Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រះ​តេជគុណ តាក់ស៊ី បានធ្វើ​កិច្ចសន្យា ឈប់​ទេសនា

spot_img

​ភ្នំពេញ​៖ ​កាលពី​ថ្ងៃទី ១១ ខែកក្កដា​ឆ្នាំ ២០១៩ ព្រះ​តេជគុណ តាក់ស៊ី បានធ្វើ​កិច្ចសន្យា​ចំពោះ​ព្រះ​មេគណ​ខេត្តកំពង់ស្ពឺ​ប្រធាន​មន្ទីរ​ធម្មការ​ខេត្តកំពង់ស្ពឺ​ពាក់ព័ន្ធ​ករណី​ទេសនា​នាពេល​កន្លងមក​ដែល​ធ្វើ​ឲ្យ​មហាជន​មួយចំនួនធំ​រិះគន់​ទៅលើ​ព្រះ​តេជគុណ​តាក់ស៊ី ថា​ចំណេះដឹង​នៅមានកម្រិត​ទាប​បែរជា​ឡើង​គង់​លើ​គ្រែ​ទេសនា ហើយ​ការ​ទេសនា​នោះ​ទៀតសោត បែប​របៀប​កំប្លែង និង​បញ្ចេញ​សំឡេង​ធ្វើ​ឲ្យ​ពុទ្ធបរិស័ទ ផ្ទុះសំណើច ប្រាសចាក​ពី​ធម៌​វិន័យ​ព្រះពុទ្ធសាសនា​។

​ព្រះ​តេជគុណ​តាក់ស៊ី បានធ្វើ​កិច្ចសន្យា ដោយមាន​ផ្ដិតមេដៃ​ផងដែរ​នោះ បាន​បញ្ជាក់ថា ខ្ញុំព្រះករុណា​អាត្មាភាព​ភិក្ខុ​ឈ្មោះ​ប៉ុល សា​រឿង ហៅ​តាក់ស៊ី អាយុ 41​ឆ្នាំ បច្ចុប្បន្ន​គង់នៅ​វត្ត​ថ្មី​ដងទង់ ឃុំ​ប្រាំបី​មុម ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ​។​

​ខ្ញុំព្រះករុណា​អាត្មាភាព សូម​ធ្វើ​កិច្ចសន្យា ចំពោះ​ព្រះ​មុនី​ស​ត្ថា​ចា​រ្យ​កុសល កែវ ចន្ថា ព្រះ​មេគណ​ខេត្តកំពង់ស្ពឺ និង​ព្រះ​មន្ត្រី​សង្ឃ គ្រប់​ឋានានុក្រម ព្រមទាំង​លោក​ប្រធាន​មន្ទីរ​ធម្មការ និង​សាសនា​ខេត្តកំពង់ស្ពឺ មាន​ដូចខាងក្រោម គឺ​ឈប់​ទេសនា​មួយរយៈ​ពេល ឈប់​សំដែងធម៌​ទេសនា ដែលមាន​កាយវិការ​មិន​សមរម្យ ជាស​មណៈ ឬ​សម្លេង​ដូច​អ្នកកំប្លែង រហូតដល់​ខ្ញុំព្រះករុណា​បួស​បានយូរ​គួរសម និង​រៀន​ព្រះធម៌​វិន័យ របស់​ព្រះពុទ្ធសាសនា​បាន​ច្រើន​។ ប្រសិនបើ​ខ្ញុំព្រះករុណា​អ​ត្មា​ភាព ប្រព្រឹត្តធ្វើ​ផ្ទុយ​នឹង​អំពើ​ប្រាសចាក​ពី​វិន័យ​សមណ​សង្ឃ ឬ​មិន​ធ្វើតាម​កិច្ចសន្យា​ខាងលើ ខ្ញុំព្រះករុណា​អាត្មាភាព ត្រូវ​ទទួលខុសត្រូវ ចំពោះមុខ​ច្បាប់​ជា​ធរមាន ហើយ​និង​ព្រម​ឲ្យ​ព្រះ​មេគណ​ខេត្ត និង​ព្រះ​មន្ត្រី​សង្ឃ​គ្រប់​ឋានានុក្រម ព្រមទាំង​លោក​ប្រធាន​មន្ទីរ​ធម្មការ និង​សាសនា​ខេត្តកំពង់ស្ពឺ មាន​វិធានការ​តាម​ព្រះធម៌​វិន័យ ព្រះពុទ្ធសាសនា​ចុះ​។​

​ព្រះ​តេជគុណ បញ្ជាក់ថា “​ដើម្បី​ជា​សក្ខីភាព ខ្ញុំព្រះករុណា​អាត្មាភាព សូម​ធ្វើការ​ផ្តិតមេដៃ​ស្រាំ និង​មាន​សាក្សី​ជួយ​ដឹងផង ផ្តិតមេដៃ​ស្ដាំ​ទុកជា​ភស្តុតាង​”៕​ ដោយ​៖​កូ​ឡាប​

spot_img
×