Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧកញ៉ា ស៊ឹង សំអុល មេ​បំផ្លាញ​ព្រៃ​ឈេី មានភ័ព្វ​វាសនា​ល្អ​ជាងគេ ដោយ​សមត្ថកិច្ច​មិន​វ៉ៃខ្នោះ ក្នុងពេល​ចាប់ខ្លួន ចុះបង្ក្រាប​បទល្មើស​ព្រៃឈើ​នៅ​ភូមិភាគ​ឦសាន​

spot_img

​មណ្ឌលគិរី​ ៖ ឧកញ៉ា ស៊ឹង សំអុល មេ​បំផ្លាញ​ព្រៃ​ឈេី ដែល​ឈរ​ឱបដៃ ធ្វើ​ព្រងើយ​ហាក់ដូចជា​មិនមាន​អ្វី​កើតឡើង ពេល​អាជ្ញាធរ​រួម​ជាមួយនឹង​សមត្ថកិច្ច​ចម្រុះ​ប៉េអឹម​ដែល​ដឹកនាំ​ដោយ​លោកនាយ​ឧ​ត្ត​ម​សេនីយ៍​សៅ​សុខា មេបញ្ជាការ​ការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ចុះបង្ក្រាប បទល្មើស​ព្រៃឈើ​នៅ​ភូមិភាគ​ឦសាន ។ លោក​វីលាម​បាន​និយាយថា ប្រសិនជា​ពលរដ្ឋ​ធម្មតា​វិញ​មិនមាន​សំណាង​អញ្ចឹងទេ ច្បាស់​ណាស់​ថា​សមត្ថកិច្ច​នឹង ដាក់​ខ្នោះ​បាត់​ហេី​យ ។​

​នៅលើ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​នៅ​ថ្ងៃទី 11 ខែកក្កដា​ឆ្នាំ 2015 នេះ​លោក​វីល្លាម សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្ដល់យោបល់ មកពី​គណបក្ស​ខ្មែរក្រោម បាន​ថ្លែងថា “​នេះ​រូប ឧកញ៉ា ស៊ឹង សំអុល មេ​បំផ្លាញ​ព្រៃ​ឈេី​ដែល​ឈរ​អោបដៃ ពេល​អាជ្ញាធរ​ចុះបង្ក្រាប​ប្រសិនជា​ពលរដ្ឋ​ធម្មតា​វិញ​មិនមាន​សំណាង​អញ្ចឹងទេ​កុំ​ថា​ដល់​ប្រព្រឹត្ត​ធ្ងន់ធ្ងរ​តែ​លួច​អី​តិចតួច ដាក់​ខ្នោះ​បាត់​ហេី​យ ! បេី​រឿង​ដីធ្លី​អី​នោះ​វិញ ចងស្លាបសេក​សំពង​សាហាវ​ជាង​ប៉ុល​ពត​ទៀត ។ កុំ​ខឹង​ខ្ញុំ​ណា ខ្ញុំ​និយាយ​ជួស​ប្រជាពលរដ្ឋ​ទេ “​។​

​សូមបញ្ជាក់ថា នៅ​ថ្ងៃទី​១០​កក្កដា រថយន្ត​ដឹកឈើ​ល្មើសច្បាប់​ចំនួន ៤​គ្រឿង ដែល​រកឃើញ​នៅក្នុង​ព្រៃ​ជ្រៅ ស្ថិតក្នុង​ក​ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី ពិបាក​ក្នុង​ការនាំ​ចេញមកក្រៅ​វិញ​នោះ ត្រូវបាន​កម្លាំង​គណៈកម្មកា​រ​ជាតិ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស ធនធានធម្មជាតិ​ធ្វើការ​កម្ទេចចោល​នៅនឹងកន្លែង​តែម្តង​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អេង ហ៊ី អ្នកនាំពាក្យ​គណៈកម្មការ​ជាតិ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស ធនធានធម្មជាតិ បាន​ថ្លែងថា រថយន្ត​ដឹកឈើ​នៅក្នុង​ព្រៃ​ចំនួន ៤​គ្រឿង ដែល​រកឃើញ​នៅក្នុង​ព្រៃ ត្រូវ​ធ្វើការ​បំផ្លាញ​ចោល​តែម្តង ដោយ​ប្រើ​ម្សៅ TNT​។ សម្រាប់​រថយន្ត​ល្មើស​ជាង ៤០​គ្រឿង​ទៀត ដែល​ត្រូវបាន​បង្ក្រាប និង​រឹបអូស​ផងដែរ​នោះ រង់ចាំ​ការ​កាត់ចោល និង​បំផ្លាញចោល​នៅពេល​ក្រោយ​។​

