Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អនុរដ្ឋមន្ត្រី​ស្រី​ប្រទេស​អ៊ុ​យក្រែន អាយុ ២៥​ឆ្នាំ ចូលចិត្ត​បង្អួត​រូបភាព “​ក្តៅ​សាច់​” បាន​បាត់បង់​មុខតំណែង​

spot_img

Anastasia Deeva ធ្លាប់​ក្លាយជា​ចំណាប់អារម្មណ៍​របស់​សាធារណជន នៅ​អ៊ុ​យក្រែន ខណៈ​ក្លាយជា​អនុរដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ក្នុង​វ័យ ២៤​ឆ្នាំ​។​

​នេះ​គឺជា​ព័ត៌មាន​ត្រូវ​បាន​ឧបនាយករដ្ឋមន្ត្រី អ៊ុ​យក្រែន Pavlo Rosenko បញ្ជាក់​លើ​ទំព័រ​កាសែត Kyiv Post​។ លោក Rosenko ពោល​នៅ​ថ្ងៃទី ២៧/១២​ថា Deeva ត្រូវ​បាន​បណ្តេញចេញ នេះ​ជា​ព័ត៌មាន​ផ្លូវការ​។​

​រី​ឯ​រដ្ឋមន្ត្រី​មហាផ្ទៃ Arsen Avakov បាន​និយាយថា Deeva សម្រេច​ភារកិច្ច​របស់​ខ្លួន​បាន​យ៉ាង​ល្អ ហើយ​ថ្លែងអំណរគុណ​នាង​ចំពោះ​ការរួមវិភាគទាន​កន្ល​ង​មក​។​

​រដ្ឋាភិបាល​អ៊ុ​យក្រែន ពុំ​បាន​បង្ហើប​ពី​មូលហេតុ​ដែល​អនុរដ្ឋមន្ត្រី​ដ៏​ស្រស់ស្អាត​វ័យ ២៥​ឆ្នាំនេះ បាន​បង់​តំណែង​ឡើយ​។ ប៉ុន្តែ​តាម​ប្រភព​ក្រៅផ្លូវការ​មួយចំនួន​ឲ្យដឹងថា អនុរដ្ឋមន្ត្រី​វ័យ ២៥​រូបនេះ បាត់បង់​តំណែង ព្រោះ​តែង​ប់ង​ល់នឹង​ការបង្អួត “​រូប​សម្ផស្ស​” តាមរយៈ​ការ​បង្ហោះ​រូបភាព​ក្តៅ​សាច់​លើ instagram ឬ​បណ្តាញ​សង្គម​ដទៃទៀត​។​

​ឆ្នាំ​ទៅ​មិញ​រដ្ឋាភិបាល​អ៊ុ​យក្រែន បាន​ប្រឹងប្រែង​ការពារ​អនុរដ្ឋមន្ត្រី​ស្រី​វ័យក្មេង​រូបនេះ ខណៈពេល​រូបភាព​ក្តៅ​សាច់​របស់​នាង​បាន​បែកធ្លាយ​លើ​បណ្តាញ​សង្គម​។​

​រូបភាព​ក្តៅ​សាច់ថ្មី​បំផុត​នេះ ត្រូវបាន​ចាត់ទុក​ជា​មូលហេតុ​នាំឲ្យ Anastasia Deeva បាត់បង់​តំណែង​។​

​គួររំលឹកថា Anastasia Deeva ត្រូវបានតែងតាំង​ជា​រដ្ឋមន្ត្រី​មហាផ្ទៃ​អ៊ុ​យក្រែន កាលពី​ខែ ១០/២០១៦ ក្នុង​វ័យ ២៤​ឆ្នាំ​។ Anastasia បាន​បញ្ចប់​ការសិក្សា​លំដាប់​ទី​១ នៅ​សកល​វិទ្យាល័យ​ជាតិ Kiev នាង​ចេះ​ភាសា​អង់ និង​ភាសា​បារាំង​ច្បាស់ ហើយ​នាង​ធ្លាប់​ជា​ទីប្រឹក្សា​របស់​រដ្ឋ​មន្ត្រី​ការបរទេស​អ៊ុ​យក្រែន​៕ ចន្ទ្រា​

spot_img
×