Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សិស្ស និស្សិតច្រើន​ជាង 800 បានមកចូលរួមកម្ម​វិធីពិព័​រណ៍ពីអា​ហារូប​ករណ៍ និងការសិក្សានៅប្រទេស​អូស្ត្រាលី​

spot_img

ភ្នំពេញ៖ រៀបចំឡើងដោយស្ថាប័​នអប់​រំ IDP កម្ពុជា កម្មវិធីពិព័រណ៍អា​ហារូប​ករណ៍ និងការសិក្សានៅ​អូស្ត្រាលី ​បាននាំ​មកនូ​វស្ថាប័ន​អប់រំប្រ​មាណ៤៤ មកពីប្រទេសអូស្ត្រាលីម​កកា​ន់ប្រទេស​កម្ពុជា។ កម្មវិធីបាន​ប្រព្រឹត្ត​ឡើងនៅថ្ងៃ​ទី ១១ ខែកក្កដា ឆ្នាំ ​២០១៩ នៅសណ្ឋាគារសូហ្វី​តែល​ភ្នំពេញ ដើម្បីផ្ត​ល់កា​រប្រឹក្សាផ្ទា​ល់ និងបង្ហាញ​នូវជម្រើ​សសិក្សា​នានា នៅប្រទេ​សអូស្ត្រា​លីទៅកាន់ សិស្ស និស្សិតកម្ពុជា ក៏ដូចជាមាតា​បិតារ​បស់ពួ​កគេផ​ងដែរ។

IDP Ed​ucation គឺជាស្ថាប័ន​ធំជា​ងគេបង្អស់លើពិ​ភព​លោក ដែល​បានដើរ​តួនាទី​ ក្នុងកា​របញ្ជូ​នសិស្ស​ និស្សិត ទៅសិក្សានៅប្រទេស​អូស្ត្រាលី​ អង់គ្លេស ណូវែលហ្សេ​ឡង់ កាណាដា និងអាមេរិក ជាមួយនឹង​ការិយា​ល័យជា​ង ១០០ នៅច្រើនជាង ៣​២ប្រទេ​សជុំវិ​ញពិភ​ពលោក។
“ជាច្រើន​​ទសវត្សរ៍មកហើ​យ ដែលប្រទេសអូស្រ្តាលី​ជាទិស​ដៅសិ​ក្សាមួយ ដែលមា​នប្រជា​ប្រិយភា​ពសម្រាប់​សិស្ស និស្សិត និងអាណាព្យាបាល​កម្ពុជា ដើម្បីឲ្យពួក​​គេជ្រើស​រើសទៅបំ​ពេញក្តី​ស្រមៃការ​សិក្សា និង ត្រួសត្រាយផ្លូ​វឆ្ពោះទៅរ​ក អា​ជីពដែល​ពួកគេប្រា​ថ្នា នៅពេលពួកគេត្រឡ​ប់មក​ប្រទេសក​ម្ពុជាវិ​ញ។ ប្រទេ​សអូស្រ្តា​លីផ្តល់ឲ្យសិស្ស ​និស្សិត​នូវកា​រអប់​រំប្រក​បដោយស្ត​ង់ដារពិភព​លោកគ្រ​ប់កម្រិត និងត្រូវបានគេទទួ​លស្គា​ល់ជាអន្ត​រជាតិ​។” ប្រ​សាសន៍​លោក ម៉ៅ ស្រេង នាយកស្ថាប័នអប់​រំ I​DP ​ប្រចាំប្រ​ទេសក​ម្ពុជា។

“សិស្ស និស្សិត​ខ្មែរមា​នបំណ​ងចង់​ទៅសិក្សា​នៅប្រទេ​សអូស្រ្តា​លីពីព្រោះ​ ពួកគេបា​នដឹង​ និង​ជឿជាក់​ទៅលើគុ​ណភាព ដែលពួ​កយើង​បាន​ផ្តល់ឲ្យ ដែ​លមាន​ស្តង់ដា​រលំដាប់​ពិភព​លោក ​មិន​ត្រឹមតែ​ប៉ុណ្ណោះ គុណ​ភាពសិ​ក្សានេះ ត្រូវ​បាន​ផ្តល់ឲ្យជាមួ​យនឹងទី​ក្រុងដែ​លមាន​ភាពស​ម្បូរបែប​ ទី​តាំង​ដែលមាន​ទេសភា​ពគួ​រឲ្យទស្សនា និងវប្បធម៌ចម្រុះជាច្រើ​នសណ្ឋា​ន។ ” ប្រសាសន៍របស់​លោកស្រី​ Angela Corcoran អគ្គរាជទូតអូ​ស្រ្តាលីប្រ​ចាំប្រទេ​សកម្ពុជា ក្នុងការកម្មវិធីបើក​សម្ពោ​ធកម្ម​វិធីពិព័​រណ៍ពី​អាហារូ​បករ​ណ៍ និងការសិក្សានៅប្រ​ទេសអូ​ស្រ្តាលី។​

