Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កំពុង​ឈ្លោះប្រកែក​គ្នា​ក្នុង​ជម្លោះដីធ្លី ​មន្ត្រី​យោធា​ម្នាក់​បាន​ដួល​ធ្លាក់​ពីលើ​កៅអី​ស្លាប់

spot_img

​កំពង់ឆ្នាំង ​៖ ក្នុង​ជម្លោះ​ប្រកែក​ដណ្តើម​ដី​គ្នា យ៉ាង​តឹងសរសៃក​ដាក់គ្នា រវាង​ប្រជាពលរដ្ឋ​នៅ​​ក្នុង​ឃុំ​ស្រែ​ថ្មី ស្រុក​រលាប្អៀរ និង អង្គភាព​យោធា K88 បណ្តាល​ឲ្យ​មន្ត្រី​យោធា​ម្នាក់ បាន​ដួល​ធ្លាក់​ពីលើ​កៅអី​ស្លាប់​។​

​ហេតុការណ៍​នេះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​សៀ​ល​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០១៩ នៅ​ចំណុច​ដី​ជម្លោះ​
​ក្បែរ​អាស្រម​បង្គោល​កី​ស្រី​ខ្មៅ និង ជា​ចំណុច​ឈរជើង​របស់​យោធា​អង្គភាព​K88 ក្នុង​ឃុំ​ស្រែ​ថ្មី ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង ។​

​ប​នៅវេលា​កើតហេតុ​ខាងលើ មាន​ប្រជា​នាំគ្នា​ចូលទៅ ភ្ជួរដីចំការ​របស់ខ្លួន​( ដី​ទំនាស់ ) ហើយ​ត្រូវបាន​ក្រុម​ទាហាន​អង្គភាព​K88 មក​ឃាត់​មិន​ឲ្យ​ភ្ជួរ ក៏​កើតមាន​ការឈ្លោះប្រកែក​គ្នា​ឡើង​តឹង​សរ​​សៃ​ករៀងៗ​ខ្លួន ក្នុងពេល​កំពុង​ប្រកែក​គ្នា​នោះ ស្រាប់​តែមាន​មន្ត្រី​យោធា​ម្នាក់ បាន​ប្រកាច់​ធ្លាក់​ពីលើ​កៅអី ដែល​គាត់​កំពុង​អង្គុយ ហើយ​សន្លប់​បាត់ស្មារតី​។​

​មន្ត្រី​យោធា​រូបនោះ​ត្រូវបាន​គេ​បញ្ជូន​ភ្លាមៗ​ទៅកាន់​មន្ទីរពេទ្យ ប៉ុន្តែ​មិនអាច​ជួយ​សង្គ្រោះបាន ទើប​បណ្ដាល​ឲ្យ​គាត់​ស្លាប់ ។​

​សូមបញ្ជាក់ថា ក្នុង​ជម្លោះ​ដណ្តើម​ដី​គ្នា​រវាង​ប្រជាពលរដ្ឋ​នៅ​​ក្នុង​ឃុំ​ស្រែ​ថ្មី ស្រុក​រលាប្អៀរ និង អង្គភាព​យោធា​K88 នេះ ខាង​ក្រុម​ទាហាន​ការ​អង្គភាព​ការ K88 អះអាងថា​ជា​ដី​របស់​អង្គភាព ចំណែក​ប្រជាពលរដ្ឋ ពួកគាត់​បាន​អះអាងថា គឺជា​ដី​របស់គាត់ កាន់កាប់​គ្រប់​ដែល​ពួកគាត់​គ្រប់គ្រង​តាំងពី​ឆ្នាំ​១៩៨២ ៕​ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×