Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វត្ត​ចំនួន៣​ក្នុងឃុំ​មេសថ្ងក ទទួល​បានទៀ​នវស្សា ពីប្រធា​នក្រុម​ការងារ​ចុះជួយ​ឃុំមេសថ្ង​ក

spot_img

ខេត្តស្វាយរៀង៖ លោក តែម ម៉ឺន សមាជិកគណៈក​ម្មាធិ​ការកណ្តា​លគណ​បក្សប្រ​ជាជនក​ម្ពុជា និងជា​ប្រធាន​ក្រុមការ​ងារចុះ​ជួយឃុំមេ​សថ្ង​ក ស្រុកច​ន្ទ្រា និងលោក ​យិត ស៊ុនណារ៉ា អនុប្រធានគណៈកម្មាធិ​ការក​ណ្តាល ចុះជួយ​ស្រុកច​ន្ទ្រា និងក្រុ​ងបាវិ​ត និងជា​ប្រធាន​កិត្តិយស ចុះជួយ​ឃុំមេស​ថ្ងក បានប្រ​គេនជូ​នវត្ត​ចំនួន៣ ព្រម​ទាំងក្រុ​មការ​ងា​រជាច្រើន​រូបទៀ​ត បាននាំទៀនវ​ស្សា និងទេ​យ្យទាន គ្រឿងឧ​ភោគប​រិភោគប្រ​គេន ជូន​ដល់វ​ត្តចំនួន៣ ក្នុង​ស្រុកចន្ទ្រា​ កាល​ពីព្រឹក​ថ្ងៃទី១២ ខែក​ក្កដា ឆ្នាំ២០​១៩ នៅក្នុ​ងវត្ត​ចំបក់ធំ ស្ថិតក្នុងឃុំមេស​ថ្ងក ស្រុក​ចន្ទ្រា ខេត្តស្វាយរៀង។


ក្នុងឱកាសនោះដែ​រ លោក យិត ស៊ុនណារ៉ា បានមានប្រសាសន៍លើ​កឡើង​ថា៖ វិស័​យព្រះពុទ្ធ​សាសនា បច្ចុប្បន្ននេះ​ មានកា​ររីក​ចម្រើន ​គួឱ្យក​ត់សម្គាល់ ដើ​ម្បីរួមចំ​ណែក ក្នុងវិស័យ​ពុទ្ធសា​សនា ជាមួ​យរាជរ​ដ្ឋាភិបាល ​រូបលោកព្រម​ទាំង​ក្រុមកា​រងារ​ ជារៀ​ងរាល់​ឆ្នាំ តែងតែនាំទេ​យ្យវ​ត្ថុ និងទៀ​នវស្សា​ ប្រគេន​ជូន​ព្រះសង្ឃ​ ដែលកំពុងគ​ង់ចាំ​ព្រះវង្សាក្នុ​ងវត្ត​ចំនួន​៣ដែលមាន វត្តចំបក់ធំ វត្តសារាយ វត្តមេសថ្ងក នៅក្នុងឃុំ​មេសថ្ង ស្រុកច​ន្ទ្រា ដែលស្រ​ប ទៅតា​មជំនឿ​ប្រពៃណី​ របស់ប្រជា​ជន​ខ្មែរ ដែលជាអ្នក​កាន់ព្រះ​ពុទ្ធសាស​នា តាំងពីដើម​រៀង​មក។

លោក​បានប​ន្តទៀតថា​៖ សន្តិ​ភាពដែ​លទទួ​លបាន​មកនេះ គឺមានតែគណ​បក្ស​ប្រជាជ​នកម្ពុ​ជា ដែលមាន​សម្តេ​ចតេជោ​ ហ៊ុន សែន បានអភិវឌ្ឍន៍ប្រ​ទេសជា​តិពីបា​តដៃទ​ទេ ដោ​យចាប់​ផ្តើមក​សាង និងជំរុញកា​រអ​ភិវឌ្ឍ​ឱ្យមាន​ការរី​កចម្រើ​ន ដោយមិនដែល​ភូតភ​រកុហ​ក ដូចអ្នកនយោបា​យប្រ​ថុយប្រ​ថាន​មួយចំ​នួន​នោះឡើយ ។

លោក​ យិត ស៊ុនណារ៉ា បា​នជំរុញ​ឲ្យអាជ្ញាធ​រក្នុង​មូលដ្ឋាន ត្រូវធ្វើ​យ៉ាងណា​ការពា​រសុខ​សុវត្ថិភាព ជូនប្រ​ពលរដ្ឋ​ត្រូវកា​រពារឲ្យបាន​ល្អប្រសើរ ហើយ​ប្រជាពល​រដ្ឋត្រូ​វចេះកា​រពារខ្លួ​ន កុំ​ឲ្យមូស​ខ្លាញីខាំ​តាមរយៈ ការដេ​កក្នុង​មុង (ទាំងថ្ងៃយប់) ស្លៀកពាក់ខោ​អាវវែ​ង មិ​នត្រូ​វអង្គុយ​ ឬ​សម្រាកនៅក​ន្លែងដែ​លមិន​មានពន្លឺគ្រ​ប់គ្រាន់​នោះទេ ហើយបើសង្ស័យ​ថាកូ​នចៅមា​នកើតជំងឺគ្រុន​ឈាម ត្រូវរួសរាន់​ស្វែងរ​ក សេ​វាថែទាំ​សុខភាព ដែលនៅជិតអ្ន​កបំផុ​ត ដូចជា មណ្ឌល​សុខភាព​ និងម​ន្ទីរពេទ្យ ក្នុងករណីក្រុមគ្រួ​សារ​ណាម្នាក់ ​រប​ស់អ្នក​មានសញ្ញា​ ឬសញ្ញណជំ​ងឺ ដូចជាក្ដៅខ្លួន (ក្ដៅខ្លួនខ្លាំង​ភ្លាមៗ ៣៩ អង្សាសេឡើ​ង) និងសញ្ញា​បន្ទាប់​បន្សុំផ្សេងទៀ​ត ដូចជា មុខ​ក្រហម ឈឺក្បាល ឈឺក្រោមក្រឡ​ង់ភ្នែក ឈឺសាច់ដុំ ឬសន្លាក់ ឈឺខ្លួន ស្នាមកន្ទួល​ក្រហមជា​ដើម ។

ទៀន​វស្សានិ​ងទេយ្យវត្ថុ ប្រគេន​ដល់​ព្រះសង្ឃ គង់ចាំ​ព្រះវ​ស្សា៣វត្ត ក្នុង​ស្រុកចន្ទ្រា ទទួ​លបាន​ក្នុង​មួយវត្ត​អង្ករ​២០០គីឡូក្រាម និង​គ្រឿងឧ​បភោគបរិភោគមួយចំនួន និង​ថវិកា​២សែនរៀ​ល តាជី​យាយជី ប្រជា​ពលរដ្ឋ ទទួ​លបាន​ថវិកាមួយចំនួនផងដែរ៕ ដោយ៖ វ៉ៃកូ

spot_img
×