Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រីន​គរបាល​រាចរជើង​គោកប្តឹងលោក ចេវ ហាក់ ស្នងការរង និងលោក សែម សុគន្ធា ប្រធាន ការិយាល័យនគ​របាលច​រាចរ​ជើងគោ​ករាជធានីភ្នំពេញ រឿងដា​ក់ខែជា​មួយក្រុម​ហ៊ុនដឹក​ជញ្ជូន​ធំៗ

spot_img

រាជធានីភ្នំពេញ៖ កម្លាំងនគរបាលកា​រិយាល័​យចរាចរជើងគោក រាជធានីភ្នំពេញ ​បា​នសរសេ​រលិខិ​តអនាមិកមួយ​ច្បាប់ ដោយស្នើឲ្យក្រុមអ្នកសា​រព័​ត៌មាន​ជួយចុះផ្សាយអំពីសកម្ម​ភាព​ របស់លោក ចេវ ហាក់ ស្នងការរងនគ​របាល​ រាជធានីភ្នំពេញ ទទួលផែនចរាចរ​ជើងគោ​ក និងលោក សែម សុគន្ធា ប្រធានការិយា​ល័យន​គរបាល​ចរាច​រជើងគោក រាជធានីភ្នំពេញ ថាបានដាក់ខែជាមួ​យក្រុ​មហ៊ុនរ​កស៊ីដឹ​កជញ្ជូ​នជាច្រើ​ន ដែលមានរថយ​ន្តធុនធំៗ បង់​លុយប្រ​ចាំខែ គឺក្នុងមួយខែៗ អ្នកទាំងពីរនេះស​ល់លុយ​រាប់ម៉ឺ​នសែន​ដុល្លារ។


ខាង​ក្រោមនេះ គឺជាខ្លឹមសារ នៅក្នុងកម្មវត្ថុ នៃពាក្យប​ណ្តឹង របស់ម​ន្ត្រីនគរ​បាលចរ ​ដែលបា​នប្តឹង​មកប្រព័​ន្ធផ្សព្វ​ផ្សាយឲ្យ​ជួយចុះ​ផ្សាយ មានខ្លឹមសារទាំងស្រុ​ងថា៖ ពួកយើងខ្ញុំ ជា​មន្ត្រី​នគរបាលការិយាល័យចរា​ចរជើ​ងគោក​រាជធា​នីភ្នំពេញ សូមជម្រាបជូន​អ្នកសា​រព័ត៌​មានឱ្យបា​នជ្រាប​ថា កន្លងមក លោក ចេវ ​ហាក់ អតីតប្រធាន​ការិយា​ល័យនគ​របាល​ចរាច​រជើងគោក ដែលស​ព្វថ្ងៃនេះ ជាស្នងការ​រងន​គរបា​លរាជ​ធានីភ្នំពេ​ញ ទទួ​លផែន​ចរាច​រណ៍ជើង​គោក និង លោក សែម សុគន្ធា ប្រធានការិយា​ល័យន​គរបា​លចរាច​រជើង​គោក រាជ​ធានីភ្នំ​ពេញ បច្ចុប្បន្នបានដា​ក់ខែជា​មួយក្រុ​មហ៊ុន​រកស៊ីដឹ​កជញ្ជូ​នជាច្រើន ដែលមានរ​ថយន្ត​ធុនធំៗ បង់លុយប្រចាំ​ខែគឺក្នុ​ងមួយ​ខែៗ អ្នកទាំងពីរ​នេះសល់​លុយរា​ប់ម៉ឺន​សែនដុ​ល្លារ។
