Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តារា​សិច​ម្នាក់​ត្រូវបាន​ត្រី​ឆ្លាម​ត្របាក់​១​ភ្លឹប ពេទ្យ​ដេរ​អស់​២០​ថ្នេរ ខណៈ​ព្យាយាម​ថតរូប​សិច​ស៊ី​ក្រោម​ទឹកសមុទ្រ​

spot_img

​តារា​សិច​ម្នាក់នេះ បាន​ជួប​រឿង​ស៊យ​ប្រចាំជីវិត ព្រោះតែ​ត្រូវ​ត្រី​ឆ្លាម​ត្របាក់​មួយ​ភ្លឹប ដាច់​ជើង​យ៉ាង​ធំ​ហូរឈាម​ស្រោច​ពេញ​ផ្ទៃ​ទឹកសមុទ្រ​គួរ​ឲ្យ​ស្លុតរន្ធត់ ។ នាង Molly Cavalli បានរៀបចំ​ខ្លួន​រួចស្រេច ដើម្បី​ថតរូប​ផ្សាយពាណិជ្ជកម្ម​ក្នុង​សម្លៀកបំពាក់​ឈុត​ហែល​ទឹក​សិច​ស៊ី ហើយ​នាង​ពិតជា​បង្ហាញ​អារម្មណ៍​រំភើប​រីករាយ​ណាស់ មុនពេល​លោត​ចូលក្នុង​ទឹកសមុទ្រ​ដែល​ពោរពេញ​ដោយ​ត្រី​ឆ្លាម ។​

​តារា​ស្រី​រូបនេះ​ត្រូវបាន​ជំនួយ​ដោយ​ក្រុម​នាវិក និង​លោត​ចុះ​ទឹក ចូលក្នុង​ទ្រុង​ដែក​ប្រហោង​ធំៗ​មួយ ។ ប៉ុន្តែ បន្ទាប់​ស្ថិតក្នុង​ទឹកតែ​ប៉ុន្មាន​វិនាទី​ប៉ុណ្ណោះ អ្វីៗ​ពុំ​ដូច​ការរំពឹងទុក​ទេ ដោយ​នាង Molly ត្រូវ​ត្រី​ឆ្លាម​១​ក្បាល​ហែល​ក្រវែល និង​វាយប្រហារ​ត្របាក់​ជើង​របស់​នាង​ភ្លាម ។​

​សំណាង​ហើយ ដែល​នាង​ត្រូវ​ត្រី​ឆ្លាម​នោះ​ខាំ​ជើង​តែ​១​លើក ដោយ​វា​ពុំ​បន្ត​វាយប្រហារ​នាង​បន្ថែមទៀត ។ ប៉ុន្តែ យោងតាម​របាយការណ៍ របួស​ខាំ​នោះ​មាន​ទំហំ​ធំ ដែល​តម្រូវ​ឲ្យ​ពេទ្យ​ដេរ​អស់ ២០ ថ្នេរ ឯណោះ ។​

​អ្នកលេង​អ៊ី​ន​ធើរ​ណេ​ត​ជាច្រើន បាន​ស្តីបន្ទោស​ថា ចម្រឹង​ទ្រុង​នោះ​ធ្វើ​ទុកចន្លោះ​ទទឹង​ធំ​ពេក ដែលជា​ហេតុ​ធ្វើ​ឲ្យ​ត្រី​ឆ្លាម​អាច​ចូល​វាយប្រហារ​នាង​បាន​យ៉ាងនេះ ។ មនុស្ស​មួយចំនួន​បានកត់សម្គាល់​ឃើញថា ពួក​ប្រុស​ពុំបាន​នាំ​ផ្លូវ​នាង​ឲ្យ​បានល្អ ៕ ចន្ទី

​ចុះ​ប្រិយមិត្ត​វិញ យល់ឃើញ​យ៉ាងណាដែរ​?​

  

spot_img
×