Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សហគមន៍​បើក​កិច្ចពិភាក្សា​ពី​ផែនការ​សកម្មភាព​ប្រចាំឆ្នាំ​២០២០ របស់​ដែនជម្រកសត្វព្រៃ​កែវ​សីមា ដើម្បី​ការការពារ និង​អភិរក្ស​អាង​ស្តុក​កាបូន​

spot_img

​សហគមន៍​ក្នុង​ដែនជម្រកសត្វព្រៃ​កែវ​សីមា បានរៀបចំ​ផែនការ​សកម្មភាព​ប្រចាំឆ្នាំ​២០២០ លើ​​បញ្ហា​ប្រឈម និង​រៀបចំ​ផែនការ​សកម្មភាព ការបង្កើន​ប្រសិទ្ធិភាព​បន្ថែមទៀត​ក្នុងការ​ការពារ និង​អភិរក្ស​អាង​ស្តុក​កាបូន​ក្នុង​ដែនជម្រកសត្វព្រៃ​កែវ​សីមា​។​

​នៅ​ខេត្តមណ្ឌលគិរី នា​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០១៩ លោក​ជួប ប៉ារីស៍ អគ្គលេខាធិការរង​នៃ ក​.​ជ​.​អ​.​ច​. បាន​ចូលរួម​ជា​គណៈអធិបតី​ក្នុង​កិច្ចប្រជុំ​ពិភាក្សា​ស្តីពី​ផែនការ​សកម្មភាព​ប្រចាំឆ្នាំ ២០២០ របស់​ដែនជម្រកសត្វព្រៃ​កែវ​សីមា ដែលមាន​ចូលរួម​មកពី​ក្រុម​ល្បាត សហគមន៍​តំបន់​ការពារ អាជ្ញាធរ​ដែនដី មន្ត្រី​ឧ​ទ្យា​នុ​រក្ស មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី និង​មន្ទីរ​បរិស្ថាន​ខេត្តក្រចេះ អង្គការ​ដៃគូ និង​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ (wcs) ប្រមាណ​ជា ៧០​នាក់​។

កិច្ចប្រជុំ​នេះ​បាន​ផ្តោតលើ​លទ្ធផល​សម្រេចបាន​ប្រចាំឆ្នាំ បញ្ហា​ប្រឈម និង​រៀបចំ​ផែនការ​សកម្មភាព​ប្រចាំឆ្នាំ​២០២០​ដោយ​ប្រមូល​ធាតុ​ចូល​ពី​ភាគី​ពាក់ព័ន្ធ​ក្នុង​ការបង្កើន​ប្រសិទ្ធិភាព​បន្ថែមទៀត​ក្នុងការ​ការពារ និង​អភិរក្ស​អាង​ស្តុក​កាបូន​ក្នុង​ដែនជម្រកសត្វព្រៃ​កែវ​សីមា​។ លោក​អគ្គលេខាធិការរង បាន​ចាត់ទុកថា​តំបន់ការពារធម្មជាតិ​នេះ​ជា​តំបន់​អាង​ស្តុក​កាបូន​ដ៏​ធំ​មួយ ក្នុងចំណោម​តំបន់ ​REDD+ ២​ផ្សេងទៀត រួមមាន​ភ្នំ​ក្រវ៉ា​ញ និង​ព្រៃ​ឡង់ ដែល​យើង​បាន​នឹង​កំពុង​ទទួលផល​ពី​ការលក់​ឥណទាន​កាបូន​ព្រៃឈើ ដូច្នេះ​យើង​ត្រូវការពារ​ព្រៃឈើ និង​ត្រូវ​បង្កើន​ជីវភាព​សហគមន៍​។ យុទ្ធសាស្ត្រ​មួយ​ដែល​យើង​ត្រូវ​យកចិត្តទុកដាក់​គឺ​បង្កើន​ការអប់រំ​ដល់​កូនចៅ​ជំនាន់​ក្រោយ​របស់​សហគមន៍ ដើម្បីឱ្យ​គាត់​មានការ​ផ្លាស់ប្តូរ​ជីវភាព និង​មុខរបរ បង្កើន​ការអភិរក្ស និង​ស្រឡាញ់​ព្រៃឈើ​ដែលមាន​ប្រយោជន៍​ពេញ​មួយជីវិត​យើង និង​វា​ស្រូបយក​ឧស្ម័ន្ន​ផ្ទះ​កញ្ចក់ ហើយ​ជួយ​កាត់បន្ថយ​ការប្រែប្រួល​អាកាសធាតុ​។ លោក​បាន​លើកទឹកចិត្ត ឱ្យមាន​ការចូលរួម​ពេញលេញ​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់​ចាប់ពី​សហគម​ន៍ ក្រុម​ល្បាត មន្ត្រី​ឧ​ទ្យា​នុ​រក្ស អាជ្ញាធរ​ដែនដី និង​អង្គការ​ដៃគូ ទើប​អាច​ការពារ​ព្រៃឈើ ន​និង​អាង​ស្តុក​កាបូន​យើង​បាន​៕​ ​ដោយ​៖​កូ​ឡាប​

spot_img
×