Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យប់មិញ​នេះ​មាន​អគ្គិភ័យ​ឆេះ​អគារ​កំពុង​សាងសង់​កម្ពស់​ជាង​១០​ជាន់ ​នៅ​ក្រុងព្រះសីហនុ​

spot_img

​ខេត្ត​ព្រះសីហនុ​៖ សមត្ថកិច្ច​នគរបាល​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹងថា យប់​រំលង​អា​ធ្រា​ត្រ​ឈានចូល ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០១៩ មាន​អគ្គិភ័យ​មួយ​បាន​ឆ​ឆេះ​ចេញពី​បន្ទប់​ជាន់​ទី​១២ នៃ​អគារ​កម្ពស់​ជាង​១០​ជាន់​មួយកន្លែង ដែល​សាងសង់​ជិត​រួចរាល់ របស់​ក្រុមហ៊ុន​ជនជាតិ​ចិន មាន​ទីតាំងនៅ​តាមផ្លូវ​មុខ​សណ្ឋាគារ​ខ្សាច់​ស នា​ឆ្នេរ​អូរ​ឈើទាល ក្រុងព្រះសីហនុ​។​

​សមត្ថកិច្ច​បន្តថា ខណៈពេល​ភ្លើង​កំពុង​ឆាបឆេះ​នោះ សមត្ថកិច្ច​ផ្នែក​ពន្លត់​អគ្គិភ័យ​ទាំង​នគរបាល និង​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ ក៏បាន​ចេញ​អន្តរាគមន៍​ជួយ​ពន្លត់​ភ្លាមៗ​ដែរ​។​

​អគ្គីភ័យ​នេះ សមត្ថកិច្ច​បញ្ជាក់ថា មិនមាន​មនុស្ស​រងគ្រោះថ្នាក់​អ្វី​ទេ ហើយ​ថា​ដើមហេតុ បង្កើត​ឲ្យ​មាន​អគ្គិភ័យ​នេះ​កើតឡើង សមត្ថកិច្ច​បាន​សន្និដ្ឋាន​បឋម​ថា ទំនងជា​អាច​បណ្តាលមកពី​ឆ្លង​ចរន្តអគ្គិសនី​។

​មន្ត្រីនគរបាល​ពន្លត់​អគ្គិភ័យ​ខាងលើនេះ បញ្ជាក់​បន្ថែមថា ចំពោះ​សកម្មភាព​កម្លាំង​សមត្ថកិច្ច​ជំនាញ​ចូលមក​ជួយ​អន្តរាគមន៍​ពន្លត់ភ្លើង​ឆេះ​អគារ​មាន​កំពស់​ខ្ពស់​ខាងលើ​បាន​ទាន់ពេលវេលា​នេះ ដោយ​តែ​នៅក្នុង​អគារ​នេះ មាន​រៀបចំ​ប្រព័ន្ធ​ទុយោ​ទឹក សម្រាប់​ពន្លត់​អគ្គិភ័យ​នៅ​គ្រប់​ជាន់​ទាំងអស់ នៃ​អគារ ដែល​បង្កលក្ខណៈ​ងាយស្រួល​ដល់​កម្លាំង​សមត្ថកិច្ច​ចុះ​ប្រតិបត្តិ​ការជួយ​ពន្លត់​អគ្គិភ័យ​នេះ​បាន​ជោគជ័យ​។ បន្ថែម​លើ​នេះ ក្រុម​សមត្ថកិច្ច​ជំនាញ បាន​ប្រើ​បំពង់​អុក​សុី​ហ្សែន ដើម្បី​ឡើងទៅ​បាញ់​ទឹក​ពន្លត់ភ្លើង​ឆេះ​នេះ ដល់​ជាន់​ដែល​ត្រូវ​ឆេះ រហូត​រលត់​ជា​ស្ថាពរ និង​មិន​បណ្តាល​ឲ្យ​មាន​មនុស្ស​រងរបួស គ្រោះថ្នាក់​នោះទេ​៕ ដោយ​៖ ដែន សីមា​

spot_img
×