Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឥណ្ឌូណេស៊ី គ្រោ​ងសាងស​ង់ស្ពាន​ឆ្លងសមុ​ទ្រវែងបំ​ផុតនៅអា​ស៊ាន ក្នុងឆ្នាំ ២០២០

spot_img

ប្រទេសឥណ្ឌូ​ណេស៊ី នឹង​ចាប់ផ្តើម​ធ្វើការសា​ងសង់ស្ពា​នឆ្លងសមុ​ទ្រប្រវែ​ង ៧គីឡូម៉ែត្រនៅឆ្នាំ​ ២០២០ខាងមុខ ដើម្បីភ្ជា​ប់កោះរ​បស់ខ្លួន​ទាំងពីរ ដែលស្ថិតនៅជិ​តប្រទេ​សសិង្ហបុរី​ ដែលគម្រោងសង់ស្ពាន​ដ៏វែងនេះ គឺជាផ្នែ​កមួយនៃ​កិច្ចព្រម​ព្រៀង ដើម្បីអ​ភិវឌ្ឍន៍​វិស័យឧ​ស្សាហ៍កម្ម និងទេសចរណ៍​នៅលើកោះទាំ​ងពីរនោះ។

ស្ពានឆ្លងសមុទ្រ ដែលនឹងធ្វើការភ្ជាប់​កោះ Batam និង Bintan នឹងត្រូវ​​ចំណាយ​ថវិកាចំនួន ២៨៥លាន​ដុល្លា។ នេះបើតាមការបញ្ជាក់​របស់​មន្រ្តីជាន់​ខ្ពស់ឥណ្ឌូ​ណេស៊ី នៅថ្ងៃព្រហស្បតិ៍ម្សិលមិញ​នេះ។

ស្ពានខាងលើនឹងក្លាយជាស្ពានឆ្លង​សមុទ្រដ៏​វែងបំ​ផុតនៅក្នុ​ងតំបន់​អាស៊ាន។ ការសាងសង់នឹងចាប់​ផ្តើមក្នុង​ឆ្នាំ ២០២០ ហើយវាត្រូវ​ប្រើពេល​ពី ៣ ទៅ ៤ឆ្នាំក្នុងការសង់៕ អត្ថប​ទប្រែសម្រួ​លដោយ​៖ សុភ័ក្រ ។ ប្រភព៖ channelnewsasia

spot_img
×