Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខឹង​នឹង​ឪពុក​របស់ខ្លួន​មិន​រកប្រពន្ធ​អោយ​ ដុត​ផ្ទះ​ចោល​នៅ​ស្រុក​រំដួល

spot_img

ខេត្តស្វាយរៀង​៖​ភ្លើង​ឆេះ​ផ្ទះ​ដែល​បង្កឡើង​ដោយ​កូនបង្កើត​ខឹង​នឹង​ឪពុក​របស់ខ្លួន​មិន​ព្រម​រកប្រពន្ធ​អោយ​ក៏​ដុត​ផ្ទះ​ចោល​ឆេះ​ម៉ត់​សល់​តែ​ផេះ​។​ករណី​កូនបង្កើត​ដុត​ផ្ទះ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង៥០​នាទី​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០១៩​នៅ​ចំណុច​ភូមិ ព្រៃ​ស្រគុំ ឃុំ ពងទឹក ស្រុក​រំដួល ខេត្តស្វាយរៀង​។​

​យោងតាម​ត្ថ​កិច្ច​បានអោយដឹងថា ​៖​ មាន​ករណី​ភ្លើង​ឆេះ​ផ្ទះ​នេះ​ខាងលើ​គី​បង្កឡើង​ដោយ​ឈ្មោះ ពិន ពិ​ទូ ភេទ​ប្រុស អាយុ ២៩​ឆ្នាំ ត្រូវជា​កូនបង្កើត​របស់​ឈ្មោះ ពិន បូ​រិ​ន ភេទ​ប្រុស អាយុ ៥៩​ឆ្នាំ​ដែល​ត្រូវជា​ម្ចាស់ផ្ទះ​រងគ្រោះ​ខាងលើ​។​

​ប្រភព​ខាង​បាន​បន្តទៀតថា​៖​មូល​ហេតុដែល​ធ្វើអោយ​យុវជន​ខាងលើ​ដុត​ផ្ទះ​ខ្លួនឯង​ចោល​នោះ​ក៏​ព្រោះតែ​ខឹង​នឹង​ឪពុក​របស់ខ្លួន​មិន​រកប្រពន្ធ​អោយ​។​ហើយ​ផ្ទះ​ដែល​ឆេះ​ត្រូវ​កូនបង្កើត​ដុត​នោះ​សង់​អំពី​ឈើ ប្រក់​ក្បឿង​មាន​ទំហំ​៨ X ៩ ម៉ែត្រ​(​ខូចខាត​ទាំងស្រុង​) សម្ភារៈ​ផ្សេងទៀត ពុំមាន​ខូចខាត​អ្វី​ទេ​។​

បច្ចុប្បន្ន​ជនសង្ស័យ​ឃាត់ខ្លួន​បង្ក​សុំ​ណុំ​រឿង​តាម​និតិ​វិធី​៕​ ដោយ ៖ វ៉ៃ​កូ​

spot_img
×