ឆ្នាំជូត ៖ ថ្ងៃនេះអ្នកត្រូវប្រយ័ត្នប្រយែងជាងជាមួយរឿងពាក់ព័ន្ធដល់លុយកាក់ ។ អ្នកងាយខាតបង់ប្រាក់ទៅក្នុងរឿងមិនសក្តិសម។ គួរមានផែនការចំណាយឲ្យច្បាស់លាស់ ។ រឿងមនោសញ្ចេតនាអាចនឹងជួបបញ្ហាស្មុគស្មាញទាំងសងខាងមិនយល់ចិត្តគ្នា ធ្វើឲ្យទំនាស់កាន់តែជ្រាលជ្រៅ ។
-បុព្វហេតុ ៤ពិន្ទុ ។ លាភ ៣ពិន្ទុ ។ សុខភាព៤ពិន្ទុ ។ មនោសញ្ចេតនា ៣ពិន្ទុ ។ លេខសំណាង ៥,៨ពិន្ទុ ។ ម៉ោងល្អ 15h-17h ។ ពណ៌ ៖ ទឹកសមុទ្រ , ស ។ អ្នកយកអាសា ៖ ឆ្នាំរកា វក ម្សាញ់ ។
ឆ្នាំឆ្លូវ ៖ ការងារមិនល្អ អ្នកមានអារម្មណ៍នឿយណាយ ។ តាំងពីដើមចង់ធ្វើរឿងល្អ រួមយោបល់ឲ្យអ្នកនៅជុំវិញខ្លួន តែចុងក្រោយគេពុំយល់បែរជាច្រណែនឈ្នានីសអ្នកទៅវិញ ។ មនោសញ្ចេតនា មានភាពល្អប្រសើរ គូស្នេហ៍យកចិត្តទុកដាក់ចំពោះអ្នកច្រើនជាងមុន ។
-បុព្វហេតុ ៣ពិន្ទុ ។ លាភ ៣ពិន្ទុ ។ សុខភាព ៤ពិន្ទុ ។ មនោសញ្ចេតនា ៥ពិន្ទុ ។ លេខសំណាង ២,៥ពិន្ទុ ។ ម៉ោងល្អ 15h-17h ។ ពណ៌ ៖ លឿង , ត្នោត ។ អ្នកយកអាសា ៖ ឆ្នាំចរ , ថោះ , កុរ ៕
ឆ្នាំខាល ៖ អ្នកជួបសំណាងល្អទាំងក្នុងការងារ និងរឿងមនោសញ្ចេតនា ។ អ្នករកស៊ីធ្វើជំនួញងាយរកប្រាក់ចំណេញបានយ៉ាងងាយស្រួល ដោយអ្នកគ្រាន់តែរហ័សចាប់យកឱកាសនេះឲ្យទាន់ពេល ។ មនុស្សដែលអ្នកប៉ងប្រាថ្នាធ្វើជាគូគាប់ក៏បានផ្តល់ចម្លើយគួរជាទីសង្ឃឹមដល់អ្នក ។
-បុព្វហេតុ ៖ ៤ពិន្ទុ ។ លាភ ៥ពិន្ទុ ។ សុខភាព ៤ពិន្ទុ ។ មនោសញ្ចេតនា ៥ពិន្ទុ ។ លេខសំណាង ៤,៧ពិន្ទុ ។ ម៉ោងល្អ 7h-9h ។ ពណ៌ ៖ ខ្មៅ , លឿង ។ អ្នកយកអាសា ៖ ឆ្នាំមមែ , ចរ , កុរ ៕
ឆ្នាំថោះ ៖ អ្នកងាយមានឱកាសសហការពង្រីកជំនួញក្នុងថ្ងៃនេះ ។ អ្នកធ្វើការក្រុមហ៊ុនត្រូវក្រើនរំលឹកខ្លួនឯងអំពីការគោរពច្បាប់ទម្លាប់ដែលក្រុមហ៊ុននិងថ្នាក់លើលើកឡើង ។ ប្រសិនមានរឿងអ្វីមិនសមហេតុផល ចូរក្លាហានឆ្លុះបញ្ចាំងជាមួយថ្នាក់លើ ។
-បុព្វហេតុ ៣ពិន្ទុ ។ លាភ ៤ពិន្ទុ ។ សុខភាព ៤ពិន្ទុ ។ មនោសញ្ចេតនា ៥ពិន្ទុ ។ លេខសំណាង ១,៩ពិន្ទុ ។ ម៉ោងល្អ 7h-9h ។ ពណ៌ ៖ ខ្មៅ, ទឹកសមុទ្រ ។ អ្នកយកអាសា ៖ ឆ្នាំចរ , កុរ , មមែ ៕
ឆ្នាំរោង ៖ រឿងមនោសញ្ចេតនាជួបទំនាស់ច្រើន បញ្ហាចាស់ថ្មីគរត្រួតគ្នាដែលពុំទាន់រកឃើញដំណោះស្រាយ ។ ការងារធ្លាក់ចុះជួបការលំបាកឧបសគ្គច្រើនចំពោះមុខ អ្នកត្រូវប្រយ័ត្នមានសត្រូវឈ្នានីសពីក្រោយខ្នង ។
