Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទម្រាំ​ដឹងខ្លួន​ខុស ត្រូវ​មានទោស​ចូល​គុក​ទៅហើយ ករណី​យុវជន​ ២​ នាក់ ​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទដៃ​ពី​នារី​ម្នាក់​

spot_img

​ភ្នំពេញ ​៖ ​ជនសង្ស័យ​២​នាក់ ត្រូវ​សមត្ថកិច្ច​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បញ្ជូន​ទៅដល់​ពន្ធនាគា​រ​ព្រៃ​ស កាលពី​ព្រឹក​មិញ​ថ្ងៃទី​12 ខែកក្កដា ឆ្នាំ​2019 បន្ទាប់ពី​ពួកគេ​ទាំង​02​នាក់ បានធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទដៃ​ពី​នារី​ម្នាក់​បានសម្រេច​ហើយ​ព្យាយាម​ជិះ​ម៉ូតូ​គេចខ្លួន កាលពីរ​វេលា​ម៉ោង​៧ និង​២០​នាទី ព្រឹក​ថ្ងៃទី​០៨ ខែកក្កដា ឆ្នាំ​២០១៩ ស្ថិតនៅ​ផ្លូវ​បេតុង​ភូមិ​រលួស សង្កាត់​ជើងឯក ខណ្ឌដង្កោ និង​ត្រូវបាន​អាវុធ​ខណ្ឌដង្កោ ប្រដេញ​ចាប់បាន ប​ញ្ជួ​ន​ទៅកាន់​កងរាជអាវុធហត្ថ​ក្រុងភ្នំពេញ កសាង​សំណុំរឿង ទៅ​តុលាការ​ចាត់ការ​តាម​និតិ​វិធី​ច្បាប់​ជា​បន្ត​។​

​ជនសង្ស័យ​ទី​១​ឈ្មោះ​មឿ​ន​សុវណ្ណ ផាក​ភុង អាយុ​១៨​ឆ្នាំ​មុខរបរ​សន្តិសុខ ស្នាក់នៅ​ភូមិរ​ការ​សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ​ ទី​២​ឈ្មោះ​សាត សុខ​ឌី​ណា អាយុ​១៩​ឆ្នាំ​មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ភូមិ​ទួលសំបូរ សង្កាត់​ព្រៃវែង​​ខណ្ឌដង្កោ​។ ចំណែក​នារី​រងគ្រោះ​ឈ្មោះ​សារិន ស្រី​លាភ អាយុ​២០​ឆ្នាំ​មុខ​បរ​បុ​ក្គ​លិ​ក​ក្រុមហ៊ុន​ស្នាក់នៅ​ភូមិ​ម័ល សង្កាត់​ដង្កោ ខណ្ឌដង្កោ​។

​ដំបូង​ឡើយ នៅ​មុនពេល​កើតហេតុ ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​ម៉ាក​CLiCK​ពណ៍​ក្រហម​ពាក់​ផ្លាក​ក​លេខ ភ្នំពេញ 1R- 7281​ចេញពី​ភូមិ​ម័ល​សង្កាត់​ដង្កោ​ទៅ​ភូមិ​ស្រុក​ចែក​សង្កាត់​ជើងឯក​ជិះ​តាមផ្លូវ​២១៧​ជិះ​ពី​ជើង​ទៅ​ត្បួ​ង ពេលដែល​ជិះ​មក​ពាក់កណ្ដាល​ផ្លូវ​ស្រាប់តែ​ប្ដី​របស់គាត់​បានខ​ល​ទូរស័ព្ទ​មក ហើយ​នាង​ក៏បាន​ឈប់​ម៉ូតូ​ដក​ទូរស័ព្ទ​មក​និយាយ​តែ​មិនទាន់បាន​និយាយ​ផង ស្រាប់តែ​លិចមុខ​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​ម៉ាក​CLiCK​ពណ៍​ក្រហម​ពាក់​ផ្លាកលេខ ភ្នំពេញ​1FL-0463 ជិះ​មកពី​ក្រោយ​រួច​ក៏​ធ្វើ​សភាព​ឆក់​ទូរស័ព្ទ​ហើយ​ជិះ​ម៉ូតូ​គេចខ្លួន​
​តែ​ពេលនោះ​នាង​បាន​ស្រែកថា​ចោៗ​ហើយ​បាន​ជិះ​ម៉ូតូ​ដេញតាម ភ្លាមៗ​នោះដែរ​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ខណ្ឌដង្កោ​ល្បាត​ក្នុង​មូលដ្ឋាន​បានឃើញ ក៏​ប្រដេញ​តាម​ចាប់បាន​ទាំង ​02​នាក់​តែម្តង​។​

​ក្រោយពេល​ដឹងថា​ធ្វើ​ខុស ជនសង្ស័យ​ម្នាក់​បាន​លុតជង្គង់ ទ្រ​ហ៊​យំ​សុំទោស​ជីដូន ដែល​ធ្វើជា​អាណាព្យាបាល​ជំនួស​ឪពុកម្តាយ​ដែល​ស្លាប់បាត់ ទាំង​សោកស្តាយ​នូវ​កំហុស​របស់ខ្លួន គួរ​ឲ្យ​អាណិតអាសូ តែ​ក៏​មិនអាច​រួចផុត​ពី​ការទទួល​ទោស​ចំពោះ​ទង្វើ​របស់ខ្លួន​បានឡើយ​៕​ ដោយ​៖​កូ​ឡាប​

spot_img
×