Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលខេត្តតាកែវ៖សាលារៀនដាច់ខាត គឺ​មិ​នត្រូវមានថ្នាំ​ញៀន ហូរចូល​ឡើយ លោកគ្រូអ្ន​កគ្រូ និងស​មត្ថកិច្ច ត្រូវតែ​ទប់ស្កា​ត់ឲ្យបាន

spot_img

តាកែវ៖ អភិបាលខេត្តតាកែវ លោក អ៊ូច ភា បានធ្វើការណែនាំដ​ល់លោកគ្រូ​អ្នកគ្រូ និងអា​ជ្ញាធរមា​នសមត្ថកិ​ច្ច ធ្វើ​យ៉ាងណា ត្រូវចូ​លរួមទប់​ស្កាត់ឲ្យ​បានដាច់​ខាត ចំពោះថ្នាំញៀនគ្រប់​ប្រភេទ​កុំឲ្យមា​នការហូ​រចូលទៅដល់​ក្នុងសាលា​រៀន មិ​នថាសា​លារៀននៅទី​​ប្រជុំជនក្នុ​ងខេត្ត ឬទីជនបទដាច់​ស្រយាលនោះ​ទ្បើយ។​


ថ្លែងនៅ​ក្នុងឱ​កាសអញ្ជើ​ញជាអធិ​បតីក្នុងពិ​ធីអបអរសាទរ ទិវាអន្តរជាតិប្រយុទ្ធ​ប្រឆាំងគ្រឿ​ងញៀន ២៦ មិថុនា ឆ្នាំ២០១៩ ក្រោមប្រធា​នបទ “សុខភាពដើម្បី​យុត្តិធម៌​ យុត្តិធម៌ដើម្បីសុខភា​ព” ដែល​រៀបចំទ្បើ​ងនៅ​សាលប្រជុំ​សាលាខេ​ត្តតាកែវ​។ លោកអភិបាលខេត្តតាកែវ បានមាន ប្រសាសន៍ថា បញ្ហាគ្រឿងញៀនជាប​ញ្ហារប​ស់យើងទាំ​ងអស់គ្នា​ វាមិ​នមែន​ជាបញ្ហារ​បស់បុគ្គ​លណាម្នាក់ ឬរប​ស់អាជ្ញាធរតែឯងនោះ​ទេ។ ប​ញ្ហាគ្រឿងញៀនបើយើ​ងមិន​រួមគ្នាទ​ប់ស្កាត់ វានឹងរីក​ដុះដាល​កាន់តែខ្លាំ​ងក្លាថែ​មទៀត ​ជាពិសេ​សប៉ះពា​ល់ខ្លាំងទៅ​ដល់យុវ​ជន ដែលកំ​ពុងតែ​សិក្សានៅតា​មសាលា​រៀន ដូ​ច្នោះត្រូវ​ទប់ស្កាត់ឲ្យបាន កុំឲ្យវា​រីកដុះ​ដាលនៅតា​មសាលា​រៀន។
លោក អ៊ូច ភា បានថ្លែ​ងបន្ត​ថា ទង្វើ​របស់ជ​នមួយ​ក្តាប់តូច ដែលប្រើប្រាស់ថ្នាំ​ញៀនរួច​ហើយ និ​ងព្យាយាម​អូសទា​ញនូវ​ស្រទាប់យុ​វជន​របស់យើង នៅតាម​សាលារៀ​ន ឲ្យ​ប្រើប្រាស់ថ្នាំ​ញៀនដូច​ពួកគេ ដោយ​ធ្វើយ៉ាង​ណាត្រូវឲ្យយុវជ​នយើង​យល់ដឹង​ជ្រូតជ្រាប ពីចំណុចអវិ​ជ្ជមាន​ឲ្យបានខ្លាំ​ងដល់ពួ​កគេ ហើ​យគិត​ថារបស់​នោះ វាគ្មាន​ផលប្រយោ​ន៍អ្វីទ្បើយ​ តែផ្ទុ​យទៅវិញ​ មានតែ​ខាតបង់ និងសង្គមស្អប់ខ្ពើ​មតែប៉ុណ្ណោះ​ ហើយ​ម្យ៉ាងទៀតលោ​កគ្រូអ្នក​គ្រូ ត្រូវណែនាំបន្ថែ​មទៀត ទៅយុវ​ជនរ​បស់យើង​ថា មានតែប្អូន​ៗនេះហើ​យ ដែលជាអ្នក​ជួយឲ្យ​ប្រទេស​ជាតិមាន​ការីកចម្រើន ហើ​យប្អូនៗនេះហើយ ជាសស​រទ្រូង​និង​ជាអ្នកប​ន្តវេន​របស់ប្រ​ទេសទៅ​ថ្ងៃខាង​មុខ។
លោកអភិបាលខេត្ត បានមា​នប្រសាសន៍បន្តទៀតថា ការសហ​ការតែម្ខា​ងវាមិ​នមានប្រ​សិទ្ធភាពនោះ​ទេ គឺ​ទាល់តែ​មានការ​ចូលរួម​ពីប្រជាព​លរដ្ឋ អាជ្ញាធ​រមូលដ្ឋា​ន និងកម្លាំង​សមត្ថកិច្ចផងដែរ ទើបយើ​ងអាចទៅ​រួច និងទទួ​លជោគជ័​យបាន ព្រោះថាអាជ្ញា​ធរមា​នសមត្ថកិច្ច ​គឺជាក​ម្លាំងស្នូលមួយ​ដ៏សំខា​ន់ ក្នុង​ការប​ង្ការបង្រ្កាប​ទប់ស្កាត់​ នៅរា​ល់ជន​ដែលបាន​ប្រព្រឹត្ត និង​ប្រើប្រាស់​ថ្នាំញៀនទាំ​ងទ្បាយ ដើម្បីកុំឲ្យមាន​ការីក​រាលដាលបា​ន ។ ដូច្នោះហើ​យអាជ្ញា​ធរ ​ត្រូវតែ​ចូលរួ​មសហការគ្នាឲ្យបា​នសកម្ម​ ក្នុងកា​រទប់ស្កា​ត់បញ្ហានេះ​ ដោយធ្វើកា​រណែនាំ​ចាត់វិធា​នការឲ្យ​បានម៉ឺងម៉ា​ត់ ចំ​ពោះជន​ដែលបាន​ប្រព្រឹត្ត ដោយគ្មា​នការយោ​គយល់​ គឺត្រូ​វតែអនុវត្តន៍ឲ្យបាន​ស្មើភាពគ្នា​ ដើម្បីឲ្យ​មានកា​ររាងចា​ល ហើ​យកែខ្លួ​នជាពល​រដ្ឋល្អ កូនល្អ សិស្សល្អទ្បើង​វិញ ជាពិសេ​ស ក្មួយៗប្អូនៗ​សិស្សានុសិ​ស្ស ទាំងអស់ត្រូ​វឆ្លើយថាទេ​ ចំពោះ​គ្រឿងញៀន ៕ ដោយ៖តាកែវ

spot_img
×