Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រោះតែ​គ្រួសារ សាន ស្រី​ឡៃ សុខចិត្ត​ផ្អឹប​ចោល​រឿង​អនាគត​ខ្លួនឯង​

spot_img

​រហូតមកដល់​ពេលនេះ​ការ​លែងលះ​របស់​តារាចម្រៀង សាន ស្រី ឡៃ ជាមួយ​ប្តី​ប​ន្ត្រី​ប៉ូលីស នៅ​ទល់ដែន​ប៉ោយប៉ែត មាន​ពេល​ប្រមាណ​ជិត​មួយឆ្នាំ​មកហើយ ។ រយៈពេល​នេះ ទោះជា​មាន​បុរស​ផ្សេង​មានបំណង​ចង់បាន​នាង​ធ្វើជា​គូគាប់​ក្តី ប៉ុន្តែ សាន ស្រី​ឡៃ​បាន​ច្រានចោល​គ្រប់​លើក ដោយមាន​ហេតុផល​តែមួយគត់ គឺ​នាង​ចង់​នៅ​ទំនេរ​ខំ​រកលុយ​ផ្គត់ផ្គង់​គ្រួសារ ម្តាយ​មេម៉ាយ និង​ប្អូនៗ​នៅ​តូច​។​

​ក្រោយពី​មិនមាន​ឈ្មោះ​ជា​កម្ម​សិទ្ធ​បុរស​ណាក​ម្នា​ក់មក សាន ស្រី​ឡៃ បាន​បោះជំហាន​យ៉ាងជ្រៅ​ក្នុង​អាជីព​សិល្បៈ ពោលគឺ​មួយរយៈ​នេះ​នាង​មិន​ត្រឹមតែ​ឈ្មុសឈ្មុល​តែ​នឹង​អាជីព​ចម្រៀង​ប៉ុណ្ណោះ​ទេ គឺ​ថែមទាំង​បាន​ឈោង​ចាប់យក​ការងារ​សម្តែង ខ្សែភាពយន្ត​បន្ថែមទៀត ដើម្បី​រកប្រាក់​មក​បំពេ​ញ​តាម​តម្រូវការ​ក្នុង​គ្រួសារ​។

សាន ស្រី​ឡៃ បាន​ប្រាប់ថា មួយរយៈ​នេះ​នាង​ជាប់រវល់​ការងារ​សិល្បៈ​ខ្លាំង ពីព្រោះ​ក្រៅពី​ច្រៀង​តាម​ហាង​ធំៗ នាង​ក៏​ចេញ​ច្រៀង​តាម​ឆាក​តន្ត្រី​តាម​បណ្តា​ខេត្ត និង​នៅក្នុង​ក្រុងភ្នំពេញ​ច្រើន ហើយ​ថ្មីៗ​នាង​ក៏បាន​ទទួល​ការងារ​ថត​ខ្សែភាពយន្ត​ឲ្យ​ទូរទស្សន៍ ហង្ស​មាស ដែល​កំពុងតែ​ចុះ​ថត​ជាប្រចាំ​។​

ងាក​មក​សួរនាំ​ពី​រឿង​ផ្ទាល់ខ្លួន សាន ស្រី​ឡៃ បាន​ប្រាប់ថា ពេលនេះ​នាង​មិនទាន់​គិត​ទេ ទោះជា​មាន​អ្នក​ចង់បាន​នាង​ធ្វើជា​ប្រពន្ធ​ពេញ​ច្បាប់​ក្តី ប៉ុន្តែ​នាង​តែង​ច្រានចោល​ជារឿយៗ ព្រោះ​គិតថា ពេល​មានគ្រួសារ​ទៅ ខ្លាច​មិនបាន​ផ្គត់ផ្គង់​ដល់​ម្តាយ និង​ប្អូនៗ​នៅ​តូច ដូច​នៅ​ម្នាក់ឯង ដូច្នេះហើយ​ទើប​នាង​សុខចិត្ត​ប្រើពេល​វេលា​នេះ ដើម្បី​ជួយ​គ្រួសារ​សិន និង​មិនទាន់​គិត​រឿង​គូស្រករ​ទៀត​ទេ​៕

spot_img
×