Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុម​សង្គម​ស៊ីវិល​ចំនួន​ ៨៦ ចេញ​សេចក្តីថ្លែងការណ៍ នៃ​ការចាប់ខ្លួន​សកម្មជន​២​នាក់ ដាក់ពន្ធនាគារ​

spot_img

​ស​ម្ព័​ន​ខ្មែរ​ជំរឿន និង​ការពារ​សិទ្ធិមនុស្ស (​លីកាដូ​) នៅ​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០១៩ បានចេញ​សេចក្តីថ្លែងការណ៍​មួយ​ថា យើងខ្ញុំ ជា​ក្រុម​សង្គម​ស៊ីវិល​ចំនួន​៨៦ សូម​សម្ដែង​ការសោកស្ដាយ​យ៉ាង​ខ្លាំ​ងាំង ចំពោះ​ការប្រើប្រាស់​កងកម្លាំង​សន្ដិសុខ​ដោយ​មិន​សម​ហេតុផល អំឡុងពេល​ប្រារព្វ​ពិធី​រំលឹក​ខួប​៣​ឆ្នាំ​នៃ​ឃាតកម្ម​លើ​អ្នកវិភាគ​នយោបាយ លោក​បណ្ឌិត កែម ឡី និង​សូម​ស្នើសុំ​ដោយ​ទទូច​ឱ្យ​អាជ្ញាធរ​ដោះលែង​សកម្មជន​លោក គង់ រ៉ៃ​យ៉ា និង​លោក សួង នាគព័ន្ធ ពី​ការឃុំខ្លួន​ឱ្យបាន​ឆាប់រហ័ស​ដោយ​គ្មាន​លក្ខខណ្ឌ និង​ទម្លាក់ចោល​បទ​ចោទ​លើ​អ្នក​ទាំងពីរ​។​

​យុរ​ជន​ទាំងពីរ​ត្រូវបាន​ចាប់ខ្លួន ដោយសារ​ប្រើប្រាស់​សេរីភាព នៃ​ការបញ្ចេញមតិ​ដោយ​អហិង្សា អំឡុងពេល​ចូលរួម​ពិធី​រំលឹក​ខួប​នៃ​ឃាតកម្ម​លើ​អ្នកវិភាគ​នយោបាយ លោក​បណ្ឌិត កែម ឡី ដែល​ត្រូវបាន​ឃាតករ​បាញ់សម្លាប់ កាលពី​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៦​។ ភ្លាមៗ​បន្ទាប់ពី​ការចាប់ខ្លួន អ្នក​ទាំងពីរ​ត្រូវបាន​ចោទប្រកាន់​ពីបទ​ញុះញង់ តាម​បញ្ញត្តិ​មាត្រា​៤៩៤ និង​មាត្រា​៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ ហើយ​កំពុង​ត្រូវបាន​ឃុំខ្លួន​បណ្ដោះអាសន្ន​រង់ចាំ​សវនាការ​ក្នុង​មណ្ឌល​អប់រំ​កែប្រែ​ទី​១ (​ព្រៃ​ស​) ក្នុង​រាជធានី​ភ្នំពេញ​។​

