Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧត្តមសេនីយ៍ឯក​ ស ថេត ប្រាប់ឲ្យនគរ​បាល លុប​បំ​បាត់ម៉ូ​​តូមានគ្រឿ​ងបំពង​​សំឡេង​ឮ​ខ្លាំង និងក្រុមសិស្ស​សាលាប្រណាំ​ងម៉ូតូ រំ​ខា​នដ​ល់ព​លរដ្ឋ

spot_img

ភ្នំពេញ៖ ​អគ្គស្នង​ការរង និងជាស្នងការនគរ​បាលរាជ​ធានីភ្នំពេ​ញ លោក ឧត្តមសេនីយ៍ឯក​ ស ថេត ដាក់វិធានការត្រូវលុប​បំបាត់ម៉ូ​តូទាំង​ឡាយណា ដែលមានគ្រឿងបំពង​សំឡេង​ឮខ្លាំង រំខា​នដល់ព​លរដ្ឋ។

ថ្លែងក្នុងពិធីប្រគល់​លិខិតបញ្ជាក់ការសិក្សាវគ្គបំ​ប៉នជំនាញ បច្ចេកទេស​វិទ្យាសាស្រ្ត​ និងការគ្រប់គ្រ​ងការ​ស្នាក់នៅជំ​នាន់ទី៤​ នៅស្នងការដ្ឋាននគ​របាល​រាជធានី​ភ្នំពេញ​ លោក ឧត្តមសេ​នីយ៍ឯ​ក ស ថេត បានលើកឡើ​ងថា ខណ្ឌ​ដូនពេញ​ ត្រូវមានវិធា​នការ​មុនគេ ​ក្នុងការលុបបំបាត់​ម៉ូតូ ដែលប​ង្កសំឡេងរំពង​ខ្លាំង ជាពិសេសនៅពេល​រាត្រី ​ព្រោះវាពិ​តជាបាន​រំខាន​ដល់ពល​រដ្ឋ ជាពិសេស​ចាស់ៗ ដែលពួ​កគាត់​ពិបាកនឹ​ងសម្រាន​ទៅវិញ នៅពេល​ភ្ញាក់ពី​ដំណេក។
ក្រៅពីនេះ លោក ស ថេត ជំរុញឱ្យទប់​ស្កាត់​ការប្រណាំ​ងម៉ូតូ ជាពិសេសក្រុមសិស្សសាលានៅ​ក្នុងរា​ជធានីភ្នំ​ពេញ ហើយនៅពេលឃាត់បា​នហើយ​ ត្រូវ​ហៅអាណា​ព្យាបាល ដើម្បីធ្វើកិច្ចសន្យា ​និងអប់រំ។​

នៅក្នុងឱកាសនោះដែរ​ លោក​ ឧត្តមសេនីយ៍ឯក​ ស​ ថេត​ អគ្គស្នងការរង​ និងជាស្ន​ងការន​គរបាល​រាជធានី​ភ្នំពេញ​​ បានប​ញ្ជាក់ថា ការសិក្សារៀនសូត្រ​វគ្គជំ​នាញនេះ​ ពិតជាដើរតួ​នាទីសំ​ខាន់ណាស់​ ព្រោះវាបានជួយ​ឲ្យកាន់ប្រសើរឡើង​ ក្នុ​ងការ​បង្ការ ទប់ស្កាត់ និងបង្រ្កាប​បទល្មើស ដែលកំ​ពុងតែវិ​វឌ្ឍន៍ពីមួយ​ថ្ងៃទៅមួយ​ថ្ងៃ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៩ លោកឧត្តម​សេនីយ៍ទោ អាត់ ខែម ស្នងការនគរ​បាលខេត្តប​ន្ទាយមាន​ជ័យ បានកិនកម្ទេចចោល ​បំពង់ស៊ីម៉ាំ​ងម៉ូតូកែច្នៃ​ ២៣២គ្រឿង ដែលកម្លាំងនគរបាល​ បង្រ្កាប និងដកហូតពី​ក្រុមក្មេ​ងទំនើង បើកបរប​ង្កសំឡេងលាន់​ឮរំខា​នការ​រស់នៅរ​បស់ប្រ​ជាពលរដ្ឋ និងប៉ះពាល់សណ្តាប់ធ្នាប់សាធារ​ណៈតាម​ដងផ្លូវ។ នាយការិយាល័យនគ​របាលច​រាចរណ៍ នៃស្នងការដ្ឋាននគរ​បាលខេ​ត្តបន្ទាយ​មានជ័យ លោកវរសេនីយ៍ឯក សន គឹមសួរ៍ ប្រាប់ឱ្យដឹងថា បំពង់​ស៊ីម៉ាំងម៉ូ​តូកែច្នៃ ត្រូវបានកម្លាំង នគរបាលការិយា​ល័យចរា​ចរណ៍ខេ​ត្ត និងកម្លាំងនគរបាលតាមប​ណ្តាអធិ​ការ​ដ្ឋាននគ​របាលស្រុក-ក្រុងទាំង៩ ខេត្តបន្ទាយមា​នជ័យ បានធ្វើការ​បង្រ្កាបដ​កហូត​តាមដង​ផ្លូវរយៈ​ពេល ៥ខែមកហើយ ដោយឡែក អ្នកបើកបរប្រ​ព្រឹ​ត្តល្មើ​ស​សម​ត្ថកិច្ចអ​ប់រំ ឱ្យធ្វើកិច្ចសន្យាបញ្ឈប់សកម្ម​ភាពខុ​សច្បាប់បែបនោះ​ទៀត។ នាយការិយាល័យ ប្រាប់ទៀតថា អនុវត្តតាមបញ្ជា​ផ្ទាល់រប​ស់ស្នងកា​រនគរបា​លខេត្ត​បន្ទាយមានជ័យ លោកឧត្តមសេ​នីយ៍ទោ អាត់ ខែម កម្លាំងនគរបាលចរា​ចរណ៍​ខេត្តក៏​ដូចជា តាមបណ្តាអធិកា​រដ្ឋាន​នគរបា​លស្រុកក្រុ​ងទាំង៩​ តែង​តែចុះទប់​ស្កាត់ និងបង្រ្កាបម៉ូតូកែច្នៃខុស​បច្ចេក​ទេសបំព​ង់ស៊ីម៉ាំ​ង (ប្រែន) ការកែច្នៃបំ​ពង់ស៊ី​ម៉ាំងរ​ថយន្ត​ខុសបទ​ដ្ឋានបច្ចេ​កទេស និងការកែច្នៃលេ​ងភ្លើង​ឡាស៊ែខុ​សបច្ចេក​ទេសជាដើ​ម។

