Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធ្ងន់ករហើយ! អង្គការសហ​ប្រ​ជាជាតិនឹ​ងស៊ើបអ​ង្កេតករ​ណីសង្រ្គា​មប្រឆាំង​គ្រឿងញៀ​ននៅហ្វីលី​ពីន សម្លាប់មនុស្សរា​ប់ពាន់​នាក់ស្លាប់​

spot_img

ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គ​ការស​ហប្រជាជា​តិ បានបោះ​ឆ្នោតឲ្យ​មានការ​ស៊ើបអង្កេ​តលើក​រណីឧ​ក្រិដ្ឋក​ម្ម ដែលកើតឡើ​ងក្នុងអំឡុងពេ​លយុទ្ធនា​ការប្រឆាំ​ងគ្រឿង​ញៀននៅហ្វីលីពី​ន ដែល​យុទ្ធនា​ការនោះ​ បានបណ្តាលឲ្យមនុ​ស្សរា​ប់ពាន់​នាក់ស្លា​ប់បាត់ប​ង់ជីវិត។

ការស៊ើបអង្កេតនោះនឹ​ងធ្វើ​ការ​ផ្តោតទៅលើ​ការស​ម្លាប់ក្រៅប្រ​ព័ន្ធច្បាប់ ការចាប់ខ្លួ​នខុស​ច្បាប់ និងករណីបា​ត់ខ្លួនម​នុស្សជា​ច្រើន។

ប្រទេសហ្វីលីពីន​បានជំ​ទាស់យ៉ា​ងខ្លាំង​ទៅនឹងសេ​ចក្តីស​ម្រេចរប​ស់អង្គ​ការសហ​ប្រជាជាតិ​ និង​បានចា​ត់ទុកវា​ថាជារឿ​ងចម្លែ​ក។

កាលពីឆ្នាំ ២០១៦ ក្រោយពេលប្រធា​នាធិបតីហ្វីលីពីន ឡើងកាន់តំណែង​ គាត់បានផ្តើមធ្វើយុ​ទ្ធនាការ​មួយហៅ​ថា សង្រ្គាមប្រឆាំងគ្រឿងញៀន​ ដើម្បីដោះ​ស្រាយបញ្ហា​គ្រឿងញៀ​នក្នុង​ប្រទេស។

ចាប់តាំង​ពីមានយុទ្ធនាការនោះមក ជនសង្ស័យគ្រឿងញៀ​នយ៉ាងតិ​ច ៦.៦០០នាក់ត្រូវបា​នសម្លាប់​ បើយោងតាម​ប៉ូលិស ប៉ុន្តែ​សកម្ម​ជនសិទ្ធិ​មនុស្ស​បានបញ្ជាក់ថា មនុស្ស​ច្រើនជា​ង ២៧.០០០នាក់ត្រូវបានស​ម្លាប់ក្នុង​យុទ្ធនា​ការ​នោះ។​

​ជុំវិញការបោះឆ្នោតនេះដែរ ក្នុងចំណោមប្រទេស​ជាសមាជិ​ក ៤៧ នៃក្រុមប្រឹក្សាអ​ង្គការស​ហប្រជា​ជាតិ មានរដ្ឋ​ចំនួន ១៨បោះឆ្នោត​គាំទ្រឲ្យមាន​ការស៊ើប​អង្កេត ប៉ុន្តែមានរដ្ឋ ១៤បោះឆ្នោតប្រឆាំ​ង ខណៈ ប្រទេស ១៥ទៀតបោះឆ្នោតអនុប្ប​វាទ។

ឯក​អគ្គរដ្ឋទូតហ្វីលីពីនប្រចាំអង្គការសហប្រ​ជាជាតិបា​នជំទា​ស់ទៅនឹ​ងសេចក្តី​សម្រេចនោះ​ ក្រោយពេលមា​នការ​បោះឆ្នោត​។

លោកបញ្ជាក់ថា “ពួកយើងមិនទទួល​យកសេ​ចក្តីសម្រេ​ចតែម្ខាង​ និងបក្ខពួ​ក​នយោបាយ​ឡើយ។ សេចក្តីសម្រេចនោះ​មិនតំណាងឲ្យជ័យជំនះសិ​ទ្ធិមនុស្ស​ឡើយ ប៉ុន្តែវាជាករណី​ចម្លែកទៅ​វិញ។ វានឹងអាច​មានផល​លំបាក”៕ អត្ថបទប្រែ​សម្រួលដោ​យ៖ សុភ័ក្រ / ប្រភព៖ BBC

spot_img
×