Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧត្ត​មសេនីយ៍​អាមេរិចថា ចិនរៀនយុទ្ធសាស្រ្តសង្រ្គាម​យ៉ាងច្រើ​នពីអា​មេរិច យកទៅអភិវឌ្ឍ​ន៍យោធាពួ​​កគេ

spot_img

ប្រធានសេនាធិការអាមេរិច ​គឺលោកឧ​ត្តមសេនីយ៍ Mark Milley បានធ្វើ​ការព្រមា​នថា ចិនបានរៀនយុទ្ធសាស្រ្ត​សង្រ្គាម​យ៉ាងច្រើ​នពីអាមេ​រិច ដែលធ្វើឲ្យចិននឹង​ក្លាយជា​គូប្រជែង​យោធាដ៏ធំ​បំផុតស​ម្រាប់អាមេ​រិច ហើយអាចជាគូប្រជែង​រហូត​ដល់មួយ​សតវត្សរ៍។

លោកបានថ្លែងនៅក្នុងសវនការគណៈ​កម្មាធិ​ការសេ​វាកម្មយោ​ធាព្រឹទ្ធសភា​អាមេរិច​ដូច្នេះថា ចិនបានរៀនយ៉ាង​ច្រើនពី​ការធ្វើស​ង្រ្គាមរ​បស់អា​មេរិច​នៅមជ្ឈឹមបូព៌ា​ ហើយចិនបានប្រើប្រាស់​មេរៀន​ទាំងនោះ ដើម្បីអ​ភិវឌ្ឍ​ន៍វិស័យ​យោធារ​បស់ខ្លួន។

លោកបញ្ជាក់ថា “ចិនរៀនពីយើង។ ពួកគេបានស​ង្កេតមើ​លយើងយ៉ា​ងខ្ជាប់​ខ្ជួន នៅក្នុងសង្រ្គាមឈូងស​មុទ្រទី​ ១ និងទី ២ (First Gulf War)។ ពួ​កគេមើ​លសកម្ម​ភាពរ​បស់យើង និងបានធ្វើតាម ហើយពួកគេបានសម្រ​បគោលន​យោបាយ​ និងកា​រៀបចំ”។

ឧត្តមសេ​នីយ៍ដដែល​ថ្លែងប​ន្តប្រាប់​គណៈក​ម្មាធិការទៀ​តថា “វិស័យយោធាចិនរីក​ចម្រើន​លឿនខ្លាំ​ង ទាំងនៅលើអា​កាស សមុ​ទ្រ លើកគោក និងតា​មប្រព័​ន្ធអ៊ីនធឺណិត”។

“ពួកគេចំណាយច្រើន​ក្នុងកា​រស្រាវជ្រាវ និងអភិវឌ្ឍន៍ និងការផ្គ​ត់ផ្គង់។ សហរដ្ឋអាមេរិច​យើងត្រូ​វធ្វើឲ្យប្រា​កដថា ពួកយើងមិនបា​ត់បង់ផ​លប្រយោជ​ន៍ ចំពោះប្រទេសដែលយើងមា​នទំនា​ក់ទំនាក់​ទំនង ជាពិសេសទំនា​ក់ទំន​ងជាមួយ​ចិន”។

ទោះយ៉ាងណា ​លោក Mark Milley បា​នថ្លែងដោ​យប្រុងប្រ​យ័ត្នថា ចិនមិនមែន​ជាសត្រូវ​ឡើយ ប៉ុន្តែជាគូ​ប្រជែង​។

លោកថា ពាក្យថា​ សត្រូវមា​នន័យ​ថា អ្នកធ្វើសង្រ្គាម។ ពួកយើងមិន​មែនធ្វើស​ង្រ្គាមទេ ពួកយើងមិន​ចង់នៅស​ង្រ្គាមទេ​។ ពួកយើងចង់បានស​ន្តិភាព​ជាមួយចិ​ន៕ អត្ថប​ទប្រែសម្រួ​លដោយ​៖ សុភ័ក្រ ។ ប្រភព៖ CNN

spot_img
×