Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កប៉ាល់​អុីរ៉ង់ ព្យាយាម​ស្ទាក់ចាប់​កប៉ាល់​ដឹក​ប្រេង​អង់គ្លេស ប៉ុន្តែ​បរាជ័យ​

spot_img

​ក​ប៉ាក់​ចំនួន ៥​គ្រឿង​របស់​ប្រទេស​អ៊ីរ៉ង់ ព្យាយាម​ចាប់​កប៉ាល់​ដឹក​ប្រេង​របស់​អង់គ្លេស​នៅក្បែរ​ឈូង​សមុទ្រ​ពែ​ក្ស ប៉ុន្តែ​ត្រូវ​បរាជ័យ ដោយ​កប៉ាល់​កងទ័ពជើងទឹក​របស់​អង់គ្លេស​បាន​ដេញ​កប៉ាល់​ទាំងនោះ​ឲ្យ​ចេញ​ឆ្ងាយ​។ នេះ​បើតាម​ការបញ្ជាក់​របស់​អ្នកនាំពាក្យ​រដ្ឋាភិបាល​អ​ង់​គ្លេ​ស​។​

​កប៉ាល់​ដឹង​ប្រេង​អង់គ្លេស​ឈ្មោះ British Heritage បានធ្វើ​ដំណើរ​ចេញពី​ឈូក​សមុទ្រ​ពែ​ក្យ និង​កំពុងតែ​ឆ្លងកាត់​តំបន់​ដែនទឹក Hormuz កន្លែង​ដែល​ត្រូវ​កប៉ាល់​អ៊ីរ៉ង់​តាម​ចាប់​។ កងកម្លាំង​អ៊ីរ៉ង់​នៅលើ​កប៉ាល​បញ្ជា​ឲ្យ​កប៉ាល់​ដឹក​ប្រេង​នោះ​ប្តូរ​ទិសដៅ និង​ឈប់​នៅក្បែរ​ដែនទឹក​របស់​អ៊ីរ៉ង់​។​

​ប៉ុន្តែ​កប៉ាល់​អង់គ្លេស​ឈ្មោះ HMS Montrose បាន​បើក​តាម​ពីក្រោយ​កប៉ាល់​ដឹក​ប្រេង​។ កប៉ាល់​កងទ័ពជើងទឹក​អង់គ្លេស​បាន​បែរ​កាណុង​កាំភ្លើង​ដាក់​ប​ប៉ាល់​អ៊ីរ៉ង់ និង​បាន​ព្រមាន​ឲ្យ​ពួកគេ​ចេញ​អោយ​ឆ្ងាញ​។​

​អ្នកនាំពាក្យ​រដ្ឋាភិបាល​អង់គ្លេស​បាន​ហៅ​សកម្មភាព​របស់​អ៊ីរ៉ង់​ថា​ជា​ទង្វើ​ផ្ទុយ​នឹង​ច្បាប់​អន្តរជាតិ​។​

​អ៊ីរ៉ង់​បានធ្វើការ​គំរាមថា​នឹងធ្វើ​ការសង​សឹក​វិញ ចំពោះ​ការចាប់​កប៉ាល់​ដឹក​ប្រេង​មួយគ្រឿង​របស់ខ្លួន កាលពី​សប្តាហ៍​មុន​។​

​បើតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​អា​មេ​រិច ដែល​ដកស្រង​សម្តី​មន្ត្រី​អា​មេ​រិច​បាន​ឲ្យ​ដឹងថា កប៉ាល់ ៥​គ្រឿង​នោះ​ត្រូវបាន​គេ​ជឿជាក់ថា​ជា​កប៉ាល់​របស់​កងកម្លាំង​បដិវត្តន៍​អ៊ីរ៉ង់​។​

​សូមបញ្ជាក់ថា កាលពី​សប្តាហ៍​មុន កងទ័ពជើងទឹក​អង់គ្លេស​បាន​ជួយ​អាជ្ញាធរ​នៅ​តំបន់ Gibraltar ក្នុង​ការចាប់​កប៉ាល់​ដឹក​ប្រេង​របស់​អ៊ីរ៉ង់ ដោយសារតែ​កប៉ាល់​នោះ​ធ្វើដំណើរ​ឆ្ពោះទៅកាន់​ប្រទេស​ស៊ី​រី ដែល​ប្រឆាំងនឹង​ទណ្ឌកម្ម​របស់​អឺរ៉ុប​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​

​ប្រភព់​៖ BBC​

spot_img
×