​លោក គង់ រ៉ៃ​យ៉ា អាយុ ២៨​ឆ្នាំ និង​សមាជិក​ក្រុមគ្រួសារ​៣​នាក់​ទៀត ត្រូវបាន​ចាប់ខ្លួន​ថ្ងៃទី​៩ ខែកក្កដា ឆ្នាំ​២០១៩ បន្ទាប់ពី​លោក​បាន​ផ្សព្វផ្សាយ​នៅលើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​អំពី​ការលក់​អាវយឺត​ដែលមាន​រូបលោក​បណ្ឌិត កែម ឡី​។ រ៉ៃ​យ៉ា ក៏បាន​បង្ហោះ​សារ​អំពី លេខ​ទូរស័ព្ទ​អ្នកបើកបរ​រថយន្តឈ្នួល​ម្នាក់​ដែល​អាច​ដឹក​មនុស្ស​ទៅ​រាជធានី​ភ្នំពេញ ដើម្បី​ចូលរួម​ក្នុង​ពិធី​រំលឹក​ខួប​អ្នកវិភាគ​ដែល​ត្រូវបាន​ធ្វើឃាត​នេះ​ផងដែរ​។ ផ្អែក​តាម​សកម្មភាព​ទាំងនេះហើយ ដែល​អាជ្ញាធរ​សម្រេច​ចោទប្រកាន់​លោក គង់ រ៉ៃ​យ៉ា ពី “​បទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ ជាអាទិ៍​”​។ ការចោទប្រកាន់​នេះ​ធ្វើឱ្យ​សាធារណជន​យល់ឃើញថា គ្មាន​មូលដ្ឋាន ដែល​រំលោភ​លើ​សិទ្ធិ​របស់លោក រ៉ៃ យ៉ា ក្នុងការ​សម្ដែង​មតិ​ដោយ​សន្ដិវិធី ដូច​មានចែង​ក្នុង​មាត្រា​៤១​នៃ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជា ណាចក្រ​កម្ពុជា​។ លោក គង់ រ៉ៃ​យ៉ា ត្រូវបាន​ចាប់ខ្លួន​ម្ដង​ហើយ កាលពី​ខែសីហា ឆ្នាំ​២០១៥ និង​ត្រូវបាន​ផ្ដន្ទាទោស​ដាក់ពន្ធនាគារ​១៨​ខែ ក្រោម​បទ​ចោទ​ដែល​គ្មាន​មូលដ្ឋាន​ដូចគ្នា ពាក់ព័ន្ធ​នឹង​ការ​បង្ហោះ​សារ​មួយទៀត​លើ​ហ្វេ​ស​ប៊ុ​ក​។​

​មួយថ្ងៃ​បន្ទាប់ពី​ការចាប់ខ្លួន​លោក គង់ រ៉ៃ​យ៉ា គឺ​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៩ លោក សួង នាគព័ន្ធ អាយុ ២៩​ឆ្នាំ ត្រូវបាន​ចាប់ខ្លួន​នៅ​ខាងក្រៅ​ស្ថានីយប្រេងឥន្ធនៈ​កាល់​តិច​ស្ដុ​ប​បូកគោ ជាទី​តាំង​ដែល​លោក​បណ្ឌិត កែម ឡី ត្រូវបាន​ធ្វើឃាត កាលពី​៣​ឆ្នាំមុន​។ នាគព័ន្ធ អតីត​នៃ​សមាជិក​ក្រុមយុវជន​លោក​បណ្ឌិត កែម ឡី បាន​កំពុង​ចូលរួម​ពិធី​រំលឹក​ខួប​នេះ នៅ​ស្ថានីយប្រេងឥន្ធនៈ​ខាងលើ ប៉ុន្តែ​ត្រូវបាន​ចាប់ខ្លួន​ជាមួយ​សកម្មជន​ជា​បងប្អូន​ភ្លោះ​ពីរ​នាក់​ទៀត គឺ លោក ជុំ ហួត និង​លោក ជុំ ហួរ ខណៈដែល​អ្នក​ទាំងពីរ​នេះ​កំពុងកាន់​កម្រងផ្កា​បម្រុង​ដាក់​នៅ​ស្ថានីយប្រេងឥន្ធនៈ​។ បងប្អូន​ភ្លោះ​ទាំងពីរ​នាក់ ត្រូវបាន​ដោះលែង​ឱ្យមាន​សេរីភាព​វិញ​នៅ​ថ្ងៃ​ដដែល​។​

​មុនពេល​ចាប់ខ្លួន នាគព័ន្ធ បាន​កាន់​ខិត្តប័ណ្ណ​មានភ្ជាប់​សារ “​បញ្ឈប់​ការសម្លាប់​មនុស្ស​ក្រៅ​ប្រព័ន្ធ​ច្បាប់​” ជា​មតិ​ដែល​ហាមឃាត់​មនុស្ស និង​ស្ថាប័ន​ទាំងអស់ កុំឱ្យ​ប្រព្រឹត្ត​បទល្មើស​ឧក្រិដ្ឋ​។ ការចាប់ខ្លួន និង​ការចោទប្រកាន់​លើ​រូបលោក​បង្ហាញ​ពី​ចំណុចខ្សោយ​មួយទៀត​របស់​អាជ្ញាធរ​ដែល​បានធ្វើ​ការបង្ក្រាប​ទៅលើ​សេរីភាព​ក្នុងការ​បញ្ចេញមតិ និង​ជួបជុំគ្នា​ដោយ​សន្ដិវិធី នៅក្នុង​ប្រទេស​កម្ពុជា​។​

