Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សហគ្រាស​ផលិត​ទឹកបរិសុទ្ធ​និង​ទឹកក្រូច យីហោ លឹម ភ័​ណ្ឌ លក់​ចែកចាយ​ទូទាំងប្រទេស​អាច​បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ និង​សិស្សានុសិស្ស

spot_img

​ភ្នំពេញ​៖ ​នៅ​ថ្ងៃទី​១១​កក្កដា​នេះ គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ (​គ​.​ប​.​ផ​.​ក​.)បានប្រកាស​ពី​លទ្ធផល​នៃ ការចុះ​ឆែកឆេរ បង្ក្រាប ដកហូត​វត្ថុតាង និង​បិទ​ទីតាំង​សហគ្រាស ផលិត ចែកចាយ និង​ស្តុក​ទុក​នូវ ផលិតផល​ទឹកបរិសុទ្ធ ទឹកក្រូច ក្លែងក្លាយ និង​គ្មាន​គុណភាព នៅ​ខេត្ត កំពង់ធំ ។ ក្រោយពី​ការត្រួតពិនិត្យ​របស់​ស​ម​ត្ថ​កិច្ច​ចម្រុះ​រួចមក បាន​រកឃើញ​មាន ផលិតផល​ទឹកបរិសុទ្ធ ទឹកក្រូច ក្លែងក្លាយ គ្មាន​គុណភាព​ជាច្រើន​មុខ ការផលិត​ខុស​បច្ចេកទេស និង​គ្មាន​អនាម័យ ហើយ​ផលិតផល​ទាំងនោះ​មាន​សារធាតុ​គីមី​ជាច្រើន​មុខ និង​បាន​លក់​ចែកចាយ​ទូទាំងប្រទេស​អាច​បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ និង​សិស្សានុសិស្ស ។

​នៅ​ថ្ងៃទី ១០ ខែកក្កដា ឆ្នាំ​២០១៩ ក្រុម​ប្រតិបត្តិការ​នៃ​លេខាធិការដ្ឋាន នៃ​គណៈកម្មាធិការ​ប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ ដឹកនាំ​ដោយ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី កាន វ​ឌ្ឍ​នា អនុប្រធាន​លេខាធិការដ្ឋាន (​គ​.​ប​.​ផ​.​ក ) សហការ​ជាមួយ កំលាំង​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ធំ និង​មានការ​ចូល​ពី​អាជ្ញាធរ​មូលដ្ឋាន ដោយមាន​ការសម្របសម្រួល​នីតិវិធី​ពី​លោក អ៊ិត សុធា ព្រះរាជអាជ្ញា​ខេត្តកំពង់ធំ បាន​ចុះ​ត្រួតពិនិត្យ និង​ឆែកឆេរ សហគ្រាស​ផលិត​ទឹកបរិសុទ្ធ​និង​ទឹកក្រូច យីហោ លឹម ភ័​ណ្ឌ មាន​ទីតាំង​ស្ថិតនៅ សង្កាត់​ព្រៃ​ពន្លិច ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ​។​

​ក្រោយពី​ការត្រួតពិនិត្យ​របស់​ស​ម​ត្ថ​កិច្ច​ចម្រុះ​រួចមក បាន​រកឃើញ​មាន ផលិតផល​ទឹកបរិសុទ្ធ ទឹកក្រូច ក្លែងក្លាយ គ្មាន​គុណភាព​ជាច្រើន​មុខ ការផលិត​ខុស​បច្ចេកទេស និង​គ្មាន​អនាម័យ ហើយ​ផលិតផល​ទាំងនោះ​មាន​សារធាតុ​គីមី​ជាច្រើន​មុខ​សម្រាប់​លាយ​ផ្សំ​ក្នុង ទឹកបរិសុទ្ធ ទឹកក្រូច និង​រកឃើញ​ចំណុច​មិន​ប្រក្រតី​ចំនួន​៦​មុខ ៖

១, មិនបាន​សុំច្បាប់​ចុះបញ្ជី​ផលិតផល​(​ចប​ផ​)

២, នៅលើ​សំបក​វេច​ខ្ជ​ប់ដា​ក់ អាស័យដ្ឋាន​មិន​ពិតប្រាកដ​

៣, មិនមាន​វិញ្ញាបនបត្រ​បញ្ជាក់​គុណភាព

៤, ប្រើប្រាស់​សារធាតុ​គីមី​លេី​សកំ​រឹត​សម្រាប់​ផលិត​ទឹកក្រូច​

៥, ទំនិញ​នាំចូល​គ្មាន​ប្រភព​ច្បាស់លាស់​

៦, រក្សាទុក​ទំនិញ​ខូចគុណភាព និង​ហួស​កាលបរិច្ឆេទ​

៧, នៅលើ​សំបក​វេច​ខ្ជ​ប់​ទឹក​សុទ្ធ​មិនមាន​ចុះបញ្ជី​(CS)

​ដែល​ផលិត​ទាំងនេះ​បាន​លក់​ចែកចាយ​ទូទាំងប្រទេស​អាច​បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ និង​សិស្សានុសិស្ស ។

​បន្ទាប់ពី​បាន​ពិនិត្យ​ផលិតផល​ក្លែងក្លាយ គ្មាន​គុណភាព និង​ខុសច្បាប់​ទាំងនេះ​រួចមក លោក​ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ធំ បានសម្រេច​ឲ្យ សមត្ថកិច្ច​ចំរុះ ដកហូត​វត្ថុតាង​មួយចំនួន យកមក​ពិសោធន៍​បន្ថែម ហេី​យ​និង​សម្រេច​ឲ្យ​បិទ​ទីតាំង​នេះ​ជា​បណ្តោះអាសន្ន ផ្អាក​ការចែក​ចាយ ព្រមទាំង​ចេញ​ដីការ​តាម​ចាប់ខ្លួន​ម្ជា​ស់​សហគ្រាស​ដែល​រត់គេច ដេី​ម្បី​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ។​

​សូមបញ្ជាក់​ផងដែរ​ថា សកម្មភាព​ផលិត​ទឹកបរិសុទ្ធ ទឹកក្រូច ក្លែងក្លាយ គ្មាន​គុណភាព និង​ខុសច្បាប់ របស់​សហគ្រាស​ខាងលើ គឺ​គ្រប់​ដប​នីមួយៗ មាន​ដាក់​មេ និង​ពណ៌ លើ​សត​ម្រឹត ដោយ​បង្ហូរ​ចេញពី​ធុង​សុី​ទែន ហើយ​ប​ញ្ជូ​ល​ទៅក្នុង​ដប​ក្រោយមក​យក​ដប ដដែលៗ​មក​ដាក់​មេទឹក​ក្រូច​ចូល ហេី​យ​ក្នុងនោះ​ក៏​រកឃើញ​សារធាតុ​គីមី និង​ម្សៅ​សម្រាប់​លាយ​ទឹក​ក​ក្រូច និង​ម៉ាក​អេ​វី​យ៉ង់​( Evian) ជាច្រើន​មុខ​ទៀត ៕​ ដោយ​៖​កូ​ឡាប​

spot_img
×