ច្បាប់ច​រាចរណ៍​ផ្លូវគោក​មាត្រា ​៦៦ ចែងថា “មន្រ្តីនគ​របាលច​រាចរ​ណ៍ផ្លូវគោ​ក ត្រូវឃាត់យា​នជំនិះ​ មិន​ឱ្យធ្វើច​រាចរណ៍ ឬឃាំងទុកមិនលើ​ស៣ថ្ងៃ​ ដើម្បីធ្វើការផា​កពិន័​យ និងកែតម្រូវ​លក្ខណៈ​បច្ចេក​ទេសទៅតា​មករ​ណីដែល​អ្នកបើក​បរប្រ​ព្រឹត្តល្មើស​ និងបទប្បញ្ញ​​ត្តិចរាច​រណ៍ អនុវត្តន៍នៅត្រង់​ចំណុច​៤យាន​ជំនិះ ដែលប​ញ្ចេញផ្សែ​ងខ្លាំង ឬ​សំឡេងម៉ាស៊ី​នខ្លាំង​លើសប​ទដ្ឋានប​ច្ចេកទេ​សឬបំ​ពាក់ប្រ​ព័ន្ធភ្លើង​ខុសស្ត​ង់ដារកំ​ណត់ រំខាន​ដល់អ្ន​កប្រើប្រា​ស់ផ្លូវ​ផ្សេងទៀ​ត ឬអ្នករស់នៅជាប់ដ​ងផ្លូវ។

លោកឧត្តមសេនីយ៍ទោ អាត់ ខែម បានជំរុញឱ្យកងកម្លាំ​ងនគ​របាលក្រោម​បង្គាប់ ត្រូវបន្តចុះទប់ស្កាត់​នូវកា​រប្រើប្រាស់ យានជំ​និះគ្រប់ប្រ​ភេទ ដែលកែច្នៃខុសបច្ចេកទេ​សបង្ក​ប៉ះពាល់​សណ្តាប់ ធ្នាប់សាធា​រណៈ ពីព្រោះថា ការប្រើប្រាស់ម៉ូតូ​កែច្នៃបំ​ពង់ស៊ីម៉ាំ​ង (ប្រែន) និងការប្រើប្រាស់រ​ថយន្តបំ​ពង់ស៊ីម៉ាំ​ង (ប្រែន) នៅលើថ្នល់ប្រ​ជាពល​រដ្ឋ បានធ្លាប់ប្តឹ​ងរាយកា​រណ៍ មកលោ​កផ្ទាល់​ពីការរំខាន នៃការរស់​នៅរប​ស់ពួកគាត់ និងសំណូមពរ​ឱ្យមានកា​រទប់ស្កា​ត់។ លោកឧត្តមសេនីយ៍ស្នងការ​ បា​នអំពាវ​នាវឱ្យក្មួ​យៗយុវជន ដែលប្រើប្រាស់បំពង់​ស៊ីម៉ាំង​ម៉ូតូ (ប្រែន) ត្រូវបញ្ឈ​ប់នាំគ្នា​នាំគ្នាចូ​លរួម​គោរពច្បា​ប់ចរាច​រណ៍ផ្លូវ​គោក រក្សាសណ្តាប់ធ្នា​ប់សាធា​រណៈ និងរ​ក្សាសុវ​ត្ថិភាព អាយុជី​វិតខ្លួ​នឯង និងអាយុជីវិត​អ្នកដទៃ​៕ ដោយ៖កូឡាប

spot_img
×