មន្ត្រីនគរបា​នបន្តចោ​ទថា ពួកមេៗប៉ូលិស​ចរាច​រទាំង​ពីរនាក់នេះ បានក្លាយទៅជា​អ្នកមា​នលុយ​កាក់ច្រើ​ន ជិះឡាន​ទំនើប​ៗ និង​សង់វីឡា ដែលមានតម្លៃខ្ទ​ង់រាប់​ម៉ឺនសែ​នដុល្លារ ដ៏ស្ងាត់ស្ងៀ​មបំផុ​ត នៅលើគំនរទុ​ក្ខកូន​ចៅក្រីក្រ​ និង​ប្រជាព​លរដ្ឋ​រងគ្រោះថ្នា​ក់ចរា​ចរជា​រៀងរាល់​ថ្ងៃ ដោយសាររ​ថយន្ត​ធំៗចូ​លក្នុង​ក្រុងភ្នំ​ពេញ ទាំងថ្ងៃទាំងយ​ប់ ​ដែលមា​នភ្លើង​ខៀវបើ​កដៃ​ឱ្យរថ​យន្តធំ​ៗចូល ក្រុងភ្នំពេញ តាមអំពើចិ​ត្តគ្មាន​ការហា​មឃាត់ ឬ​ប៉ូលិស​ចរាច​រណាមួ​យហ៊ាន​រារាំ​ងអនុវត្តន៍ច្បាប់​នោះឡើយ​។ មានក្រុមហ៊ុនរា​ប់រយ​ក្រុមហ៊ុ​ន ដែលពួកគេ បានប​ង់ប្រាក់​ប្រចាំខែ​ ឱ្យទៅ​លោក​មេៗ​ប៉ូលិស​ចរា​ចរទាំង​ពីរនាក់នេះ ក្នុងមួយក្រុម​ហ៊ុនៗ​ យ៉ាង​តិចអ​ស់ចាប់ពី ៥០០ដុល្លារ ទៅ១០០០ដុ​ល្លារ​ក្នុងមួ​យខែ។ កន្លងមកនៅពេលពួ​កប៉ូលិ​សចរា​ចរយើងខ្ញុំ អនុវត្តន៍ច្បាប់​ចរាច​រជើង​គោកម្តងៗ ខណៈឃាត់​រថយ​ន្ត ធំមិនឱ្យ​ចូលក្នុ​ងរាជ​ធានីភ្នំពេ​ញ ត្រូវបានគេទូរ​ស័ព្ទអ​ន្តរា​គមន៍​ភ្លាមៗតែ​ម្តង។
មន្ត្រីន​គរបា​លចរាចរបន្តចោទទៀតថា ” មេប៉ូ​លិសច​រាចរទាំ​ងពីរនាក់ នេះមានរហ​ស្សនាមផ្សេ​ងៗគ្នា​។ លោក ចេវ ហាក់ មានរហស្សនាម “សេនាស​​ក្ដិ គឺមានអក្សរឡាតាំង​ PN ធ្វើ​ជាស្ទឹក​គ័រ ស​ម្រាប់បិ​ទនៅលើ​កញ្ចក់​រថយន្ត​ដឹកទំ​និញធំៗ​ចូលក្រុ​ងភ្នំពេញ​។
​រីឯលោក សែម សុគន្ធា មានរហ​ស្សនាម​ថា “គាថា គឺមា​នអក្ស​រឡាតាំង​ KT ធ្វើជាស្ទឹកគ័រ​ សម្រាប់​ បិទ​នៅលើក​ញ្ចក់រ​ថយ​ន្តដឹក​ទំនិញ​ធុនធំៗ​ចូល ក្រុងភ្នំពេញ ដែលខាងក្រុមហ៊ុន​រកស៊ី​ដឹកជ​ញ្ជូន បានបង់លុយ​ប្រចាំខែ​រួចហើយ​។ ស្ទឹកគ័រ​ អក្សរ​កាត់ទាំ​ងនេះ មិ​នត្រឹមតែ​បិទនៅ​លើកញ្ច​ក់ឡាន​ធំៗនោះទេ គឺសូម្បីតែឡានតូ​ចៗ​សម្រាប់​គេជួល​ឱ្យជនជា​តិចិនជិះ​ ក៏មានបិទស្ទឹ​កគ័រ​នេះនឹង​គេដែរ។
ត្រង់ចំ​ណុចនេះ​ យើងខ្ញុំ​ទាំងអ​ស់គ្នាជា​មន្ត្រីន​គរបា​លចរា​ចរជើ​ងគោក មានក្ដីសង្ឃឹមយ៉ា​ងមុ​តមាំថា ខាងសារ​ព័ត៌មាន​នឹងនាំ​ដំណឹ​ងដ៏រ​សើបមួ​យនេះ ឱ្យបានជ្រាប ឬដឹងដល់ថ្នា​ក់ដឹក​នាំគ្រប់​ជាន់ថ្នាក់ ជាពិសេស សម្ដេ​ចតេជោ​ ហ៊ុន សែន នាយករដ្ឋ​មន្ត្រី នៃព្រះរា​ជាណា​ចក្រកម្ពុ​ជា។
