Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក ផ្ទុះ ៥​ខេត្ត​នៅ​កម្ពុជា​

spot_img

ភ្នំពេញ ៖ ​មកដល់ពេលនេះ ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​បាន​ផ្ទុះ​ចំនួន ៤ ខេត្ត ដែលមាន​ព្រំប្រទល់​ជាប់​នឹង​ប្រទេស​វៀតណាមរួមមាន ខេត្តរតនគិរី ត្បូងឃ្មុំ តាកែវ កណ្តាល និង​ខេត្តស្វាយរៀង​។ កត្តា​នេះ​បង្ក​ឲ្យ​កសិករ​ចិញ្ចឹម​ជ្រូក​មាន​ព្រួយបារម្ភ​ជាខ្លាំង ឯ​ពលរដ្ឋ​ធម្មតា​វិញ លែង​ហ៊ាន​បរិភោគ​សាច់ជ្រូក ខ្លាចក្រែង​ទិញ​ប៉ះ​ជ្រូក​ឈឺ ប៉ះពាល់​សុខភាព​។​

​នៅ​ថ្ងៃទី​១០​កក្កដា​នេះ នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង នៃ​ក្រសួងសុខាភិបាល បាន​ឆ្លើយតប​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កថា ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​ឆ្លង​ខ្លាំង​លើស​ត្វ​ជ្រូក ដែល​បណ្តាល​ឲ្យ​ជ្រូក​ឈឺ និង​ងាប់​ច្រើន តែ​ជំងឺ​នេះ​មិន​បង្ក​ឲ្យ​មាន​ផលប៉ះពាល់​ដល់​សុខភាព​មនុស្ស​ទេ​។​

​ទោះបីជា​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​មិន​ឆ្លង​ដល់​មនុស្ស និង​ប៉ះពាល់​ដល់​សុខភាព​មនុស្ស​ពិតមែន តែ​យើង​មិនត្រូវ​ញ៉ាំ​សាច់សត្វ​ដែលមាន​ជំងឺ​នោះទេ ហើយ​រាល់​សាច់សត្វ​ទាំងអស់​ត្រូវ​ចម្អិន​ឲ្យ​ឆ្អិន​ល្អ ព្រោះ​វីរុស​ដែល​បង្ក​ជំងឺប៉េស្ត​អាហ្វ្រិក​មាន​ភាព​ធន់​នៅក្នុង​ផលិតផល​សាច់ជ្រូក និង​បរិយាកាស​ខាងក្រៅ រហូតដល់ ១០០០ ថ្ងៃ​ឯណោះ​។ នេះ​បើតាម​ការផ្សព្វផ្សាយ​រប​ស់​នាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។​

​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​ជា​ជំងឺឆ្លង​ធ្ងន់ធ្ងរ គ្មាន​វិធី​ព្យាបាល និង​វ៉ាក់សាំង​ការពារ​នោះទេ វា​បង្កឡើង​ដោយ​វីរុស ឆ្លង​រាលដាល​យ៉ាង​ឆាប់រហ័ស​តាមរយៈ​ការចម្លង​ដោយផ្ទាល់ ឬ​ប្រយោល ហើយ​ជ្រូក​ដែល​ឆ្លង​វីរុស​នេះ​អត្រា​ស្លាប់​ស្ទើរតែ ១០០%​។ ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​បាន​ឆ្លង​រាលដាល​លើ​ជ្រូក​នៅ​ខេត្តរតនគិរី​ដំបូង​គេ​បង្អស់ កាលពី​ខែ មីនា ឆ្នាំ ២០១៩​ ៕ ដោយ ៖ កូឡាប

spot_img
×