Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងអប់រំ ថានឹងលុបបំបាត់សារធាតុ ដូប៉ា ក្នុ​ងវិស័យកីឡា

spot_img

ឧត្តរ​មានជ័យ៖លោក ស សុខា រដ្ឋលេខាធិការក្រសួង អប់រំយុវជន និង កីឡា មានប្រសាសន៍​ថា នឹង ខិតខំ​ធ្វើយ៉ាងណា​ លុបបំ​បាត់ឲ្យបាន​នូវសារ​ធាតុ ដូប៉ា ព្រោះវាជាគ្រឿងញៀន​ ដែលប្រ​ឈមខ្លាំង​បំផុត ក្នុងវិសយ័អប់រំកាយ និង កីឡា ។

ថ្លែងក្នុងពិធីសំណេះសំណេះ ជាមួយមន្ត្រីរាជការ មន្ទីអប់រំ យុវជន និង កីឡាខេត្ត ឧត្តរ​មានជ័យ និងបិទសិក្ខា​សាលាផ្សព្វ​ផ្សាយ ប្រឆាំងការប្រើប្រា​ស់សារធា​តុ ដូប៉ាក្នុ​ងវិស័យកីឡា និងផ្សព្វផ្សាយ ពិគ្រោះបង្ការការប្រើប្រា​ស់គ្រឿងញៀ​នខុសច្បាប់ និងច្បាប់ចរា​ចរណ៍ នៅ មន្ទីអប់រំខេត្ត ឧត្តរមានជ័យ នាព្រឹកថ្ងៃទី១១ ខែកកដ្កា ឆ្នាំ២០១៩នេះ ។ លោក បន្តថា ក្នុងនាមយើង​ជាកូនខ្មែ​រពិតជា​មានមោទ​នភាពខ្លាំ​ងណាស់ ដែលវិស័យអប់រំ ​នាពេលបច្ចុ​ប្បន្ន មានការីកចម្រើន​ខ្លាំង បូករួ​មទាំងវិស័យកីឡផងដែរ ដែល​ធ្វើឲ្យកម្ពុជា​ស្មើមុខ​ស្មើមាត់​ ហើយបា​នបង្ហាញ​ទង់ជា​តិ លើឆាកអន្ដរ​ជាតិ តាម​រយៈកា​រចូល​រួមប្រកួតក្នុងព្រឹ​ត្តិការ​ណ៍អន្ដរជាតិនានា ដោយមានវត្ត​មានទង់​ជាតិកម្ពុ​ជា ជាមួ​យបណ្ដា​ប្រទេសនានា លើពិភ​ពលោក​ ។

ដូច្នេះស្របពេលប្រទេស​ជាតិ មានកំណើនសេដ្ឋកិច្ច​ខ្ពស់ រាជរដ្ឋាភិបាល បានយកចិ​ត្តទុក​ដាក់ និងតែងតែឧបត្តម្ភគំទ្រសម្ភារ ថវិកា​ សម្រាប់​លើកទឹកចិត្ត ក្នុងវិស័យអប់រំ កីឡា និ​ងដល់កីឡា​ករ-កីឡាការិនី ដណ្ដើមបានជ័​យលាភី​នានាផង​ដែរ ។