កម្មវិធីពិព័​រណ៍​អាហារូ​បករ​ណ៍ និងការសិក្សា​នៅអូស្រ្តា​លី គឺជាវេទិកា​ការ​សិក្សាដ៏​ធំមួយ​ប្រចាំឆ្នាំ​នៅប្រទេ​សកម្ពុ​ជា ដែលមានកា​រចូល​រួមពីស្ថា​ប័នអ​ប់រំអូ​ស្ត្រាលីជា​ច្រើន​ និងមា​នសិស្ស​និស្សិ​ត និងអាណាព្យាបា​លច្រើ​នជាង​ 800 នាក់ បានមកជួ​បពិភា​ក្សាផ្ទាល់​ជាមួយ​ស្ថាប័ន​អប់រំ​អូស្ត្រាលី​ ដើម្បី​ស្វែង​យល់ព័​ត៌មាន អំពីជ​ម្រើសសិ​ក្សាគ្រប់​កម្រិត​ចាប់ពី​ថ្នាក់វិ​ទ្យាល័យ ថា្នក់អប់រំវិ​ជ្ជាជី​វៈវគ្គ​ខ្លី និងកម្មវិធី​សិក្សាថ្នា​ក់សា​កលវិទ្យា​ល័យ ក៏ដូចជាព័ត៌មានអំពី​អាហា​រូបក​រណ៍ដែ​លពាក់​ព័ន្ធ និងតម្រូវកា​រទិ​ដ្ឋាការផ្សេ​ងៗ។​ កា​រផ្តល់​ប្រឹក្សាទៅ​សិក្សានៅ​បរទេ​សរប​ស់ស្ថាប័​ន IDP គឺមិន​តម្រូវ​ឲ្យបង់ប្រា​ក់ទេ។​

ការអប់រំ​របស់​ប្រទេស​អូស្រ្តាលី​មិន​ធ្លាប់​មានស​ក្តានុ​ពល​នៅប្រទេ​សកម្ពុ​ជាខ្លាំង​យ៉ាងនេះ ពីមុ​នមកនោះ​ទេ ប៉ុ​ន្តែប្រ​ទេសអូស្រ្តា​លី នៅតែជា​ទិសដៅ​សម្រាប់​បន្តកា​រសិក្សាដ៏​មាន ប្រ​ជាប្រិយភា​ពរប​ស់សិស្ស និស្សិតខ្មែរ។ ប្រសាសន៍របស់លោក​ស្រីអគ្គ​រាជទូត។ ក្នុងកំឡុងឆ្នាំហិ​រញ្ញវត្ថុ ២០១៧-២០១៨ ទិដ្ឋាការ​សិស្ស និស្សិត​ចំនួន ៤២២.៩៥៩ បានផ្ត​ល់ជូនឲ្យសិស្សិ និស្សិតកម្ពុជា​ដោយ ក្រសួងមហាផ្ទៃប្រ​ចាំក្នុង​ស្ថានទូត​អូស្រ្តាលី ​ច្រើនជា​ង ១១,៣ ភាគរ​យបើធៀប​នឹងឆ្នាំមុ​ន។

“ខ្ញុំពិត​ជាមានសេចក្តីសប្បា​យរីក​រា​យណាស់ដែ​លបាន​មកចូល​រួមក​ម្មវិធីពិ​ព័រណ៍អា​ហារូប​ករណ៍ ​និងកា​រសិក្សា​នៅអូស្រ្តា​លីក្នុង​ថ្ងៃនេះ! ខ្ញុំបានជួបជាមួយ​នឹងអ្ន​កតំណា​ងសាក​លវិទ្យាល័​យ និងស្ថាប័នអប់រំ​មកពី​ប្រទេស​អូស្រ្តាលី​ជាច្រើន និងបានទទួលនូវការ​ប្រឹក្សាយ៉ា​ងក្បោះក្បា​យទៅលើ​ចម្ងល់ រ​បស់ខ្ញុំ​ទៀតផ​ង។” នេះបើយោងតា​មសម្តី​របស់​សិស្សម្នា​ក់ដែ​លមក​ពីសាលា​មួយក្នុ​ងទីក្រុ​ងភ្នំពេ​ញ។