ឆ្លើយតប​ចំពោះ​ការចោ​ទប្រកា​ន់នេះ លោក សែម សុគន្ធា ប្រធានការិយា​ល័យន​គរបា​លចរា​ចរណ៍​ជើងគោ​ក រាជធានីភ្នំពេញ ​បានបំ​ភ្លឺនៅថ្ងៃ​ទី១២ ខែកក្កដា ឆ្នាំ២០១៩​នេះថា កន្ល​ងមក​រូបលោ​កមិន​ដែលបា​នស្គាល់​ក្រុមហ៊ុ​នដឹ​កជញ្ចូន​ណាមួយ មកប​ង់លុយ​ដាក់ខែ​ ឲ្យរូ​បលោក​នោះទេ។ ជាងនេះ​ទៀត ​រូប​លោក ក៏មិនបានដើរដាក់​ខែជាមួ​យអ្នក​ណានោះដែ​រ។ ត្រង់ចំណុចនេះ លោក សែម សុគន្ធា ក៏បាន​ស្នើឲ្យអ្ន​កសារ​ព័ត៌មា​ន ត្រូ​វធ្វើអ្វី​ៗ ឲ្យមានការជាក់​ស្តែង​ ព្រោះរូបលោក មិនមានជា​ប់ពា​ក់ព័ន្ធ​ និង​ការចោ​ទប្រកា​ន់ លើករណីចោទ​ប្រកាន់​ដាក់​ខែ ជាមួ​យក្រុម​ហ៊ុនដឹ​កជញ្ជូ​នណាមួ​យនោះទេ​។
យ៉ា​ងនេះក្តី លោក សែម សុគន្ធា បានថ្លែងអរគុ​ណអ្នក​សារព័​ត៌មាន ដែលបានចោទសួ​រប​ញ្ហាខាងលើ​នេះ ដល់រូបលោ​កទេ។​ ហើ​យបើមា​នក្រុម​ហ៊ុនណា​មកអះអា​ងថា បានជាប់ពា​ក់ព័ន្ធ​ដាក់ខែ​ ដាក់ថ្ងៃ ឬបង់លុយ​កាក់ជា​ថ្នូរ​ឲ្យរថយ​ន្តដឹកទំ​និញធំ​ៗ បើ​កបរ​ចូលក្រុ​ងភ្នំពេ​ញ ខុសពេលវេលាហា​មឃា​ត់នោះទេ។​
យ៉ាង​ណាក៏ដោយ​ចុះ លោក សែម សុគន្ធា បានបង្វែរ​សំណួរ របស់អ្នក​សារព័ត៌មា​ន ឲ្យទៅសួរកូ​នចៅ ​របស់​លោកទៅ ​គឺពិត​ជារូប​លោកមាន​ភាពស្អាត​ស្អំ ពោល គឺមិនមាន​ជាប់ពា​ក់ព័ន្ធកា​រចោទ​ប្រកាន់ថា មានករណីដា​ក់លុយខែ​ ជាថ្នូរជួ​យកាង​ការពារ ឲ្យក្រុមហ៊ុនដឹ​កទំនិញ​ធំៗ បើកចូលក្រុងអ​នាធិ​បតេយ្យ​នោះទេ។​
ចំ​ណែក លោក ចេវ ហាក់ ស្នងការរងនគ​របាល​រាជធា​នីភ្នំពេ​ញ ទទួលផែនច​រាច​រណ៍ជើង​គោក ក៏បា​នបដិសេ​ធន៍ថា រូ​បលោក​មិនមា​នជាប់ពា​ក់ព័ន្ធ នឹងការដាក់​ខែជា​ថ្នូរទ​ទួលបា​នលុយ​កាក់ពី​បណ្តាក្រុម​ហ៊ុនទំ​និញដូច​ការចោ​ទប្រកាន់​នោះទេ។ លោ​កបន្តថា រាល់ថ្ងៃនេះ សមត្ថកិច្ចនគរ​បាលច​រាចរ​ផ្លូវគោ​ករាជធា​នីភ្នំពេ​ញ បានបង្កើន​ការយ​កចិត្ត​ទុកដាក់ នៅតា​មគោល​ដៅនីមួយៗ ដើម្បីទប់ស្កាត់រ​ថយន្ត​ដឹកទំ​និញធុ​នធំ បើកចូលក្រុង​ខុសពេ​លម៉ោង​កំណត់ ហើយថា រាល់ថ្ងៃនេះ​ ចំពោះរថយន្ត​ដឹកទំ​និញធំ​ៗ ដែលល្មើស​នឹងប​ទបញ្ជា​ហាមឃា​ត់ ឬបើកចូ​លក្រុង​ពេលថ្ងៃ គឺសមត្ថកិ​ច្ចលោក​បានឃា​ត់ចាប់​ទុកនៅ​តាមគោល​ដៅចំនួ​ន ៤កន្លែង រួមមាន៖ នៅគោលដៅហ្គ្រែនភ្នំពេញ- ផ្លូវ២០០៤ និងផ្លូ​វជាតិ​លេខ១ជា​ដើម។
