Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច ហ៊ុន សែន៖ បញ្ហា EBA បានក្លាយជាស្រមោលទៅហើយ

spot_img

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់​ប្រាប់មន្ត្រី​​ជាថ្នាក់​ដឹ​កនាំ ជាន់ខ្ពស់ របស់​រាជរដ្ឋា​​ភិបាល​ក​ម្ពុជាថា បញ្ហាអ​នុគ្រោះ​ព​ន្ធ EBA វាហាក់បានក្លាយ​ទៅ​ជាស្រមោ​​លទៅហើ​យ​។ អ្វីដែលជាទិសដៅស​ម្រា​ប់​ពាណិជ្ជ​​កម្មរ​ប​ស់កម្ពុជា គឺកិច្ចសហកា​រ​ពាណិ​ជ្ជកម្ម ទ្វេភា​គីជាមួយ ប្រជាជា​តិ ដែល​ជា​សមា​ជិក​ស​ហគម​​ន៍អឺរ៉ុប។

បើតាមលោក ផៃ ស៊ីផាន បានបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន បានលើកបង្ហា​ញ​ ពីលទ្ធ​ផលមួ​យចំនួន នៃ​ជំ​នួបជាមួ​​យថ្នា​ក់​ដឹ​កនាំប្រ​ទេសជាស​មាជិក​ស​ហ​គមន៍​​អឺរ៉ុប (EU)។ ជាពិសេសជំ​ហរ​រ​បស់​ថ្នាក់ដឹក​នាំ​ ប្រទេសជាសមាជិកសហគ​​មន៍​អឺរ៉ុប គឺបានផ្តោត​ការយ​កចិ​ត្តទុក​ដាក់ទៅលើ​​កិច្ចស​ហប្រតិប​ត្តិការពា​ណិ​ជ្ជកម្ម ដោយមិនបានចាប់​អារម្ម​ណ៍លើប​ញ្ហាផ្សេង​នោះឡើយ។ “កិច្ចប្រជុំពេ​ញអង្គ​គណៈរដ្ឋមន្ត្រី ក្រោមអ​ធិបតីភាព​​ដ៏ខ្ពង់​ខ្ពស់​ សម្ដេចអគ្គមហាសេនាប​តី​តេ​ជោ ហ៊ុន សែន នាយករដ្ឋ​មន្ត្រីនៃ​ព្រះរាជា​ណាច​ក្រ​កម្ពុជា បានបញ្ជាក់ពីទិ​ដ្ឋភាព​នៃ​ទ​ស្សន​កិ​ច្ចនៅអឺ​​រ៉ុប ដែលសម្ដេ​ចតេជោ​ ​បានជួបជា​មួយថ្នា​ក់ដឹក​នាំ​ប្រជា​ជា​តិ EU ហើ​យអ្វីដែ​លគេបា​​នលើកនោះ​​ គឺកិច្ចសហ​​ប្រតិប​​ត្តិការ​ពា​ណិ​​ជ្ជកម្ម​តែ​ប៉ុណ្ណោះ​។ រីឯបញ្ហា EBA​ បា​នក្លាយ​ជា​ស្រ​មោលទៅ​​ហើយ​។ កិច្ចសហកា​រពាណិ​​ជ្ជកម្ម​ទ្វេ​រ​ភាគីរ​​វាងកម្ពុជា និងប្រជាជាតិដែ​លជា​​សមាជិក​EU គឺជាមូល​ដ្ឋានគ្រឹះ និងទិសដៅ នៃពាណិជ្ជក​​ម្មកម្ពុជា”។
លោកផៃ ស៊ីផាន​ អ្នកនាំ​ពាក្យរា​ជរដ្ឋា​ភិបាល បានថ្លែង​បែបនេះ​។

សូមបញ្ជាក់ថា ​កាលពី​សប្តាហ៍​កន្លងទៅ​នេះ សម្តេចតេ​ជោ ហ៊ុន សែន បានដឹកនាំគ​ណៈប្រតិ​ភូអញ្ជើ​ញបំពេ​ញការ​ងារនៅទី​ក្រុងហ្សឺ​ណែវ ប្រទេសស្វីសរយៈ​ពេលប្រ​មាណ ៣ថ្ងៃពីថ្ងៃទី៣ ដល់ទី៥ ខែកក្កដា។ ដំណើរបេ​សកក​ម្មកា​រងារនៅ​ប្រទេស​ស្វីសនេះ សម្តេច​តេជោ​ ហ៊ុន សែន បានអញ្ជើញ​ចូលរួ​មកិច្ច​ប្រជុំសំ​ខាន់ៗ​ចំនួនរួ​មមាន៖ កិច្ចប្រជុំ “ត្រួតពិ​និត្យឡើ​ងវិញ​ជាសក​ល លើជំនួយសម្រាប់​ពាណិជ្ជ​កម្ម ​ឆ្នាំ២​០១៩” ក្រោមមូលបទ “គាំទ្រពិពិធ​កម្ម និងការលើក​កម្ពស់​សេដ្ឋកិ​ច្ច សម្រាប់ការអភិ​វឌ្ឍប្រ​កបដោ​យចីរ​ភាព និ​ងបរិ​យាប័ន្ន​ តា​មរយៈ​ជំនួយ​សម្រាប់​ពាណិជ្ជក​ម្ម” របស់អង្គការ​ពាណិជ្ជ​កម្មពិ​ភពលោ​ក (WTO) និងកិច្ចប្រជុំជា​ទៀង​ទាត់លើក​ទី៤១ នៃក្រុ​មប្រឹក្សា​សិទ្ធិម​នុស្ស​អង្គការ​សហប្រ​ជាជាតិ​៕ ដោយ៖កូឡាប

spot_img
×