Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បន្ទាយមានជ័យ​ឆ្លង​ឆ្នាំ​ចាស់ និង​ទទួល​អំណរ​ឆ្នាំ​ថ្មី នៅ​សួន​មានជ័យ​(​អតីត​វេទិកា​ខេត្ត​) នា​ក្រុង​សិរីសោភ័ណ​

spot_img

បន្ទាយមានជ័យ ៖ រ​បន្ទាយមានជ័យ​ឆ្លង​ឆ្នាំ​ចាស់​និង​ទទួល​អំណរ​ឆ្នាំ​ថ្មី ធំដុំ​នៅ​សូន​មានជ័យ​(​អតីត​វេទិកា​ខេត្ត​) នា​ក្រុង​សិរីសោភ័ណ កាលពី​រាត្រី​ថ្ងៃទី​៣១​ធ្នូ​ឆ្នាំ​២០១៧ រហូត​ដល់​រំលង​អាធ្រា​ត្រ​ថ្ងៃទី​១​ខែ​មករា​ឆ្នាំ​២០១៨ នា​សួន​មានជ័យ​ក្រុង​សិរីសោភ័ណ​។ មាន​មនុស្ស​រាប់រយ​ពាន់​នាក់ ពិសេស​យុវជន នារី​ចូលរួម ។​

​លោក សួន បវរ អភិបាល​ខេត្ត​បន្ទាយមានជ័យ​បាន​និយាយ​ទៅកាន់​ប្រជាពលរដ្ឋ​រាប់រយ​នាក់​ក្នុង​ពី​ឆ្លង​ឆ្នាំ​ថ្មី​នោះ​ថា​: ” ពេញ​១​ឆ្នាំ​២០១៧​កន្លងផុត​ទៅ​នេះ យើង​សូម​លា​ឆ្នាំ​ចាស់​ទាំង​ក្តី​អាល័យ ហើយ​សូម​ថ្លែងអំណរគុណ​នូវ​សមិទ្ធផល​ជាច្រើន ។​យើង​សូម​អះអាង​ខិតខំ​បន្ថែម​នៅ​ឆ្នាំ​ថ្មី​២០១៨ នេះ “​។

​រដ្ឋបាលខេត្ត មន្ទីរ អង្គភាព កងកំលាំងប្រដាប់អាវុធ អង្ក​ការ​រ​ដៃគូរ​អភិវឌ្ឍន៍ ក្រុមហ៊ុន វិស័យ​ឯកជន មហាជន​បាន​រួបរួមសាមគ្គី​ជា​ធ្លុង​មួយ​ក្នុងការ​ខិតខំ​ប្រឹង ប្រែ​ង តស៊ូ​ពុះពារ គ្រប់​ឧបសគ្គ​អត់ធ្មត់ ជំនះ​គ្រប់​ការលំបាក និង​បញ្ហា​ប្រឈម​គ្រប់បែប​យ៉ាង​ដើម្បី​ជុំរុញ​ការអភិវឌ្ឍន៍​លើ​គ្រប់​វិស័យ​ក្នុង​ខេត្ត​បន្ទា​មានជ័យ​នេះ ក្នុង​គោលដៅ​លើកស្ទួយ​ជីវភាព សុខុមាភាព​របស់​ប្រជាពលរដ្ឋ​ឲ្យ​កាន់តែ​សម្បូរ​សប្បាយ​និង​រស់នៅ​ប្រកប​ដោយ​សុភមង្គល​។​

​លោក​សួន បវរ បាន​បន្តថា : ក្នុង​ឆ្នាំ​២០១៧​កន្លងមកនេះ​ការងារ​បង្កបង្កើនផល​សម្រេច​បាន​លើស​ផែនការ​មាន ២៥០.០០០​ហិកតា ទិន្នផល​ស្រូវ​ខ្ពស់​ជាង​មុន បរិមាណ​ស្រូវ​ច្រើន​ជាង​មុន គុណភាព​ស្រូវ​ល្អ​ជាង​មុន ធ្វើឲ្យ​ប្រជាកសិករ​កាន់តែ​ល្អប្រសើ​រជាង​មុន ។​ស្របពេល​នោះ​រាជរដ្ឋាភិបាល​ក៏​បាន​ខិតខំ​រក​ទីផ្សារ​លក់​ផលិតផល ជូន​ដល់​ប្រជា​កសិករ​ក្នុង​តំលៃ​សមស្រប ដែល​ប្រជាកសិករ​អាច​ទទួលយក​បាន​ផង​ដែរ​។​

រីឯ​ដំណាំ​ឧស្សាហកម្ម​វិញ មាន​ដំឡូង ពោត បន្លែបង្ការ មា ន​បរិមាណ​ផ្ទៃដី​ច្រើន​ជាង​មុន​ដែរ​។ ចំណែក​ការ​ចិញ្ចឹមសត្វ​ផល​នេសាទ​កាន់តែ​ផុលផុស កាត់បន្ថយ​ការ​នាំចូល​ត្រី​ពី​បរទេស​មួយ​ចំនួន​ទៀត​ផង​។​

