Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដក​ប្រធានការិយាល័យ​សុខភាព​សត្វ​ម្នាក់ ក្រោយ​ផ្ទុះ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក នៅ​ខេត្ត​ត្បូងឃ្មុំ​

spot_img

​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម បានសម្រេច​ដក ប្រធានការិយាល័យ​សុខភាព​សត្វ នៅ​ខេត្ត​ត្បូងឃ្មុំ បន្ទាប់ពី​កើតមាន​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក នៅក្នុង​ស្រុក​អូររាំងឪ ខេត្ត​ត្បូងឃ្មុំ និង​ដោយសារតែ​ភាពមិនប្រក្រតី​មួយចំនួន​។ លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ថ្លែង ថា ការសម្រេច​ដក​ប្រធានការិយាល័យ​សុខភាព​សត្វ​នៅ​ខេត្ត​ត្បូងឃ្មុំ ធ្វើឡើង​តាំងពីដើម​សប្តាហ៍​មក​។​

​លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់ថា ទាក់ទង​បញ្ហា​នេះ គឺ​តាម​អ្វីដែល​មន្ត្រី​របស់​យើង​ចុះ​ធ្វើការ គាត់ មិនសូវ​សហការ​ពេញលេញ ហើយ​គាត់​រាង​សោះ​អ​ង្គើ​ញ​រឿង​ការងារ សហការ​ជាមួយ​ក្រុមការងារ ដែល​ចុះ​ពី​កណ្តាល ទៅ ហើយ​យើង​តាមដាន មើល​សកម្មភាព​កន្លង​ទៅនេះ​។ ឃើញ​មាន​ជួប​បញ្ហា​អ៊ីចឹង ហើយក៏​យើង​បានធ្វើ​ការណែនាំ​មួយ​ជំហាន​ដែរ ប៉ុន្តែ​ហាក់បីដូចជា​មិនសូវ​បាន​កែលម្អ​បានល្អ​ប្រសើរ បាន​ឈានទៅដល់​ការដក ព្រោះ​យើង​បាន​ទុកពេល​ឲ្យ​គាត់​មួយខែ​ជាង​លើ​បញ្ហា​ហ្នឹង​។​

​ការផ្ទុះ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក នៅក្នុង​ស្រុក​អូររាំងឪ ខេត្ត​ត្បូងឃ្មុំ បណ្តាលឱ្យ​សត្វ​ជ្រូក​ដែល​ប្រជាកសិករ​ចិញ្ចឹម​ចំនួន ៣៣៧​ក្បាល បាន​ងាប់ ក្នុងចំណោម​ជ្រូក​ជាង ៩០០០​ក្បាល ដែល​ចិញ្ចឹម​ក្នុងស្រុក គិត​មក​ត្រឹម​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៩៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×