Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការ​ប្រ​យុ​ទ្ឋ​ប្រឆាំង​ជាមួយ​ព័ត៌មាន​ក្លែងក្លាយ គឺជា​បញ្ហា​ដ៏​ចាំបាច់​បំផុត ក្នុង​បច្ចេកវិទ្យា​ព័ត៌មាន នា​សម័យ​ទំនេី​ប​

spot_img

បាត់ដំបង​៖ នៅ​ប្រទេស​កម្ពុជា ព័ត៌មាន​ក្លែងក្លាយ បាន​វាយប្រហារ​ទៅដល់​បុគ្គល ឬ​អង្គភាព​ស្ថា​ប័ន​របស់​រដ្ឋ ហេី​យ​ឥ​ទ្ឋិ​ពល​នេះ បាន​បង្ក​ឲ្យ​មាន​អសន្តិសុខ ខាង​ផ្លូវ​អារម្មណ៍ និង​ប៉ះពាល់​ដល់​សន្តិសុខ សណ្តាប់ធ្នាប់​សង្គម​ផងដែរ កាន់តែ​ធ្ង​នល​ធ្ង​រ​ទៀត​នោះ ព័ត៌មាន​ក្លែងក្លាយ វា​បា​នប​ន្ទុ​ច​បង្អាក់ ឬ​រារាំង​ដល់​កិច្ច​ដំណេី​រការ នៃ​ការអភិវឌ្ឍ​ប្រទេសជាតិ​ផងដែរ ។​

​ស្នងការដ្ឋាន នគរបាល​ខេត្តបាត់ដំបង បាន​កោះប្រជុំ​ ​ក្រុមការងារ​ប្រតិកម្ម​រហ័ស ក្រុមការងារ​តាមដាន​ផេ​ក​ហ្វេ​ស​ប៊ុ​ក នាយ នាយរង​ការិយាល័យ​ជំនាញ មេបញ្ជាការ មេបញ្ជាការរង វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក អធិការ អធិការរង​នគរបាល​ក្រុង ស្រុក និង​មន្ត្រី​ដែល​ធ្វេី​ការងារ​បណ្តាញ​ព័ត៌មាន​សង្គម​តាម​អង្គភាព​ចំណុះ​សរុប​ចំនួន​១២២​នាក់ ក្នុងការ​ប្រ​យុ​ទ្ឋ​ប្រឆាំង​ជាមួយ​ព័ត៌មាន​ក្លែងក្លាយ​គឺជា​បញ្ហា​ដ៏​ចាំបាច់​បំផុត​ក្នុង​បច្ចេកវិទ្យា​ព័ត​មាន​នា​សម័យ​ទំនេី​ប​។​

​នៅ ថ្ងៃទី​១១​ខែ កក្កដា​ឆ្នាំ​២០១៩ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង អនុវត្តតាម​លិខិត​លេខ ៥៩៦​សជណ​ចុះ​ថ្ងៃ​ពុធ​៨​កេី​ត​ខែ​ផ​ល្គុ​ន ឆ្នាំច​សំ​រិ​ទ្ឋ​ស័ក​ព​.​ស​២៥៦២​ត្រូវ​នឹង​ថ្ងៃទី ១៣ ខែ មីនា ឆ្នាំ​២០១៩​របស់​ក្រសួងមហាផ្ទៃ ក៏ដូចជា​អនុសាសន៍​ណែនាំ​របស់​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ លោក​វរសេនីយ៍ទោ អ៉ិ​ម កុសល ស្នងការរង​នៃ​ស្នងការដ្ឋាន នគរបាល​ខេត្តបាត់ដំបង បាន​ធ្វេី​ការផ្សព្វផ្សាយ អំពី​ឥ​ទ្ឋិ​ពល​អវិជ្ជមាន នៃ​ព័ត៌មាន​ក្លែងក្លាយ និង​វិធានការ​ទប់ស្កាត់ ប្រ​យុ​ទ្ឋ​ប្រឆាំង ជាមួយ​ព័ត៌មាន​ក្លែងក្លាយ ។​

​លោកស្នងការ​រង​បាន​លេី​កឡេី​ង​ថា ព័ត៌មាន​ក្លែងក្លាយ បាននិងកំពុង​រីក​រា​ល​ដាល មិន​ត្រឹមតែ​ប្រទេស​កម្ពុជា ជា​របស់​យេី​ង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​បាន​ក្លាយជា ក្តីកង្វល់​របស់​ពិភពលោក​ទាំងមូល នាពេល​បច្ចុប្បន្ន​។​

នៅ​ប្រទេស​កម្ពុជា ព័ត៌មាន​ក្លែងក្លាយ​ពេលខ្លះ វា​បាន​វាយប្រហារ​ទៅដល់​បុគ្គល ឬ​អង្គភាព​ស្ថា​ប័ ន​របស់​រដ្ឋ​ទៀតផង ហេី​យ​ឥ​ទ្ឋិ​ពល​នេះ វា​បាន​បង្ក​ឲ្យ​មាន​អសន្តិសុខ ខាង​ផ្លូវ​អារម្មណ៍ និង​ប៉ះពាល់​ដល់​សន្តិសុខ សណ្តាប់​ធ្នាប់​សង្គម​ផងដែរ កាន់តែ​ធ្ង​នល​ធ្ង​រ​ទៀត​នោះ ព័ត៌មាន​ក្លែងក្លាយ វា​បា​នប​ន្ទុ​ច​បង្អាក់ ឬ​រារាំង​ដល់​កិច្ច​ដំណេី​រការ នៃ​ការអភិវឌ្ឍ​ប្រទេសជាតិ​ផងដែរ ដូច្នេះ​ពលរដ្ឋ​គ្រប់រូប និយាយ​ជារួម និង​និយាយ​ដោយឡែក កងកម្លាំង​នគរបាលជាតិ ត្រូវ​ចូលរួម​ទប់ស្កាត់ ប្រ​យុ​ទ្ឋ​ប្រឆាំង​ជាមួយ (​ព័ត៌មាន​ក្លែងក្លាយ​នេះ​) ឲ្យ​ទទួលបាន​ល​ទ្ឋ​ផល និង​មាន​ប្រ​សិទ្ឋិ​ភាព​ខ្ពស់​៕​ដោយ​៖​កូ​ឡាប​

spot_img
×