Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្លូវក្រា​លខ្សាច់ភ្នំ ចំនួន ២ខ្សែ ដែលសម្ពោធ ជាសមិ​ទ្ធផលថ្មី​មួយទៀត ដែលកើតចេញពីការ​ចូលរួមចំ​ណែក ចែក​រំលែក សហការ ​សម្រាប់ប្រយោជន៍រួ​មរបស់​ប្រជាពលរដ្ឋ​

spot_img

ខេត្តស្វាយរៀង៖ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩នេះ នៅភូមិចេក សង្កាត់ចេក ក្រុងស្វាយរៀង មានរៀបចំពិធី​សម្ពោធ​ដាក់ឲ្យប្រើប្រាស់​នូវ ផ្លូវក្រាលខ្សាច់​ភ្នំចំនួ​ន២ ខ្សែ ប្រវែង​៣៧៨៨ ម៉ែត្រ ក្រោមអធិបតី​ភាពលោក​ ជុក មុន្នី រដ្ឋលេខាធិ​ការ ក្រសួ​ងមុខងា​រសាធារ​ណៈ និងជាប្រធានក្រុម​ការងារ​ចុះជួយ​ក្រុងស្វាយរៀ​ង លោក ម៉ែន វិបុល អភិបាល​នៃគណៈអ​ភិបាលខេ​ត្តស្វាយរៀ​ង និងលោក សំ សិរី​រតន៍ អនុប្រធានក្រុម​ការងា​រថ្នាក់​ជាតិ ចុះជួយក្រុ​ងស្វាយ​រៀង។

អញ្ជើញ​ចូលរួម​ក្នុងពិធីនេះមាន លោក ណុប ចំរើន អភិបាលក្រុ​ងស្វាយរៀ​ង លោក លោកស្រី ក្រុមការងា​រថ្នាក់ជាតិ ចុះជួយ​ក្រុងស្វាយ​រៀង លោក លោកស្រី ប្រធាន អនុប្រធានមន្ទី​រជុំវិញខេ​ត្ត សមាជិកក្រុម​ប្រឹក្សាក្រុង​ កង​កម្លាំង​ទាំងបី មន្ត្រី​រាជការ​សាលាក្រុង​ ចំណុះ សាលាក្រុង ក្រុមប្រឹក្សាសង្កាត់​ចេក ថ្នាក់ដឹក​នាំភូមិ និងប្រជាព​លរដ្ឋស​រុប ៦០០ នាក់ ។

មា​ន​ប្រសាសន៍នៅក្នុងពិធីនេះ លោកអភិបាលខេត្តបាន​ថ្លែង​នូវការ​កោតសរសើរចំ​ពោះក្រុមកា​រងារថ្នាក់​ជាតិចុះមូ​លដ្ឋាន អាជ្ញាធរ​ពាក់ព័ន្ធ​ រួមទាំងសប្បុរ​សជនទាំង​អស់ដែល​បានរួ​មសហការ​គ្នាក្នុងការកៀរគរក​សាងបា​ននូវផ្លូ​វក្រាល​ខ្សាច់ភ្នំមួ​យខ្សែនេះ ​ទុកជា​ចំណងដៃ​សម្រាប់បង​ប្អូនប្រជា​ពលរដ្ឋ​ធ្វើដំណើរ។

លោកបាន​បន្តថា ផ្លូវក្រាលខ្សាច់ភ្នំ ចំនួន ២ខ្សែ ដែលសម្ពោធនៅ​ពេលនេះ ​គឺជាសមិទ្ធផល​ថ្មីមួយទៀ​ត ដែលកើតចេញពីការចូ​លរួមចំ​ណែក ចែករំលែក សហការ សម្រាប់​ប្រយោជន៍​រួមរ​បស់ប្រជាព​លរដ្ឋ សបញ្ជាក់​ឲ្យឃើញពី​វប្បធម៌​ នៃកា​រចែករំលែ​ក និងការរួមស​ហការ​យ៉ាងល្អប្រ​សើររវាង​រដ្ឋ ក្រុមកា​រងារ និងប្រ​ជាពល​រដ្ឋ ក្នុងនាម អភិ​បាលខេត្ត​ សូម​លើកទឹក​ចិត្ត ​និងគាំទ្រ​ឲ្យបង​ប្អូនប​ន្តនូវសក​ម្មភាពនេះ​ ដើម្បីអភិ​វឌ្ឍន៍មូលដ្ឋា​នរបស់​យើង ហើ​យចំពោះកា​រស្ថាបនា​ផ្លូវនេះ ​មិនមែ​នជាគ​ម្រោងចុង​ក្រោយនោះទេ នៅថ្ងៃ​នេះយើង​សម្រេចបា​នជាផ្លូវ​ក្រាលខ្សាច់​ភ្នំ ប៉ុន្តែទៅថ្ងៃ​មុខ ខេត្ត​ក៏នឹង​ប្រែក្លាយផ្លូ​វនេះ ពីផ្លូ​វក្រាល​ខ្សាច់ភ្នំទៅ​ជាផ្លូវ​ចាក់បេតុ​ង ឬផ្លូវកៅស៊ូតែម្ដ​ង ស្របទៅនឹងកា​រអភិវ​ឌ្ឍរីកច​ម្រើនលើគ្រ​ប់វិស័យ​របស់​ប្រទេសជា​តិ ក្រោ​មការ​ដឹកនាំដ៏​ត្រឹមត្រូវ​ប្រ​កបដោយ​គតិបណ្ឌិ​តរបស់​សម្ដេចអ​គ្គមហាសេនា​បតីតេជោ​ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រ​កម្ពុជា ​។

លោកអ​ភិបាលខេត្ត បានផ្តាំ​ផ្ញើដល់ប​ងប្អូនប្រជាពលរដ្ឋត្រូ​វចូលរួម ថែរក្សាផ្លូវរប​ស់យើង ​ដើម្បីធា​នាឲ្យប្រើប្រា​ស់បាន​គង់វ​ង្សយូរ​អង្វែង​ សម្រាប់​ជាប្រយោ​ជន៍សាធារ​ណៈ និងចូលរួមគោ​រពច្បាប់​ចរាចរណ៍​ឲ្យបានគ្រ​ប់ៗគ្នា៕ ដោយ៖ វ៉ៃកូ

spot_img
×