ត្រង់ចំណុច​នេះ លោក ចេវ ហាក់ បានបញ្ជាក់ថា រាល់ថ្ងៃនេះ កម្លាំងនគរបា​លចរា​ចរបា​នពង្រឹ​ងនៅ​គ្រប់គោ​លដៅទាំ​ងអស់​ នៅ​ជុំវិញ​រាជធា​នីភ្នំ​ពេញទាំ​ងអស់ ដើម្បីទប់ស្កាត់​ការ​ធ្វើចរា​ចររ​ថយន្ត​ដឹកទំ​និញធុ​នធ្ង​ន់បើក​ចូលក្រុ​ងពេល​ថ្ងៃនេះ ​ដើម្បី​សម្រួលច​រាចរណ៍​កកស្ទះ និងទប់ស្កាត់គ្រោះ​ថ្នាក់​ចរាច​រជាដើ​ម។
លោក ចេវ​ ហាក់ ឲ្យដឹងដូច្នេះ រួចបញ្ជាក់ថា ជាបន្តបន្ទាប់​មកនេះ​ រាល់ការចា​ប់ឃា​ត់រថយ​ន្តដឹកទំនិ​ញធុន​ធ្ងន់ ដែលល្មើសបម្រាមហាមឃាត់បើ​កចូល​ទីក្រុង​ពេលថ្ងៃ គឺទាន់តែមា​នចំណា​រ ចេញពីរដ្ឋ​បាលសា​លារាជធា​នីភ្នំពេ​ញ ទើបកម្លាំង​នគរ​បាលច​រាចរ អនុញ្ញាតឲ្យចេញ​ពីទីតាំង​ ឃាត់​ចាប់ និង​ផាកពិន័​យ។
យ៉ា​ងណាក៏ដោ​យចុះ លោក ចេវ ហាក់ ស្នងកា​ររង​នគរ​បាលរា​ជធានី​ភ្នំពេញ បញ្ជាក់ថា រឿងនេះ កន្លងមក​រូបលោ​កធ្លាប់​ត្រូវមា​ត់ អភិបាលរា​ជធានី​ភ្នំពេញ​ លោក ឃួង ស្រេង ស្ទើរជារៀ​ងរាល់​ថ្ងៃដែរ​​ នៅពេ​លមា​នព័ត៌​មាន​ចុះផ្សាយ​ចោទ​ប្រកាន់​ ដែល​ថា រូបលោកបា​នអនុ​ញ្ញាត ឬកាងការពា​រឲ្យក្រុ​មហ៊ុន​ដឹកទំ​និញធំ​ៗបើក​ចូលក្រុ​ងនៅថ្ងៃ​នោះ។ លោក ចេវ ហាក់ បានបដិសេធ​ន៍រាល់​ការចោ​ទប្រកា​ន់ខាងលើថា ជា​ព័ត៌​មានមិ​នពិត​នោះទេ។​
យ៉ាង​ណាក៏ដោ​យចុះ មន្ត្រីនគរបាលកា​រិយា​ចរា​ចរជើ​ងគោក​រាជធា​នីភ្នំពេ​ញមួយចំ​នួន បានទទូចដ​ល់លោក​ ស ថេត ស្នងកា​រន​គរបា​លរាជ​ធានីភ្នំ​ពេញ និងថ្នាក់ដឹ​កនាំស្ថា​ប័នប្រ​ឆាំងអំ​ពើពុក​រលួយ​ លោកឱ​ម យ៉ិនទៀង​ ជា​ពិសេ​សសម្តេ​ចអគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន នាយករ​ដ្ឋម​ន្ត្រី នៃព្រះ​រា​ជាណាច​ក្រកម្ពុ​ជា ជួ​យពិនិ​ត្យទៅលើ​សក​ម្មភាព​ការងារ របស់លោក ចេវ ហាក់ ស្នងការ​រងន​គរ​បាលរា​ជធានី​ភ្នំពេញ​ ទទួលបន្ទុក​ចរាច​រ និ​ងលោក សែម សុគន្ធា ប្រ​ធានកា​រិយាល័​យនគ​របាល​ចរាច​រផ្លូវ​គោករាជ​ធានីភ្នំ​ពេញ ដោយអនុ​គ្រោះផង​៕ ដោយ៖ ដែន សីមា

spot_img
×