Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ជូន​យុវជន សួង នាគព័ន្ធ ទៅ​តុលាការ ករណីដឹកនាំ​មនុស្ស​មួយក្រុម​ទៅ​រៀបចំ​កម្មវិធី​គោរព​វិញ្ញាណក្ខន្ធ របស់​សព​បណ្ឌិត កែម ឡី

spot_img

​ភ្នំពេញ ៖ នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌចំការមន បាន​បញ្ជូន​យុវជន​ម្នាក់​ឈ្មោះ សួង នាគព័ន្ធ ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​រសៀល​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០១៩​នេះ ដើម្បី​ចាត់ការ​តាមច្បាប់ ករណី ដឹកនាំ​មនុស្ស​ទៅ​រៀបចំ​កម្មវិធី​គោរព​វិញ្ញាណក្ខន្ធ របស់​សព​បណ្ឌិត កែម ឡី នៅ​ស្តារ​ម៉ា​ត​ស្តុ​ប​បូកគោ​។ ចំណែក​យុវជន​កូនភ្លោះ​ពីរ​នាក់​បងប្អូន​ត្រូវ​សមត្ថ​ក​៨​ច្ច​ដោះលែង​។​

​សូមបញ្ជាក់ថា យុវជន សួង នាគព័ន្ធ​, យុវជន​កូនភ្លោះ ជុំ ហួត និង​ជុំ ហួរ ត្រូវបាន​កម្លាំង​នគរបាល​ខណ្ឌចំការមន​ឃាត់ខ្លួន កាលពី​ព្រឹក​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៩​នៅពេល​ពួកគេ ដឹកនាំ​មនុស្ស​មួយក្រុម ទៅ​រៀបចំ​ពិធី​ដុត​ធូប និង​ដាក់​កម្រងផ្កា គោរព​វិញ្ញាណក្ខន្ធ​សព​បណ្ឌិត កែម ឡី នៅ​ចំណុច​ស្តារ​ម៉ា​ត​ក្នុង​ស្ថានីយប្រេងឥន្ធនៈ​កាល់​តិច​បូកគោ ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ដោយ​គ្មាន​អនុញ្ញាត​ពី​អាជ្ញាធរ​មូលដ្ឋាន​។​

​ក្រោយ​សាកសួរ សមត្ថកិច្ច ដោះលែង​ជនសង្ស័យ​ឈ្មោះ ជុំ ហួត និង​ឈ្មោះ ជុំ ហួរ ឲ្យ​មាន​សេរីភាព​វិញ កាលពី​ល្ងាច​ថ្ងៃ​ដដែល និង​បាន​កសាង​សំណុំរឿង បញ្ជូន​ខ្លួន​ជនសង្ស័យ​ឈ្មោះ សួង នាគព័ន្ធ ទៅ​តុលាការ​ក្រោម​បទ​ចោទ ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×