Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាល​ស្រុក​ព្រៃនប់ បន្ត​ចាត់​វិធានការណ៍​ក្តៅ​ចំពោះ​ម្ចាស់​រថយន្ត​ដឹកទំនិញ​សំពីងសំពោង​

spot_img

​ខេត្ត​ព្រះសីហនុ​៖ សមត្ថកិច្ច​នគរបាល​ស្រុក​ព្រៃនប់ បាន​ឲ្យ​ដឹងថា កម្លាំង​សមត្ថកិច្ច​បាន​បន្ត​ចុះ​ណែនាំ​ដល់​ម្ចាស់​រថយន្ត​ដឹក​ខុស​លក្ខណៈ​បច្ចេក​ក​ទេស ឬ​ដឹកទំនិញ​សំពីងសំពោង ដែល​ធ្វើ​ចរាចរណ៍​តាម​ផ្លូវជាតិ​ឆ្លងកាត់​ស្រុក​ព្រៃនប់​ជា​រៀងរាល់ថ្ងៃ និង​អំពាវនាវ​ដល់​ម្ចាស់​រថយន្ត​ដឹកទំនិញ​ទាំងនោះ ឲ្យ​ចូលរួម​សហការ​ណ៍​ជាមួយ​សមត្ថកិច្ច​។​

អធិការនគរបាល​ស្រុក​ព្រៃនប់ លោក ហួ យ៉ៃ បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០១៩​នេះ នគរបាល​ចរាចរណ៍​បាន​ឃាត់​រថយន្ត​ដឹកទំនិញ​ចំនួន​៣​គ្រឿង​ទៀត ដែល​ដឹកទំនិញ​ខុ​ខ​លក្ខណៈ​បច្ចេកទេស ហើយ ត្រូវបាន​សមត្ថកិច្ច​ជំនាញ​អធិការដ្ឋាន​នគរបាល​ស្រុក ឃាត់​យកមក​អប់រំ​និង​ពិន័យ​ទៅតាម​ផ្លូវច្បាប់​។​

​លោក ហួ យ៉ៃ អធិការនគរបាល​ស្រុក​ព្រៃនប់ បន្តថា ចំពោះ​រថយន្ត​ដឹក​សំពីងសំពោង​ដែល​ធ្វើ​ចរាចរណ៍​ឆ្លងកាត់​ស្រុក​ព្រៃនប់ សមត្ថកិច្ច​លោក​នៅតែ​បន្ត​ឃាត់​ចាប់ យកមក​កាន់​អធិការដ្ឋាន​ស្រុក​ជា​បន្តបន្ទាប់ ដើម្បី​អប់រំ និង​ផាកពិន័យ​ទៅតាម​ផ្លូវច្បាប់ និង​ឲ្យ​ស្របតាម​បទបញ្ជា របស់លោក ជួន ណា​រិន្ទ​ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ ប្រយោជន៍​ដើម្បី​ពង្រឹង​ច្បាប់​ចរ​ចរណ៍​ផ្លូវគោក​ផង និង​ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​នៅតាម​ដងផ្លូវ​ឲ្យ​ថយចុះ​ចំនួន​ផងដែរ​៕ ដោយ​៖ ដែន សីមា​

spot_img
×