​ចំពោះ​សេវា​សាធារណៈ ខេត្ត​បាន​ខិតខំ​លើក​កំពស់ យកចិត្តទុកដាក់​និង​ជំរុញ​ការងារ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត​នានា ដូចជា ផ្លូវថ្នល់ ស្ពាន លូ ប្រឡាយទឹក ទំនប់ទឺក ស្រះ​ទឹក មណ្ឌល​សុខភាព សាលារៀន អគ្គីសនី រួម​ទាំង​វិស័យ​ឧស្សាហកម្ម ពាណិជ្ជកម្ម ទេសចរណ៍ វ​ប្បធ​ម៍ សាសនា ។​ល​។ ពិសេស​កែ​លំអរ​សោភ័ណភាព​ទី​រួម​ខេត្តបន្ទាយមានជ័យ ដូចជា សួន​មានជ័យ ដែល​យើង​បាន​នឹង​កំពុង​ប្រារព្ធ​ពិធី​នា​រាត្រី​នេះ សាលាខេត្ត សាលា​ប្រជុំ​សាលាខេត្ត ផ្លូវ​បេតុង ផ្លូវ​ក្រាល​ថ្ម​និង​គ្រួសារ ភ្លើង​អគ្គីសនី​នៅតាម​ដងផ្លូវ​ទី​សាធារណៈ​ឲ្យ​កាន់តែ​ស្អាត​មួយ​កំរិត​ថែម​ទៀត​។​

​អភិបាលខេត្ត អះអាង​ដែរ​ថា​: “​មួយ​ឆ្នាំ​កន្លងមកនេះ មន្ត្រីរាជកា​បាន​ខិតខំ​បំពេញ​ការងារ​ភារកិច្ច​ដោយ​ទទួល​ការខុសត្រូវ​ខ្ពស់ ចំពោះ​ជាតិ និង​ប្រជាពលរដ្ឋ​ក៏​ដូច​ចូលរួម​គាំទ្រ​រាល់​សកម្មភាព​នានា​សម្រាប់​ការអភិវឌ្ឍ​ក្នុង​ខេត្ត​បន្ទាយមានជ័យ​នេះ ហើយ​រក្សាបាន​នូវ​ស្ថេរភាព​នយោបាយ មាន​សន្តិភាព​និង​សណ្តាប់ធ្នាប់​សាធារណៈឲ្យ​កាន់តែ​ប្រសើរ​ទូទាំង​ខេត្ត​ទៀតផង​” ។ “​ហើយ​ពេញ​១​ឆ្នាំ​២០១៨​នេះ​តទៅ រដ្ឋបាលខេត្ត និង​មន្ត្រីរាជការ​ស៊ីវិល កងកម្លាំង ពលរដ្ឋ ដៃគូ​អភិវឌ្ឍន៍ និង​វិស័យ​ឯកជន​ប្តេជ្ញា​ថា​នឹង​ប​ន្យ​ថែរក្សា​ការពារ​សមិទ្ធ​ដែលមាន ហើយ​ពង្រឹងពង្រីក បង្កើន​សមិទ្ធុផល​ថ្មីៗ​ច្រើនឡើង​បន្ថែមទៀត “​។​

​ដើម្បី​ឆ្លើយតប ដឹង​គុណ​និង​អបអរសាទរ​ពិធី​ចូលឆ្នាំ​សកល ឆ្នាំ​២០១៧​ចូល​២០១៨ នេះដែរ រដ្ឋបាល​ខេត្ត​និង​ក្នុងនាម​អភិបាលខេត្ត​បាន​ចែក​អំណោយ​ដល់​និវត្តជន៍​ចំនួន​១០០​នាក់​ក្នុង​១​នាក់​ទទួលបាន​អង្ករ​២៥​គី​ឡូ ថវិកា​៥​ម៉ឺន​រៀល និង​ឃី​ត​១​បញ្ចប់ និង​ជនក្រីក្រ​ចំនួន​១០០​នាក់​ក្នុង​១​នាក់​ទទួលបាន​អង្ករ​២៥​គីឡូ​និង​ឃី​ត​១​កញ្ចប់​។

​រាត្រី​នោះ​, រដ្ឋបាល​ខេត្ត​បាន​រៀបចំ​ប្រគុំ​តន្ត្រី ការ​ច្រៀង​រាំ​កំសាន្ត​សប្បាយ ពិសេស​យុវជន​យុវ​នាទី តាំង​ពី​រាត្រី​ឆ្នាំ​ចាស់ ២០១៧ រហូត​ដល់​រំលង​៕ ដោយ ៖ បន្ទាយ​

spot_img
×