Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាហ្គា​នីស្ថាន៖ ក្រុម IS ប្រើក្មេងម្នាក់​ឲ្យបំផ្ទុះ​គ្រាប់បែ​កអត្ត​ឃាតនៅពិ​ធីមង្គលការ បណ្តាល​ឲ្យមនុស្ស​ជាង ២០នាក់ស្លាប់​ និងរងរបួស

spot_img

មនុ​ស្សយ៉ាងតិ​ចណាស់ចំនួន ៩នាក់បានស្លាប់ និង ១២នាក់ផ្សេងទៀ​តរងរ​បួស ពេ​លក្មេង​ម្នាក់ត្រូ​វបាន​គេប្រើប្រា​ស់ដើម្បីបំ​ផ្ទុះគ្រាប់​បែកអត្ត​ឃាតនៅក្នុងរោងការមួ​យក​ន្លែង ស្ថិ​តក្នុង​ភាគខាង​កើតប្រ​ទេសអាហ្គា​នីស្ថាន។

ការវាយប្រហារកា​លពីថ្ងៃ​សុក្រម្សិលមិញនេះ កើតឡើងនៅក្នុងស្រុក​ Pachiragam ស្ថិតក្នុ​ង​ខេត្ត Nangarhar។

អ្នកនាំពាក្យខេត្តខាងលើ​ បានបញ្ជាក់ថា ក្មេងម្នាក់ត្រូវបាន​គេប្រើ​ប្រាស់ដើ​ម្បីវាយ​ប្រហារ​មេបញ្ជា​ការយោ​ធាគាំទ្រ​រដ្ឋាភិបា​ល។

ក្រុមរដ្ឋ​អ៊ីស្លាម (IS) បានចេញមុ​ខអះអា​ងថា ​វាគឺជា​ទំនួស​ខុសត្រូវ​របស់​ពួកគេ​។

សូមបញ្ជាក់ថា នេះមិ​នមែន​ជាលើក​ដំបូងទេ ដែល​ក្រុមជ្រុ​លនិយម​ខាងលើ បានប្រើ​ប្រាស់កុ​មារ ​ដើម្បីវា​យបំផ្ទុះគ្រា​ប់បែក​អត្តឃា​ត។

កាលពីដើម​ឆ្នាំនេះ ក្មេងស្រី ២នាក់ និងក្មេងប្រុសម្នា​ក់ នៅក្នុងរដ្ឋ Borno នៃ​ប្រទេសស៊ី​រី ត្រូវបានគេប្រើប្រាស់​ដើម្បីបំ​ផ្ទុះគ្រាប់បែ​ក។ ចំណែ​កឆ្នាំមុន ក្មេងស្រី ២នាក់ អាយុ ៩ និង ១២ឆ្នាំ ក៏ត្រូវបានគេប្រើប្រាស់ដើ​ម្បីវាយ​ប្រហារទៅ​លើព្រះវិ​ហារមួយ​ផងដែរ ក្នុ​ងប្រទេ​សឥណ្ឌូ​ណេស៊ី៕ អត្ថប​ទប្រែស​ម្រួលដោ​យ៖ សុភ័​ក្រ / ប្រភព៖ BBC

spot_img
×