-បុព្វហេតុ ៣ពិន្ទុ ។ លាភ ៤ពិន្ទុ ។ សុខភាព ៤ពិន្ទុ ។ មនោសញ្ចេតនា ៣ពិន្ទុ ។ លេខសំណាង ៣,៦ពិន្ទុ ។ ម៉ោងល្អ 15h-17h ។ ពណ៌ ៖ លឿង , ត្នោត ។ អ្នកយកអាសា ៖ ឆ្នាំចរ , រកា, វក ៕
ឆ្នាំម្សាញ់ ៖ ថ្ងៃនេះអ្នកមិនចាំបាច់ខ្វាយខ្វល់ហួសអំពីបញ្ហាលុយកាក់ ។ ទោះបីជាអ្នកធ្វើការស៊ីប្រាក់ខែ ឬធ្វើជំនួញក៏សុទ្ធតែជួបសំណាងល្អ ។ ប្រាក់ចំណូលអាស្រ័យហេតុនេះក៏កើនឡើង ។ មនោសញ្ចេតនាមិនល្អ ។ អ្នកកំពុងមិនដឹងត្រូវនិយាយអ្វីជាមួយមនុស្សដែលខ្លួនស្រឡាញ់អំពីបញ្ហាដែលអ្នកកំពុងត្រូវប្រឈមមុខ ។ ជម្រើសយ៉ាងដូចម្តេចក៏នឹងមានអ្នកត្រូវរងរបួសផ្លូវចិត្ត ។
-បុព្វហេតុ ៤ពិន្ទុ ។ លាភ ៥ពិន្ទុ ។ សុខភាព ៤ពិន្ទុ ។ មនោសញ្ចេតនា ៣ពិន្ទុ ។ លេខសំណាង ៤,៩ពិន្ទុ ។ ម៉ោងល្អ 15h-17h ។ ពណ៌ ៖ ក្រហម , ទឹកក្រូច ។ អ្នកយកអាសា ៖ ឆ្នាំរកា , ឆ្លូវ , វក ៕
ឆ្នាំមមី ៖ មានអ្នកជួយយកអាសាដោះស្រាយរាល់បញ្ហារបស់អ្នក ។ គ្រួសារសន្សឹមៗត្រឡប់មករកភាពសុខសាន្ត មិនជួបព្យុះភ្លៀងទៀត ។ ជានិច្ចកាលអ្នកចង់ធ្វើរឿងល្អបំផុតសម្រាប់គូស្នេហ៍ ។ ប្រាក់ចំណូលពីការងារក៏ច្រើនសន្ធឹក គ្រប់គ្រាន់ឲ្យអ្នកចាយវាយទូលាយដៃ ។
-បុព្វហេតុ ៤ពិន្ទុ ។ លាភ៥ពិន្ទុ ។ សុខភាព ៤ពិន្ទុ ។ មនោសញ្ចេតនា ៥ពិន្ទុ ។ លេខសំណាង ៖ ២,៩ពិន្ទុ ។ ម៉ោងល្អ ៖ 7h-9h ។ ពណ៌ ៖ ទឹកក្រូច , ផ្កាឈូក ។ អ្នកយកអាសា ៖ ឆ្នាំចរ , ថោះ , ខាល ៕
ឆ្នាំមមែ ៖ មនោសញ្ចេតនាមិនល្អ ។ អ្នកមានអារម្មណ៍នឿយហត់ជាមួយនឹងទំនាកទំនងបច្ចុប្បន្ន និងចង់បញ្ចប់តែបែរជាមិនមានភាពក្លាហាននិយាយចេញ ។ អ្នកទាំង២ខូចចិត្តដូចគ្នា តែអ្នកនៅតែមានអារម្មណ៍សោកស្តាយពេលវេលាដ៏ស្រស់ស្អាតមុននោះ ។ ប៉ុន្តែអ្នកនៅតែរក្សាបានភាពនឹងនរ និងបែងចែកច្បាស់លាស់រវាងការងារ និងរឿងផ្ទាល់ខ្លួន មិនឲ្យរឿងមនោសញ្ចេតនា ឥទ្ធិពលដល់ការងាររបស់ខ្លួនសម្រេចបានយ៉ាងល្អភារកិច្ចត្រូវបានប្រគល់ឲ្យ ។
-បុព្វហេតុ ៥ពិន្ទុ ។ លាភ ៤ពិន្ទុ ។ សុខភាព ៤ពិន្ទុ ។ មនោសញ្ចេតនា ៣ពិន្ទុ ។ លេខសំណាង ៥,៨ពិន្ទុ ។ ម៉ោងល្អ 13h-15h ។ ពណ៌ ៖ ត្នោត ទឹកក្រូច ។ អ្នកយកអាសា ៖ ឆ្នាំកុរ ឆ្នាំថោះ ឆ្នាំមមី ៕