ការចោទប្រកាន់​លើ​បុគ្គល​ទាំងនេះ បានធ្វើឱ្យ​ការចងចាំ​លោក​បណ្ឌិត កែម ឡី ក្លាយទៅជា​សកម្ម​ភាពខុស​ច្បាប់​ដូចជា​ការចូលរួម​ពិធី​រំលឹក​ខួប ឬ​ពាក់​អាវយឺត​ដែលមាន​រូប និង​សម្រង់​សម្ដី​របស់លោក​បណ្ឌិត​ជាដើម​។ អ្នកវិភាគ​នយោបាយ​ដ៏​គួរឱ្យ​គោរព​រូបនេះ ត្រូវបាន​ឃាតករ​បាញ់សម្លាប់​ទាំង​កណ្ដាល​ថ្ងៃ​ក្នុង​ខែកក្កដា ឆ្នាំ​២០១៦ ប៉ុន្តែ​ករណីនេះ​នៅ​មិនទាន់មាន​ការស៊ើបអង្កេត​ដោយ​ហ្មត់ចត់ ។​

ការចាប់ខ្លួន​ទាំងនេះ​កើតឡើង​ស្រប​ពេលដែល​ព្រឹត្តិការណ៍​នៃ​ការ​ប្រារព្ធ​ពិធី​រំលឹក​ខួប​នេះ​នៅ​ភ្នំពេញ និង​នៅតាម​បណ្ដា​ខេត្ត​មួយចំនួនទៀត ក៏​ត្រូវបាន​អាជ្ញាធរ​រឹតត្បិត​ផងដែរ​។ អាជ្ញាធរ​ទាំងនេះ ហើយ​ដែល​បាន ប្រាប់​ទៅ​អ្នករៀបចំ​ពិធី​ថា ពួកគាត់​តម្រូវឱ្យមាន ការអនុញ្ញាត​ពី​អាជ្ញាធរ​ជាមុនសិន មុនពេល​រៀបចំ​ពិធី​រំលឹក​ខួប​នៃ​ឃាតកម្ម​លើ​លោក​បណ្ឌិត កែម ឡី​។

​អ្នករៀបចំ​កម្មវិធី​នៅ​ខេត្តបន្ទាយមានជ័យ កំពង់ចាម និង​ខេត្តកណ្ដាល ត្រូវបាន​រាយការណ៍​ថា រង​ការគំរាមកំហែង​ដោយ​វត្តមាន​នគរបាល ដែល​ត្រូវបាន​ដាក់ពង្រាយ​ដើម្បី​ឃ្លាំមើល​ការរៀបចំ​ពិធី​ទាំងនេះ ខណៈដែល​ការរៀបចំ​ពិធី​នៅ​ភ្នំពេញ​ត្រូវបាន​ហ៊ុមព័ទ្ធ​ដោយ​កងកម្លាំង​ចម្រុះ​ជាង​៥០​នាក់ ដែល​បានធ្វើ​ការរារាំង សកម្មភាព​សន្ដិវិធី​នេះ​យ៉ាង​ហិង្សា ដោយ​ការ​ដកហូតយក​កម្រង​ផ្កា និង​បង្ខំ​ឱ្យ​ដោះអាវ​ចេញ​ជាដើម​។

​សមាជិក​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ដែល​​មានលោក​បណ្ឌិត កែម ឡី ជា​សហ​ស្ថាបនិក ត្រូវបាន​អាជ្ញាធរ​រារាំង​នៅ​ខាងក្រៅ ការិយាល័យ​គណបក្ស​ក្នុង​រាជធានី​ភ្នំពេញ ក្នុងការ​ធ្វើដំណើរ​ឆ្ពោះ ទៅកាន់​កន្លែង​ជួបជុំគ្នា នៅ​ស្ថានីយប្រេងឥន្ធនៈ​កាល់​តិច​ស្តុ​ប​បូកគោ និង​ការ​ប្រារព្ធ​ពិធី​ក្នុង​ខេត្តតាកែវ ដែលជា​ភូមិកំណើត​របស់លោក​ប​ណ្ឌិ​ត កែម ឡី​។​

​អង្គការ​លីកាដូ បានស្នើ​សុំឱ្យ​ដោះលែង​លោក គង់ រ៉ៃ​យ៉ា និង​លោក សួង នាគព័ន្ធ ព្រមទាំង​ទម្លាក់ចោល​ការចោទប្រកាន់​ទាំងអស់ លើ​អ្នក​ទាំងពីរ​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×