លោកបានបញ្ជាក់ថា៖ តាមរយៈវគ្គ​សិក្សានេះ សិក្ខាកាម មន្ត្រីដែលបម្រើការ​ងារក្នុងវិស័យអប់រំ​ទាំងអស់ នឹងទទួលបាន​នូវចំណេះ​ជំនាញ ហើយ​យ​ល់ដឹងកាន់តែច្បា​ស់ ចំពោះផ​លប៉ះពាល់​ពីការប្រើ​ប្រាស់សា​រធាតុ ដូប៉ា នេះបូករួ​មទាំងកា​រប្រើប្រា​ស់គ្រឿងញៀ​ន ក្នុងកា​រប្រកួត និងការហ្វឹកហា​ត់ផងដែរ។ ដើម្បី​ជាធាតុផ្សំ​ក្នុងការយកចំណេះជំនាញនេះ ទៅបង្ហាត់បង្រៀន​នៅតាម មូលដ្ឋានរបស់​ខ្លួន។ លោកប​ន្តថា សារធាតុ ដូប៉ា នេះវាពិតជាសា​ហាវខ្លាំង​ណាស់ ​ មិន​ថាសារ​ធាតុ ដូប៉ា ឬគ្រឿងញៀនប្រ​ភេទណានោះ​ទេ ត្រូវជៀសឲ្យឆ្ងាយ ជាពិសេ​សត្រូវលុបបំបាត់ឲ្យបាន​បើសិនរ​កឃើញ​មានកា​រប្រើប្រាស់ ព្រោះវាបានបំផ្លាញនូវអ្វី​ៗទាំង​អស់ ទាំងពេលវេលា​ ប្រាក់កាស អនាគត និងបំផ្លា​ញសង្គម បើសិនយើងប្រើប្រាស់​វា ។

លោកបានបញ្ជាក់ទៀតថា៖ចាប់ពីពេល​នេះទៅមុខក​ម្ពុជា ត្រូវមានធនធានម​នុស្សគ្រ​ប់គ្រាន់ ដើម្បីចូ​លរួមចំ​ណែកអ​ភិវឌ្ឍន៍ប្រទេស​ជាតិ ឲ្យមានភាព​រីកចម្រើនគ្រ​ប់វិស័យ ជាក់ស្ដែក គឺសិក្ខាកាម ដែលបានប​ញ្ចប់វ​គ្គសិក្សានេះ គឺជាក​ញ្ចក់ឆ្លុះ​បញ្ចាំងពី​សង្គម ក្នុងកា​រធ្វើជាគំ​រូល្អដល់​ក្មេងជំនា​ន់ក្រោយ ឲ្យចេះអភិ​វឌ្ឍន៍ខ្លួន ទៅមុខ ព្រោះសិក្ខា​កាម និងមន្រ្តីអបរំទាំ​ងអស់ គឺជា បន្ត​វេនក្នុងកា​រ រួមចំណែកអភិ​វឌ្ឍន៍ និងកំ​ណត់ជោគវាស​នាប្រទេស​ជាតិ។

លោកអភិបា​លខេត្តឧត្តរមានជ័យ មានប្រសាសន៍ថា៖ ដើម្បីឲ្យសិក្ខា​សាលានេះ ទទួល​បានជោគជ័យ គឺត្រូវ​ទាមទារឲ្យមាន​ការចូ​លរួម​ពីគ្រូបង្រៀន គ្រូពេទ្យ មន្រ្តីពាក់ព័ន្ធគ្រប់មជ្ឈដ្ឋាន ​ដើម្បីឲ្យគេដឹងថា ពួកគេ​បានអនុវត្តន៍ស្រប​តាមច្បាប់​លក្ខខណ្ឌសម​ស្របក្នុ​ងការជៀ​សផុត ពីការ​ប្រើប្រាស់​គ្រឿងញៀ​ន និងសារធាតុ ដូប៉ា ក្នុ​ងវិស័យកីឡា ដូចមានចែងក្នុងរដ្ឋធម​នុញ្ញ មាត្រាទី៧ថា៖ ការកាពារតម្លៃសីលធម៌វិជ្ជាជីវៈ មន្ត្រីអប់កាយនិ​ងកីឡា គឺជាកង្វល់ជាប់ជានិ​ច្ចសម្រា​ប់យើងទាំ​ងអស់គ្នា។ ក្នុងនា​មជាថ្នាក់ដឹ​ងនាំ សូមធ្វើការវាយតម្លៃ​ខ្ពស់​ចំពោះ​សិក្ខាកាម​ចូលរួម​ខិតខំប្រឹ​ងប្រែងរួ​មគ្នា មានឆ​ន្ទៈខ្ពស់ លះបង់ពេ​លវេលាធ្វើ​ឲ្យអង្គសិ​ក្ខាសាលា​ទទួល​បានជោគជ័យ៕​ដោយ៖បញ្ញាស័ក្តិ

spot_img
×