​ដោយឡែក​សំណុំរឿង​នៃ​ការចាប់ខ្លួន​លោក​ឧកញ៉ា ស៊ឹង សំអុល និង​បក្ខពួក​៣​នាក់​ផ្សេងទៀត ដែល​រង​ការចាប់ខ្លួន​ផងដែរ​នោះ ត្រូវបាន​លោក​ឧ​ត្ត​ម​សេនីយ៍​អ្នកនាំពាក្យ​អះអាងថា អាច​ផ្ទេរ​មកកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​បន្ត​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អេង ហ៊ី បាន​បន្ថែមថា កាលពី​យប់មិញ ឧកញ៉ា សឹង សំអុល ត្រូវបាន​ឃុំខ្លួន​បណ្តោះអាសន្ន​នៅក្នុង​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តមណ្ឌលគិរី ដើម្បី​រង់ចាំ​ការសាកសួរ​បន្ត​។​

​ឧកញ៉ា ស៊ឹង សំអុល ជា​ប្រធាន​ក្រុមហ៊ុន មេការ​ក្រុមហ៊ុន​២​នាក់ និង​អ្នកបើករថយន្ត​ម្នាក់ ត្រូវ​ចាប់ខ្លួន នៅក្នុង​ប្រតិបត្តិ​ការបង្ក្រាប​បទល្មើស​ព្រៃឈើ ក្នុងស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី ដោយ​ដកហូត​បាន​រថយន្ត​ដឹកឈើ​ជាង​៤០​គ្រឿង​។​

​សូមបញ្ជាក់ថា ប្រតិបត្តិ​ការបង្ក្រាប​ឧក្រិដ្ឋកម្ម​ព្រៃឈើ បាន​ធ្វើឡើង​បន្ទាប់ពី​គណៈកម្មការ​ជាតិ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ ដែលមាន​នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា ជា​ប្រធាន បានសម្រេច​ដាក់ចេញ​នូវ​វិធានការ​តឹងរ៉ឹង និង​សម្រេច​ឲ្យ​មានការ​បំផ្លាញចោល​មធ្យោបាយ​ដឹកជញ្ជូន​បទល្មើស​ព្រៃឈើ នៅនឹងកន្លែង​តែម្តង​។​

​សូមបញ្ជាក់ថា នៅ​រសៀល​ថ្ងៃទី​៩ ខែកក្កដា ឆ្នាំ​២០១៩​នេះ កម្លាំង​គណៈកម្មាធិការ​ជាតិ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ ក្រោម​ការដឹកនាំ​បញ្ជា​ផ្ទាល់​ពី​នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ បាន​បង្ក្រាប​ក្នុង​រូបភាព​ទ្រង់ទ្រាយ​ធំ ដោយ​ចាប់ខ្លួន​មនុស្ស​៤​នាក់ ក្នុងនោះ​មាន​ឧកញ៉ា ស៊ឹង សំអុល ប្រធាន​ក្រុមហ៊ុន មេការ​២​នាក់ និង​អ្នកបើករថយន្ត​ម្នាក់ ព្រមទាំង​ដកហូត​រថយន្ដ​ជាង​៤០​គ្រឿង​ផងដែរ​៕​ ដោយ​៖​កូ​ឡាប​

 

spot_img
×