Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផឹកស្រា​ជាមួយគ្នា ហើយ​កើត​ទំនាស់​ពាក្យសម្តីទាញ​កាំបិត​កាប់​ដាច់​ម្រាមដៃ​អស់​ ៣

spot_img

​ករណី​បង្ក​របួសស្នាម ដែល​បង្ក​ឲ្យ​ជនរងគ្រោះ​ដាច់​ម្រាមដៃ​អស់​ចំនួន​៣ បន្ទាប់​អ្នក​ទាំងពីរ បាន​ផឹកស្រា​ជាមួយគ្នា ហើយ​ទំនាស់​ពាក្យសម្តី​ទៅ​បង្កើតជា​ទំនាស់ ពេលនោះ​ជនបង្ក​កាន់​កាំបិត និង​ជនរងគ្រោះ​កាន់​ពូថៅ ហើយ​ត្រូវ​ជនបង្ក​កាប់​ចំ​ម្រាមដៃ រួច​រត់​គេចខ្លួនបាត់​។​

​សមត្ថកិច្ច​ស្រុក​កែវ​សីមា​ឲ្យ​ដឹងថា ហេតុការណ៍​កើតឡើង​នៅវេលា​ម៉ោង ១៥ និង ៣០​នាទី​ថ្ងៃទី ១២ ខែកក្កដា​ឆ្នាំ ២០១៩ នៅ​ចំណុច​ជិត​អូរ​កូន​ព្រះ ស្ថិតក្នុង​ភូមិ​ពូ​គង់ ឃុំ​ស្រែ​ព្រះ ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី​។​

​ជនរងគ្រោះ ឈ្មោះ កែវ កេ​ត ភេទ​ប្រុស​អាយុ ២៧​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ភូមិ​ជា​ធា​ច ឃុំ​ដូង ស្រុក​រមាសហែក ខេត្តស្វាយរៀង រងរបួស​ដៃ​ឆ្វេង​ដាច់​ម្រាមដៃ​ចំនួន​៣​។​

​ចំណែក​ជនបង្ក​ឈ្មោះ កើត ទ្រេ​ន ភេទ​ប្រុស អាយុ ៤៧​ឆ្នាំ​ភេទ​ប្រុស មាន​ស្រុកកំណើត​ភូមិ​ពោន ឃុំ​ដូង ស្រុក​រមាសហែក ខេត្តស្វាយរៀង ។

​មុន​កើតហេតុ អ្នក​ទាំងពីរ បាន​ផឹកស្រា​ជាមួយគ្នា ហើយ​មានទំនាស់​ពាក្យសម្តី ពេលនោះ​ជនបង្ក​កាន់​កាំបិត និង​ជនរងគ្រោះ​កាន់​ពូថៅ ហើយ​ត្រូវ​ជនបង្ក​កាប់​ចំ​ម្រាមដៃ ដែល​កាន់​ពូថៅ​នោះ​បណ្ដាល​ឲ្យ​ដាច់​ម្រាម ៣​តែម្តង ។​

​សមត្ថកិច្ច​បាន​បន្តទៀត​ថា នៅពេល​កម្លាំង​ប៉ុស្តិ៍ បាន​ចុះ​ដល់​កន្លែងកើតហេតុ ផ្ទះ​ជនបង្ក​បាន​ចាក់សោ​ផ្ទះ​រត់​គេចខ្លួនបាត់ ឯ​ជនរងគ្រោះ ត្រូវបាន​បងប្អូន​បញ្ជូន​ទៅកាន់​មណ្ឌល​សុខភាព​កា​បី ស្រុក​ស្នួល ខេត្តក្រចេះ ។ ករណីនេះ កម្លាំង​នគរបាល​ប៉ុស្តិ៍ និង​ប្រជា​ការពារ កំពុងតែ​ស្រាវជ្រាវ​តាម​ចាប់ខ្លួន​ជនដៃដល់​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×