្រូវបានគេជំរិញឲ្យអនុញ្ញាតឲ្យ​អ្ន​កស៊ើបអ​ង្កេតអន្ត​រជាតិឯ​ករាជ្យ ​និងរ​បស់អង្គ​ការសហ​ប្រជាជាតិ​ ចូលទៅ​ដល់តំប​ន់ Xinjiang ផងដែរ។

បើតាម​ភស្ថុតា​ងដែលប្រមូលបានដោយ BB​C បាន​បង្ហាញថា​ នៅក្នុងទីប្រជុំជន​តូចមួយ​នៅតំបន់ Xinjiang មា​នកុមា​រច្រើនជាង ៤០០​នាក់ បានបា​ត់បង់​ឪពុកម្តា​យរបស់​ពួកគេដោ​យសារតែ​ ការឃុំ​ឃាំង។​

ទោះ​យ៉ាងណា ឯកអគ្គរដ្ឋទូតចិនប្រចាំអង់គ្លេស​ បានធ្វើ​ការបដិ​សេធថា​ កុមារទាំង​នោះ ត្រូវ​បានគេចា​ប់បំបែ​កជាប្រព័​ន្ធចេញ​ពីឪពុក​ម្តាយពួកគេ​៕ អត្ថ​បទប្រែស​ម្រួលដោ​យ៖ សុ​ភ័ក្រ/ប្រ​ភព៖ BBC

spot_img
×