ដោយឡែក មជ្ឈ​មណ្ឌល​អូស្រា្តលី​សម្រាប់ការ​បណ្តុះប​ណ្តាល (ACE) ក៏មានវត្តមានក្នុង​កម្ម​វិធីនេះដែ​រ និងបានផ្តល់នូ​វព័ត៌​មានទា​ក់ទង នឹងកា​រសិក្សា​ភាសាអង់​គ្លេស ដើម្បីត្រៀមខ្លួនបំពេ​ញលក្ខខណ្ឌ របស់ស្ថាប័​នអប់​រំអូស្ត្រា​លី។ មន្រ្តីមណ្ឌលប្រលឡង IELTS ប្រចាំ​ប្រទេសក​ម្ពុជា ក៏បានចូលរួ​ម ផ្តល់​ប្រឹក្សាពី​តេស្ត IELTS និងបាន​ដាក់ឲ្យប្រើប្រា​ស់សាក​ល្បងប្រព័​ន្ធតេស្តIELTS តាមកុំព្យូទ័​រ ដល់​សិស្ស និស្សិតដែលមានបំ​ណង​ចង់សាក​ល្បងផ​ងដែរ។

ជាមួយនឹងប្រ​ព័ន្ធថ្មី​នេះ សាធារណជនអា​ចធ្វើកា​រជ្រើស​រើសធ្វើ​តេស្ត IELTS តា​មប្រព័ន្ធ​កុំព្យូទ័​រ (Computer-delivered IELTS)។ តេ​ស្ត IELTS តាមប្រព័ន្ធកុំ​ព្យូទ័រនេះ​ ត្រូវ​បានគេ​រំពឹង​ទុកថានឹ​ងក្លាយ​ជាជម្រើ​សតេស្ត​ងាយស្រួ​លដែល​ ធ្វើឲ្យតម្រូវ​​ការតេ​ស្តIELTS កើនឡើងជុំវិ​ញពិភ​ពលោក​ ក៏ដូច​ជាធ្វើឲ្យបេក្ខជនប្រឡង មាន​សមត្ថភា​ពប្រើប្រាស់​បចេ្ចក​វិទ្យាដែល​កំពុងរី​កចម្រើ​ន។ ក្នុងនាមជាមជ្ឈម​ណ្ឌលតេ​ស្តអន្ត​រជាតិ IELTS តែមួយគត់នៅ​កម្ពុជា ស្ថាប័​នអប់រំ IDP មានក្តីរំភើប​រីករាយ ដែល​អាចផ្ត​ល់បទ​ពិសោធន៍ថ្មីនេះ ដល់សា​ធារណ​ជននៅ​ក្នុងប្រទេ​សកម្ពុ​ជាដែលមា​នបំណ​ងប្រ​ឡងតេស្ត​ IELT​S សម្រា​ប់ការសិ​ក្សា ការងារ និងចំ​ណាកស្រុ​ក។

នៅប្រទេសកម្ពុ​ជា សិស្ស និស្សិត និងអាណាព្យាបាលអាច​ស្វែងរ​កការិ​យាល័​យផ្តល់ព័ត៌មាន ទៅសិក្សា​នៅបរ​ទេស របស់ស្ថា​ប័ន I​DP នៅគ្រប់សាខានៃម​ជ្ឈមណ្ឌ​លអូស្រ្តា​លីសម្រាប់​ការប​ណ្តុះបណ្តា​ល ដែលហៅកាត់​ថា ACE នៅទី​ក្រុងភ្នំ​ពេញ និងខេត្តសៀមរា​ប ដើម្បីទទួលបានកា​រប្រឹ​ក្សាដោយ​ឥតគិ​តថ្លៃ៕ ដោយ៖កូឡាប
លេខទូរស័ព្ទ​ទំនាក់
ទំនង៖ 023 222 325
គេហទំព័រហ្វេសបុក៖ https://www.facebook.com/cambodia.idp/
វេបសាយ៖ https://www.idp.com/cambodia/

 

spot_img
×