ឆ្នាំវក ៖ ថ្ងៃនេះអ្នកទទួលបានរឿងល្អបំផុតដូចបំណងនិងមានសុភមង្គលជាមួយនឹងអ្វីដែលខ្លួនបានជ្រើសរើស ។ អ្នកប្រែជាមានភាពលេចធ្លោជាងកណ្តាលចំណោមមនុស្ស ។ ចូរប្រឹងប្រែងបន្តទៀត អ្នកប្រាកដជានឹងទទួលបានឱកាសអភិវឌ្ឍន៍ច្រើនទៀត ។
-បុព្វហេតុ ៥ពិន្ទុ ។ លាភ ៤ពិន្ទុ ។ សុខភាព ៤ពិន្ទុ ។ មនោសញ្ចេតនា ៥ពិន្ទុ ។ លេខសំណាង ២,៧ពិន្ទុ ។ ម៉ោងល្អ 13h-15h ។ ពណ៌ ៖ ស លឿង ។ អ្នកយកអាសា ៖ ឆ្នាំជូត រោង រកា ៕
ឆ្នាំរកា ៖ អ្នកត្រូវយកចិត្តទុកដាក់ឲ្យបានច្រើនជាងដល់គ្រួសាររបស់ខ្លួន ។ ព្រោះកំពុងមានបញ្ហាប្រេះស្រាំក្នុងទំនាក់ទំនងប្តីប្រពន្ធ ។ ទាំង២នាក់កំពុងមានការខ្វែងគំនិត ។ ល្អបំផុតអ្នកទាំង២គួរលៃពេលជជែកគ្នា រ៉ាយរ៉ាប់និងចែករំលែកជាមួយគ្នានូវរឿងដែលខ្លួនចង់ ។ ផ្ទុយពីមនោសញ្ចេតនាការងាររបស់អ្នករីកចម្រើនបំផុត បានថ្នាក់លើជឿជាក់ និងប្រគល់ភារកិច្ចសំខាន់ៗឲ្យគ្រប់គ្រង ចូរប្រឹងប្រែងសម្រេចឲ្យបានសមិទ្ធផលល្អ ។
-បុព្វហេតុ ៥ពិន្ទុ ។ លាភ ៤ពិន្ទុ ។ សុខភាព ៤ពិន្ទុ ។ មនោសញ្ចេតនា ៣ពិន្ទុ ។ លេខសំណាង ៣,៦ពិន្ទុ ។ ម៉ោងល្អ 7h-9h ។ ពណ៌ ៖ ប្រាក់ លឿង ។ អ្នកយកអាសា ៖ ឆ្នាំម្សាញ់, ឆ្លូវ , រោង ៕
ឆ្នាំចរ ៖ ប្រយ័ត្នមានអ្នកឈ្នានីសពីក្រោយខ្នង ។ ជោគជ័យដែលអ្នកទទួលបានធ្វើឲ្យអ្នកក្លាយជាគោលដៅរបស់ជនអាក្រក់ ។ ទាំងសកម្មភាព និងពាក្យសម្តីរបស់អ្នកអាចនឹងត្រូវជននោះតាមដាននិងចាប់កំហុស ។ ដូច្នេះអ្នកត្រូវប្រយ័ត្នប្រយែងក្នុងគ្រប់កិច្ចការ ។ ថ្ងៃនេះដែរអ្នកងាយជួបបញ្ហាអំពីផ្លូវរំលាយអាហារ ។ ចូរបរិភោគនិងសម្រាកឲ្យបានត្រឹមត្រូវ បន្ថយបរិភោគអាហារក្រៅផ្ទះ ។
-បុព្វហេតុ ៣ពិន្ទុ ។ លាភ ៤ពិន្ទុ ។ សុខភាព ៤ពិន្ទុ ។ មនោសញ្ចេតនា ៣ពិន្ទុ ។ លេខសំណាង ៥,៩ពិន្ទុ ។ ម៉ោងល្អ 17h-19h ។ ពណ៌ ៖ ស , ប្រាក់ ។ អ្នកយកអាសា ៖ ឆ្នាំជូត , ឆ្លូវ , មមែ ៕
ឆ្នាំកុរ ៖ បុព្វហេតុជោគជ័យ អ្នកជ្រើសរើសបាននូវអ្វីដែលសមស្របបំផុតសម្រាប់ខ្លួន ។ ចំណូលកើនឡើងជាងមុន តែក៏ត្រូវចេះសន្សំសំចៃកុំខ្ជះខ្ជាយ ។ រឿងមនោសញ្ចេតនា ធ្លាក់ចុះ ការឈ្លោះប្រកែកគ្នាអាចផ្ទុះឡើងគ្រប់ពេល ចូរនឹងនរកុំឆេវឆាវធ្វើអ្វីខ្លះការពិចារណា ។
-បុព្វហេតុ ៥ពិន្ទុ ។ លាភ ៤ពិន្ទុ ។ សុខភាព ៤ពិន្ទុ ។ មនោសញ្ចេតនា ៣ពិន្ទុ ។ លេខសំណាង ៥,៩ពិន្ទុ ។ ម៉ោងល្អ 17h-19h ។ ពណ៌ ៖ ស ប្រាក់ ។ អ្នកយកអាសា ៖ ឆ្នាំជូត , ឆ្លូវ , មមែ ៕